សូមចូលរួមការប្រកួតបាល់ទះពានរង្វាន់ «សេនាតេជោសន្តិភាព» ជាការរុញឲ្យយុវជនចូលរួមលេងកីឡា ដើម្បីសុខភាព មិត្តភាព ចៀសឆ្ងាយពីគ្រឿងញៀន និងការបង្កអសន្តិសុខដល់សង្គមជាតិ

05-06-2026 14:23

(ភ្នំពេញ)៖ ដើម្បីចូលរួមចំណែកក្នុងការលើកស្ទួយវិស័យកីឡានៅកម្ពុជា ជាពិសេសកីឡាបាល់ទះ ក្រុមសេនាតេជោសន្តិភាព បានផ្តួចផ្តើមគំនិតរៀបចំការប្រកួតកម្មវិធីប្រកួតបាល់ទះពានរង្វាន់ «សេនាតេជោសន្តិភាព» ក្នុងគោលបំណងឲ្យយុវជនខ្មែរ ចូលរួមលេងកីឡាឲ្យបានច្រើន ដើម្បីសុខភាព មិត្តភាព ចៀសឆ្ងាយពីគ្រឿងញៀន ចៀសឆ្ងាយពីក្រុមក្មេងទំនើង និងចៀសវាងការបង្កអសន្តិសុខដល់សង្គមជាតិ។

ម្យ៉ាងវិញទៀតកម្មវិធីប្រកួតបាល់ទះពានរង្វាន់ «សេនាតេជោសន្តិភាព» ចង់ឲ្យយុវជនជំនាន់ក្រោយ អាចមានឱកាសបញ្ចេញសមត្ថភាព ដើម្បីបង្កើនធនធានកីឡាបាល់ទះថែមទៀតផង។

យោងតាមសេចក្តីជូនដំណឹងរបស់ក្រុមការងារ «សេនាតេជោសន្តិភាព» បានបញ្ជាក់ថា ការប្រកួតរដូវកាលទី១ នឹងប្រព្រឹត្តិទៅចាប់ពីថ្ងៃទី២១ ដល់ថ្ងៃទី២៥ ខែកក្កដា ឆ្នាំ២០២៦ ខាងមុខនេះ នៅសាលាបាល់ទះវិទ្យាស្ថាន គរុកោសល្យខេត្តបាត់ដំបង។

ក្រុមការងាររៀបចំការប្រកួត សូមជូនដំណឹងដល់ម្ចាស់ក្លិបបាល់ទះទាំងអស់ នៅទូទាំងប្រទេស អញ្ជើញចូលរួមរៀបចំក្រុម ដើម្បីចុះឈ្មោះចូលរួមប្រកួត ដូចដែលបានបញ្ជាក់ជូនខាងលើ។

សម្រាប់ព័ត៌មានបន្ថែមទាក់ទងទៅនឹងការប្រកួត និងលក្ខខណ្ឌផ្សេងៗ សូមទំនាក់ទំនងលោក ស៊ុំ ថាន លេខទូរសព្ទ៖ 012 662 018!