* លោក ត្រាំ ប្រឈមនឹងការវាយតម្លៃដ៏សំខាន់ពីម្ចាស់ឆ្នោតអាមេរិក ក្នុងការបោះឆ្នោតពាក់កណ្តាលអាណត្តិដណ្តើមសិទ្ធិគ្រប់គ្រងសភាដ៏ស្វិតស្វាញ
* លោក ត្រាំ ប្រកាសថា អាមេរិកនឹងឈប់ផ្តល់ជំនួយយោធាដល់អ៊ីស្រាអែល នៅចុងឆ្នាំ២០២៦
* អតីតបវរកញ្ញាថៃ ប្រឈមមុខនឹងការស៊ើបអង្កេតលើករណីលាងលុយ
* វិភាគអន្តរជាតិ៖ តើនឹងមានអ្វីប្រែប្រួល បើគណបក្សប្រជាធិបតេយ្យក្ដោបយកបានសំឡេងភាគច្រើនក្នុងសភាអាមេរិក?
* Fresh Exclusive: ពីសម្ពាធសង្គ្រាមច្រើនតំបន់ ដល់ការត្រៀមស្បៀង៖ តើពិភពលោកកំពុងត្រៀមទប់ទល់វិបត្តិធំឆ្នាំ២០២៧?
* តាមអនុសាសន៍សម្តេចនាយករដ្ឋមន្រ្តី ហ៊ុន ម៉ាណែត, វិទ្យាល័យព្រះអង្គឌួង ចាប់ផ្តើមអនុវត្តវិធានការហាមប្រើទូរសព្ទ ក្នុងម៉ោងសិក្សា
* ស៉្វ៉ីសដែលជាប្រទេសសុខសាន្តបំផុតមួយលើពិភពលោក ក៏គេចមិនផុតពីការផ្ទុះបាតុកម្ម ដែលកំពុងរាលដាលពេញទ្វីបអឺរ៉ុប
* ក្រុមអ្នកសង្កេតការណ៍អាស៊ានប្រចាំកម្ពុជា បន្តចុះសង្កេតការណ៍ ផ្ទៀងផ្ទាត់ពីស្ថានភាពតាមបណ្តោយព្រំដែនកម្ពុជា-ថៃ នៅចំណុចតំបន់ច្រកបឹងត្រកួន ខេត្តបន្ទាយមានជ័យ
* រដ្ឋាភិបាលនាយករដ្ឋមន្រ្តីថៃ អានុទីន នឹងត្រូវប្រឈមការបោះឆ្នោតដកសេចក្តីទុកចិត្ត នៅខែធ្នូ
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត៖ ផ្តើមចេញពីបទពិសោធន៍ជីវិតលំបាកក្នុងការសិក្សារៀនសូត្រ ទើបជំរុញឱ្យសម្តេចតេជោ ដាក់ចេញគោលនយោបាយពង្រាយសាលារៀនដល់តាមភូមិ
* សម្តេចធិបតី ហ៊ុន ម៉ាណែត៖ តាមការសិក្សាសិស្សរៀន ៦ម៉ោង ពីរវេន មានភាពល្អប្រសើរជាងការរៀន៤ម៉ោង, បច្ចុប្បន្នសាលាប្រមាណ ១៦១សាលា កំពុងអនុវត្តកម្មវិធីសិក្សា៦ម៉ោង
* សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត៖ ខ្សែភាពយន្ដកូនប្រុសក្រោមពន្លឺព្រះចន្ទពេញបូណ៍មី ដែលជាខ្សែជីវិតរបស់សម្ដេចតេជោ ហ៊ុន សែន ស្ដែងច្បាស់ក្នុងប្រវត្តិសាស្ដ្រកម្ពុជាលើវិស័យអប់រំ គឺខ្វះខាតសាលារៀន
* រដ្ឋាភិបាលកម្ពុជា នឹងដាក់ចេញទិសដៅក្នុងសាលាគ្មានទូរស័ព្ទនៅឆ្នាំ២០២៧ តែអាចប្រើប្រាស់បានលុះត្រាមានការអនុញ្ញាតពីគ្រូបង្រៀន
* សហរដ្ឋអាមេរិកអនុម័តថ្នាំបង្ការជំងឺអេដស៍ ចាក់ ២ដងក្នុងមួយឆ្នាំអស់ ៤០ដុល្លារ
* Wall Street Journal៖ សហរដ្ឋអាមេរិកបើកការវាយប្រហារលើកោះ Qeshm របស់អ៉ីរ៉ង់
* CoolApp ដំណើរការមុខងារផ្ទេរទិន្នន័យគណនីពីទូរសព្ទចាស់ទៅទូរសព្ទថ្មី ដោយងាយស្រួល មិនបាច់បារម្ភពីរឿងបាត់ឯកសារ (Transfer Data)

