* លោក ត្រាំ ប្រឈមនឹងការវាយតម្លៃដ៏សំខាន់ពីម្ចាស់ឆ្នោតអាមេរិក ក្នុងការបោះឆ្នោតពាក់កណ្តាលអាណត្តិដណ្តើមសិទ្ធិគ្រប់គ្រងសភាដ៏ស្វិតស្វាញ
* លោក ត្រាំ ប្រកាសថា អាមេរិកនឹងឈប់ផ្តល់ជំនួយយោធាដល់អ៊ីស្រាអែល នៅចុងឆ្នាំ២០២៦
* អតីតបវរកញ្ញាថៃ ប្រឈមមុខនឹងការស៊ើបអង្កេតលើករណីលាងលុយ
* វិភាគអន្តរជាតិ៖ តើនឹងមានអ្វីប្រែប្រួល បើគណបក្សប្រជាធិបតេយ្យក្ដោបយកបានសំឡេងភាគច្រើនក្នុងសភាអាមេរិក?
* Fresh Exclusive: ពីសម្ពាធសង្គ្រាមច្រើនតំបន់ ដល់ការត្រៀមស្បៀង៖ តើពិភពលោកកំពុងត្រៀមទប់ទល់វិបត្តិធំឆ្នាំ២០២៧?
* តាមអនុសាសន៍សម្តេចនាយករដ្ឋមន្រ្តី ហ៊ុន ម៉ាណែត, វិទ្យាល័យព្រះអង្គឌួង ចាប់ផ្តើមអនុវត្តវិធានការហាមប្រើទូរសព្ទ ក្នុងម៉ោងសិក្សា
* ស៉្វ៉ីសដែលជាប្រទេសសុខសាន្តបំផុតមួយលើពិភពលោក ក៏គេចមិនផុតពីការផ្ទុះបាតុកម្ម ដែលកំពុងរាលដាលពេញទ្វីបអឺរ៉ុប
* ក្រុមអ្នកសង្កេតការណ៍អាស៊ានប្រចាំកម្ពុជា បន្តចុះសង្កេតការណ៍ ផ្ទៀងផ្ទាត់ពីស្ថានភាពតាមបណ្តោយព្រំដែនកម្ពុជា-ថៃ នៅចំណុចតំបន់ច្រកបឹងត្រកួន ខេត្តបន្ទាយមានជ័យ
* រដ្ឋាភិបាលនាយករដ្ឋមន្រ្តីថៃ អានុទីន នឹងត្រូវប្រឈមការបោះឆ្នោតដកសេចក្តីទុកចិត្ត នៅខែធ្នូ
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត៖ ផ្តើមចេញពីបទពិសោធន៍ជីវិតលំបាកក្នុងការសិក្សារៀនសូត្រ ទើបជំរុញឱ្យសម្តេចតេជោ ដាក់ចេញគោលនយោបាយពង្រាយសាលារៀនដល់តាមភូមិ
* សម្តេចធិបតី ហ៊ុន ម៉ាណែត៖ តាមការសិក្សាសិស្សរៀន ៦ម៉ោង ពីរវេន មានភាពល្អប្រសើរជាងការរៀន៤ម៉ោង, បច្ចុប្បន្នសាលាប្រមាណ ១៦១សាលា កំពុងអនុវត្តកម្មវិធីសិក្សា៦ម៉ោង
* សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត៖ ខ្សែភាពយន្ដកូនប្រុសក្រោមពន្លឺព្រះចន្ទពេញបូណ៍មី ដែលជាខ្សែជីវិតរបស់សម្ដេចតេជោ ហ៊ុន សែន ស្ដែងច្បាស់ក្នុងប្រវត្តិសាស្ដ្រកម្ពុជាលើវិស័យអប់រំ គឺខ្វះខាតសាលារៀន
* រដ្ឋាភិបាលកម្ពុជា នឹងដាក់ចេញទិសដៅក្នុងសាលាគ្មានទូរស័ព្ទនៅឆ្នាំ២០២៧ តែអាចប្រើប្រាស់បានលុះត្រាមានការអនុញ្ញាតពីគ្រូបង្រៀន
* សហរដ្ឋអាមេរិកអនុម័តថ្នាំបង្ការជំងឺអេដស៍ ចាក់ ២ដងក្នុងមួយឆ្នាំអស់ ៤០ដុល្លារ
* Wall Street Journal៖ សហរដ្ឋអាមេរិកបើកការវាយប្រហារលើកោះ Qeshm របស់អ៉ីរ៉ង់
* CoolApp ដំណើរការមុខងារផ្ទេរទិន្នន័យគណនីពីទូរសព្ទចាស់ទៅទូរសព្ទថ្មី ដោយងាយស្រួល មិនបាច់បារម្ភពីរឿងបាត់ឯកសារ (Transfer Data)

