ទូតកម្ពុជានៅទីម័រ៖ ការជួយទីម័រខាងកើត ឲ្យដំណើរការថ្នាលផ្ទៀងផ្ទាត់ឯកសារ verify.gov (http://verify.gov/).tl ជាការរឹតចំណងមិត្តភាពកម្ពុជា-ទីម័រ (Video inside)
05-06-2026 14:12
(ឌីលី)៖ លោក ជុន សុវណ្ណារិទ្ធ ឯកអគ្គរាជទូតកម្ពុជាប្រចាំប្រទេសទីម័រខាងកើត (សាធារណរដ្ឋប្រជាធិបតេយ្យទីម័រឡេស្តេ)បានលើកឡើងថា ការជួយទីម័រខាងកើត ឲ្យដាក់ដំណើរការថ្នាលផ្ទៀងផ្ទាត់ឯកសារ verify.gov (http://verify.gov/).tl គឺជាការរឹតចំណងមិត្តភាពកម្ពុជា-ទីម័រខាងកើតបន្ថែមទៀត ខណៈកម្ពុជាបានភ្ជាប់ទំនាក់ទំនងការទូតជាមួយប្រទេសនេះ ត្រឹមតែ ៦៩ថ្ងៃ ក្រោយឯករាជ្យ នៅឆ្នាំ២០០២។
លោកលើកឡើងបែបនេះ ក្នុងបទសម្ភាសជាមួយអ្នកសារព័ត៌មានកម្ពុជា នៅរដ្ឋធានីឌីលី នៅថ្ងៃទី១ ខែមិថុនា ឆ្នាំ២០២៦ ក្នុងឱកាសលោកអញ្ជើញចូលរួមក្នុងពិធីសម្ពោធថ្នាលផ្ទៀងផ្ទាត់ឯកសារ verify.gov.tl របស់ទីម័រខាងកើត ដែលជួយអភិវឌ្ឍដោយក្រសួងប្រៃសណីយ និងទូរគមនាគកមន៍ នៃព្រះរាជាណាចក្រកម្ពុជា៕
ខាងក្រោមនេះជាវិដេអូ៖




