បង្ក្រាបបទល្មើសឆបោក Scams online ឃាត់ខ្លួនជនសង្ស័យបាន៣២នាក់ និងដកហូតវត្ថុតាងមួយចំនួនធំនៅស្រុកកំពង់រោទិ៍ ខេត្តស្វាយរៀង

05-06-2026 14:29

(ស្វាយរៀង)៖ នៅរសៀលថ្ងៃទី៤ ខែមិថុនា ឆ្នាំ២០២៦ លោក សុច ពិសី អភិបាលស្រុក និងជាប្រធានគណៈបញ្ជាការឯកភាពរដ្ឋបាលស្រុកកំពង់រោទិ៍ បានដឹកនាំកម្លាំង ចុះត្រួតពិនិត្យទីតាំងសង្ស័យមានជនបរទេសរស់នៅប្រមូលផ្ដុំ និងប្រព្រឹត្តបទល្មើសឆបោក Online Scams ចំនួន ២ទីតាំងនៅភូមិជប់ព្រីង ឃុំថ្មី និងនៅភូមិត្រពាំងត្រាវ ឃុំញរ ស្រុកកំពង់រោទិ៍។

លោក សុច ពិសី អភិបាលស្រុកកំពង់រោទិ៍ បានឲ្យដឹងថា ជាលទ្ធផលក្រុមការងារ បានធ្វើការឃាត់ខ្លួនអ្នកប្រព្រឹត្តសរុបចំនួន ៣២នាក់ (ស្រី៤នាក់) ក្នុងនោះ ជនជាតិចិន សរុបចំនួន ២៥នាក់ (ស្រី១នាក់) ជនជាតិវៀតណាម ចំនួន ៧នាក់ (ស្រី៣នាក់) រួមទាំងរឹបអូសបានសម្ភារមួយចំនួនផងដែរ៕