អភិបាលខេត្តកំពង់ឆ្នាំង បញ្ជាកម្លាំងសមត្ថកិច្ចត្រួតពិនិត្យ និងចាប់រថយន្ដកែច្នៃខុសលក្ខណៈបច្ចេកទេស សំដៅកាត់បន្ថយគ្រោះថ្នាក់ចរាចរណ៍

05-06-2026 14:25

(កំពង់ឆ្នាំង)៖ ដោយមានការយកចិត្តទុកដាក់ និងដើម្បីកាត់បន្ថយចំពោះករណីគ្រោះថ្នាក់ចរាចរណ៍ដល់ប្រជាពលរដ្ឋដែលធ្វើចរាចរណ៍តាមផ្លូវ លោក ស៊ុន សុវណ្ណរិទ្ធិ អភិបាលខេត្តកំពង់ឆ្នាំង និងជាប្រធានគណៈបញ្ជាការឯកភាពរដ្ឋបាលខេត្ត បានចេញបទបញ្ជាយ៉ាងម៉ឹងម៉ាត់ដល់សមត្ថកិច្ច និងអាជ្ញាធរពាក់ព័ន្ធ ដោយត្រូវយកចិត្តទុកដាក់ពិនិត្យទៅលើយានយន្តគ្រប់ប្រភេទ ដែលធ្វើចរាចរណ៍នៅលើដងផ្លូវសាធារណៈ ក្នុងភូមិសាស្ត្រខេត្តកំពង់ឆ្នាំង ករណីការកែច្នៃខុសលក្ខណៈបច្ចេកទេសត្រូវអប់រំណែនាំដល់ម្ចាស់ អនុវត្តឲ្យបានត្រឹមត្រូវតាមច្បាប់ចរាចរណ៍ផ្លូវគោក។

ពិសេសណែនាំដល់ម្ចាស់យានយន្ត ត្រូវត្រួតពិនិត្យលក្ខណៈបច្ចេកទេសយានយន្តជាប្រចាំ (ឆៀក) គឺមានសារៈសំខាន់ដើម្បីធានាសុវត្ថិភាព កាត់បន្ថយគ្រោះថ្នាក់ចរាចរណ៍ និងការពារហេដ្ឋារចនាសម្ព័ន្ធផ្លូវថ្នល់។ ខណៈការកែច្នៃរថយន្តខុសលក្ខណៈបច្ចេកទេស គឺជាបញ្ហាដែលអាជ្ញាធរបាននិងកំពុងយកចិត្តទុកដាក់ត្រួតពិនិត្យ និងចាត់វិធានការយ៉ាងតឹងរឹងបំផុត។

ជាក់ស្ដែងនៅយប់ថ្ងៃទី៣ ខែមិថុនា ឆ្នាំ២០២៦ លោកបានបញ្ជាផ្ទាល់ឲ្យការិយាល័យនគរបាលចរាចរណ៍ផ្លូវគោកខេត្ត និងមន្ត្រីអាវុធហត្ថខេត្ត ចុះឃាត់រថយន្តកែច្នៃខុសលក្ខណៈបច្ចេកទេស បានចំនួន៥គ្រឿង ដែលធ្វើចរាចរណ៍ឆ្លងកាត់ភូមិសាស្ត្រខេត្តកំពង់ឆ្នាំង ដើម្បីយកមកអនុវត្តតាមនីតិវិធី ក្នុងនោះអាវុធហត្ថខេត្តឃាត់រថយន្តកែច្នៃខុសលក្ខណៈបច្ចេកទេសបានចំនួន២គ្រឿង និងមន្ត្រីនគរបាលចរាចរណ៍ផ្លូវគោក ស្រុកបរិបូណ៌ ឃាត់រថយន្តកែច្នៃខុសលក្ខណៈបច្ចេកទេសបានចំនួន៣គ្រឿង។