ក្រសួងពាណិជ្ជកម្ម និងរដ្ឋបាលខេត្តកំពង់ចាម សម្រេចបង្កើតឱ្យមានម៉ាកសម្គាល់ ការពារកម្មសិទ្ធិបញ្ញាទុរេនបែកអន្លូង ស្រុកស្ទឹងត្រង់ ដើម្បីចៀសវាងការក្លែងបន្លំប្រភពដើមកសិផលនេះ

05-06-2026 14:40

(កំពង់ចាម)៖ ក្រសួងពាណិជ្ជកម្ម និងរដ្ឋបាលខេត្តកំពង់ចាម បានសម្រេចបង្កើតឱ្យមានម៉ាកសម្គាល់ ការពារកម្មសិទ្ធិបញ្ញាទុរេនបែកអន្លូង ស្រុកស្ទឹងត្រង់ ដើម្បីចៀសវាងការក្លែងបន្លំប្រភពដើមកសិផលនេះ ដើម្បីការពារនូវកិត្តិនាម និងគុណតម្លៃទុរេនបែកអន្លូង តាមរយៈការបង្កើនទំនុកចិត្តលើគុណភាព សុវត្តិភាព ដែលអាចបង្កើនតម្លៃ និងបង្កើនលទ្ធភាព។

លោក កឹម សុខុន រដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម នៅព្រឹកថ្ងៃទី៥ ខែមិថុនា ឆ្នាំ២០២៦ បានអញ្ជើញជាអធិបតីក្នុងពិធីមហាសន្និបាតកំណើតដំបូង ការពិនិត្យ និងអនុម័តលក្ខន្តិកៈសហគមន៍ បទបញ្ជារួម គ្រប់គ្រងការប្រើប្រាស់ម៉ាកសមូហភាព ទុរេនបែកអន្លូង និងបោះឆ្នោតជ្រើសរើសប្រធានសហគមន៍។

ពិធីសន្និបាតនេះ ធ្វើឡើងក្នុងបរិវេណដីសហគមន៍ ភូមិបែកអន្លូង ឃុំអារក្សត្នោត ស្រុកស្ទឹងត្រង់ ដោយមានការអញ្ជើញចូលរួមជាអធិបតីពីលោក ឡោ ចាន់លី អភិបាលរង នៃគណៈអភិបាលខេត្តកំពង់ចាម, លោក សួន វិជ្ជា ប្រធាននាយកដ្ឋានកម្មសិទ្ធិបញ្ញា នៃក្រសួងពាណិជ្ជកម្ម ប្រធានមន្ទីរ និងអាជ្ញាធរស្រុកស្ទឹងត្រង់ រួមសមាជិកសហគមន៍ជាង ១០០នាក់។

ក្នុងឱកាសនោះ លោក កឹម សុខុន បានមានប្រសាសន៍ថា ខេត្តកំពង់ចាម ជាខេត្តមួយដែលមានកសិផល និងផលិតផលសក្តានុពលច្រើនមុខ ក្នុងនោះដំណាំទុរេន ជាដំណាំមួយដែលមានសក្តានុពលរបស់ខេត្ត និងមានការបង្កើនផ្ទៃដីដាំដុះជារៀងរាល់ឆ្នាំ។ បច្ចុប្បន្ននេះផ្ទៃដីដាំដុះសរុបមានចំនួន ១,៨៤៩ហិចតា ផ្ទៃដីប្រមូលផលមានចំនួន ១,៣១៩ហិចតា ដែលអាចទទួលបានបរិមាណផលប្រមាណ ១២,៧២៤តោនក្នុងមួយឆ្នាំ។ ផ្លែទុរេនអាចប្រមូលផលបាននៅចន្លោះ ពីខែឧសភា រហូតដល់ខែកក្កដា ដែលទិន្នផលជាមធ្យមរង្វង់ពី ៨ទៅ១០តោនក្នុងមួយហិចតា ក្នុងនោះស្រុកចំនួន២ ដែលមានសក្តានុពលសម្រាប់ដំណាំទុរេនគឺស្រុកស្ទឹងត្រង់ និងស្រុកចំការលើ។