ពាក់ព័ន្ធករណីការចុះឃាត់រថយន្តកែច្នៃខុសលក្ខណៈបច្ចេកទេសតាមបទបញ្ជារបស់លោកអភិបាលខេត្តខាងលើនេះ លោកវរសេនីយ៍ឯក ហង្ស សុជាតិ មេបញ្ជាការរង នៃបញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្តកំពង់ឆ្នាំង បានឲ្យដឹងថា បន្ទាប់ពីទទួលបានបទបញ្ជាពីលោកអភិបាលខេត្តផ្ទាល់ កម្លាំងរបស់លោកបានចុះឃាត់រថយន្តកែច្នៃខុសលក្ខណៈបច្ចេកទេស បានចំនួន២គ្រឿង។ បច្ចុប្បន្នរថយន្តទាំង២គ្រឿងនេះ ត្រូវបានរក្សាទុកនៅក្បែរមន្ទីរសាធារណៈការខេត្តនៅឡើយ ដោយរង់ចាំទទួលបទបញ្ជាពីលោកអភិបាលខេត្តដើម្បីបន្តនីតិវិធី។

ដោយឡែកលោកវរសេនីយ៍ឯក លី ណា នាយការិយាល័យចរាចរណ៍ផ្លូវគោក នៃស្នងការដ្ឋាននគរបាលខេត្តកំពង់ឆ្នាំង បានបញ្ជាក់ថា នៅយប់ថ្ងៃទី៣ ខែមិថុនា ឆ្នាំ២០២៦នេះ នគរបាលចរាចរណ៍ផ្លូវគោកស្រុកបរិបូរណ៍ អនុវត្តតាមបទបញ្ជារបស់លោកឧត្តមសេនីយ៍ តេង ច័ន្ទណាត ស្នងការនគរបាលខេត្ត បានចុះឃាត់រថយន្តកែច្នៃខុសលក្ខណៈបច្ចេកទេសដូចខាងលើនេះ បានចំនួន៣គ្រឿងផងដែរ។ បច្ចុប្បន្នរថយន្តទាំង៣គ្រឿងនោះកំពុងរក្សាទុកនៅអធិការដ្ឋាននគរបាលស្រុកបរិបូណ៌ ដោយរង់ចាំបទបញ្ជដើម្បីអនុវត្តនីតិវិធីបន្ត។

លោកបានបន្ថែមថា ទាំងរយៈពេលកន្លងមក និងបច្ចុប្បន្នកម្លាំងជំនាញរបស់លោកបាននិងកំពុងអនុវត្តតាមបទបញ្ជារបស់ប្រធានគណៈបញ្ជាការឯកភាពរដ្ឋបាលខេត្ត ក៏ដូចជាតាមបទបញ្ជារបស់លោកស្នងការ ដោយបានចុះណែនាំអប់រំដល់ប្រជាពលរដ្ឋដែលធ្វើដំណើរតាមដងផ្លូវសាធារណៈ ជាពិសេសដល់ម្ចាស់យានយន្តគ្រប់ប្រភេទ បើកបរត្រូវមានការប្រុងប្រយ័ត្ន បើកបរត្រូវគោរពច្បាប់ចរាចរណ៍ជាចម្បង។ ក្នុងកិច្ចប្រតិបត្តិការរយៈពេលប៉ុន្មានថ្ងៃកន្លងមកនេះផងដែរ រថយន្តជាច្រើនគ្រឿងត្រូវបានត្រួតពិនិត្យហើយរថយន្តដែលរកឃើញថា បានកែច្នៃខុសលក្ខណៈបច្ចេកទេស ត្រូវបានចាប់កាត់ទ្រង់ ឬតម្រូវឲ្យធ្វើកិច្ចសន្យាកាត់ទ្រង់ដោយខ្លួនឯង៕