លោក បានបន្តទៀតថា ជាការកត់សម្គាល់ ទុរេនបែកអន្លូង ស្ថិតក្នុងស្រុកស្ទឹងត្រង់ ត្រូវបានទទួលស្គាល់ និងពេញនិយមពីអ្នកបរិភោគថាមានរសជាតិឆ្ងាញ់ពិសេសប្លែកជាងគេ ព្រមទាំងទទួលបានការគាំទ្រនិងតម្រូវការខ្ពស់លើទីផ្សារជារៀងរាល់ឆ្នាំ។ ដោយសារតែមានការគាំទ្រ និងតម្រូវការលើទីផ្សារខ្ពស់ ជាហេតុធ្វើឱ្យមានការក្លែងបន្លំប្រភពផ្លែទុរេនបែកអន្លូងលក់លើទីផ្សារ ធ្វើឱ្យប៉ះពាល់ដល់កិត្តិនាម និងគុណតម្លៃរបស់ទុរេនបែកអន្លូងយ៉ាងខ្លាំង។ ដូច្នេះដើម្បីរក្សាបានកិត្តិនាម និងគុណតម្លៃទុរេនបែកអន្លូង ក្រសួងពាណិជ្ជកម្ម និងរដ្ឋបាលខេត្តកំពង់ចាម ផ្តួចផ្តើមបង្កើតនិងរៀបចំឱ្យមានម៉ាកសញ្ញាមួយជាក់លាក់សម្រាប់កសិផលទុរេនបែកអន្លូងនេះ អាចប្រើប្រាស់ជាផ្លូវការ និងទទួលបានការការពារកម្មសិទ្ធិបញ្ញាពេញលេញ ក្នុងគោលបំណងពង្រឹងនិងពង្រីកទាំងគុណភាព និងបរិមាណ ព្រមទាំងរក្សាបាននូវគុណតម្លៃផ្លែទុរេនបែកអន្លូងផងដែរ។

ការបង្កើតឱ្យមានម៉ាកសញ្ញាច្បាស់លាស់ ដើម្បីការពារកម្មសិទ្ធិបញ្ញាទុរេនបែកអន្លូង នឹងផ្តល់អត្ថប្រយោជន៍ដល់អ្នកពាក់ព័ន្ធអាជីវកម្មផ្លែទុរេនក្នុងភូមិសាស្រ្តដែលបានកំណត់ ដើម្បីការពារនូវកិត្តិនាម និងគុណតម្លៃទុរេនបែកអន្លូង តាមរយៈការបង្កើនទំនុកចិត្តលើគុណភាព សុវត្តិភាព ដែលអាចបង្កើនតម្លៃ និងបង្កើនលទ្ធភាព ប្រកួតប្រជែងលើទីផ្សារព្រមទាំងជំរុញការនាំចេញទៅក្រៅប្រទេសទៀតផង ជាពិសេសចូលរួមទប់ស្កាត់ការក្លែងបន្លំប្រភពទុរេនបែកអន្លូង។

អ្នកពាក់ព័ន្ធនឹងអាជីវកម្មផ្លែទុរេនមានកសិករ អាជីវករ ពាណិជ្ជករ មានសិទ្ធិសុំចូលជា សមាជិក និងអាចប្រើប្រាស់ម៉ាកសមូហភាពទុរេនបែកអន្លូងបាន តែត្រូវគោរពតាមលក្ខខណ្ឌដែលបានកំណត់មានជាធរមាន។

ទន្ទឹមនេះទុរេនបែកអន្លូង ត្រូវបានដាក់លក់ ក្នុងផ្សារទុរេនសហគមន៍ដែលនឹងចាប់ដំណើរការ ពីថ្ងៃទីសៅរ៌ ទី០៦ ខែមិថុនា ឆ្នាំ២០២៦ នេះតទៅ ចាប់លក់ពីម៉ោង៩៖០០នាទីព្រឹក រហូតដល់ម៉ោង ៤៖០០នាទីល្ងាច ទីតាំងផ្សារ នៅដីសហគមន៍ ភូមិបែកអន្លូង ឃុំអារក្សត្នោត ស្រុកស្ទឹងត្រង់ ខេត្តកំពង់ចាម។ អាចទំនាក់ទំនងតាមលេខទូរសព្ទ៖ ០៨៥ ៥៥៥៥ ៦២, ០៨៨ ៩៧៩ ៩៧៩១៕