* លោក ត្រាំ ប្រកាសថា អាមេរិកនឹងឈប់ផ្តល់ជំនួយយោធាដល់អ៊ីស្រាអែល នៅចុងឆ្នាំ២០២៦
* អតីតបវរកញ្ញាថៃ ប្រឈមមុខនឹងការស៊ើបអង្កេតលើករណីលាងលុយ
* វិភាគអន្តរជាតិ៖ តើនឹងមានអ្វីប្រែប្រួល បើគណបក្សប្រជាធិបតេយ្យក្ដោបយកបានសំឡេងភាគច្រើនក្នុងសភាអាមេរិក?
* Fresh Exclusive: ពីសម្ពាធសង្គ្រាមច្រើនតំបន់ ដល់ការត្រៀមស្បៀង៖ តើពិភពលោកកំពុងត្រៀមទប់ទល់វិបត្តិធំឆ្នាំ២០២៧?
* តាមអនុសាសន៍សម្តេចនាយករដ្ឋមន្រ្តី ហ៊ុន ម៉ាណែត, វិទ្យាល័យព្រះអង្គឌួង ចាប់ផ្តើមអនុវត្តវិធានការហាមប្រើទូរសព្ទ ក្នុងម៉ោងសិក្សា
* ស៉្វ៉ីសដែលជាប្រទេសសុខសាន្តបំផុតមួយលើពិភពលោក ក៏គេចមិនផុតពីការផ្ទុះបាតុកម្ម ដែលកំពុងរាលដាលពេញទ្វីបអឺរ៉ុប
* ក្រុមអ្នកសង្កេតការណ៍អាស៊ានប្រចាំកម្ពុជា បន្តចុះសង្កេតការណ៍ ផ្ទៀងផ្ទាត់ពីស្ថានភាពតាមបណ្តោយព្រំដែនកម្ពុជា-ថៃ នៅចំណុចតំបន់ច្រកបឹងត្រកួន ខេត្តបន្ទាយមានជ័យ
* រដ្ឋាភិបាលនាយករដ្ឋមន្រ្តីថៃ អានុទីន នឹងត្រូវប្រឈមការបោះឆ្នោតដកសេចក្តីទុកចិត្ត នៅខែធ្នូ
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត៖ ផ្តើមចេញពីបទពិសោធន៍ជីវិតលំបាកក្នុងការសិក្សារៀនសូត្រ ទើបជំរុញឱ្យសម្តេចតេជោ ដាក់ចេញគោលនយោបាយពង្រាយសាលារៀនដល់តាមភូមិ
* សម្តេចធិបតី ហ៊ុន ម៉ាណែត៖ តាមការសិក្សាសិស្សរៀន ៦ម៉ោង ពីរវេន មានភាពល្អប្រសើរជាងការរៀន៤ម៉ោង, បច្ចុប្បន្នសាលាប្រមាណ ១៦១សាលា កំពុងអនុវត្តកម្មវិធីសិក្សា៦ម៉ោង
* សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត៖ ខ្សែភាពយន្ដកូនប្រុសក្រោមពន្លឺព្រះចន្ទពេញបូណ៍មី ដែលជាខ្សែជីវិតរបស់សម្ដេចតេជោ ហ៊ុន សែន ស្ដែងច្បាស់ក្នុងប្រវត្តិសាស្ដ្រកម្ពុជាលើវិស័យអប់រំ គឺខ្វះខាតសាលារៀន
* រដ្ឋាភិបាលកម្ពុជា នឹងដាក់ចេញទិសដៅក្នុងសាលាគ្មានទូរស័ព្ទនៅឆ្នាំ២០២៧ តែអាចប្រើប្រាស់បានលុះត្រាមានការអនុញ្ញាតពីគ្រូបង្រៀន
* សហរដ្ឋអាមេរិកអនុម័តថ្នាំបង្ការជំងឺអេដស៍ ចាក់ ២ដងក្នុងមួយឆ្នាំអស់ ៤០ដុល្លារ
* Wall Street Journal៖ សហរដ្ឋអាមេរិកបើកការវាយប្រហារលើកោះ Qeshm របស់អ៉ីរ៉ង់
* ប្រសាសន៍សំខាន់ៗរបស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ឱកាសអញ្ជើញសម្ពោធដាក់ឱ្យប្រើប្រាស់អគារសិក្សាថ្មី៥ខ្នង ៥៥បន្ទប់ នៅខេត្តកំពង់ធំ តម្លៃជាង២លានដុល្លារ
* CoolApp ដំណើរការមុខងារផ្ទេរទិន្នន័យគណនីពីទូរសព្ទចាស់ទៅទូរសព្ទថ្មី ដោយងាយស្រួល មិនបាច់បារម្ភពីរឿងបាត់ឯកសារ (Transfer Data)

សាលាដំបូងខេត្តព្រះសីហនុ ផ្ដន្ទាទោសជនជាតិចិន៣នាក់ ដាក់ពន្ធនាគារ២០ឆ្នាំ និង២៥ឆ្នាំ ពាក់ព័ន្ធករណីចាប់បង្ខាំងមនុស្ស កាន់កាប់អាវុធខុសច្បាប់ និងក្លែងឯកសារ

05-06-2026 14:47

(ព្រះសីហនុ)៖ អ្នកនាំពាក្យសាលាដំបូងខេត្តព្រះសីហនុ នៅថ្ងៃទី៥ ខែមិថុនា ឆ្នាំ២០២៦នេះ បានចេញសេចក្ដីប្រកាសព័ត៌មាន បង្ហាញអំពីចំណាត់ការតាមផ្លូវច្បាប់ក្នុងការផ្ដន្ទាទោសជនជាតិចិនចំនួន៣នាក់ ពាក់ព័ន្ធករណីចាប់ឃុំឃាំង និងបង្ខាំងមនុស្សដោយខុសច្បាប់មានស្ថានទម្ងន់ទោស, កាន់កាប់អាវុធដោយគ្មានការអនុញ្ញាត និងប្រើប្រាស់ឯកសារសាធារណៈក្លែង។

កាលពីថ្ងៃទី៣ ខែមិថុនា ឆ្នាំ២០២៦ ក្រុមប្រឹក្សាជំនុំជម្រះ នៃសាលាដំបូងខេត្តព្រះសីហនុ បានបើកសវនាការជាសាធារណៈ ដើម្បីប្រកាសសាលក្រមលើសំណុំរឿងព្រហ្មទណ្ឌលេខ ៥៦៦ ចុះថ្ងៃទី១៧ ខែឧសភា ឆ្នាំ២០២៥ ហើយបានប្រកាសសាលក្រមលេខ ១៨៧/១៦ ក្រ៦ "ជ” ចុះថ្ងៃទី៣ ខែមិថុនា ឆ្នាំ២០២៦ ដោយបានសម្រេច៖

* ផ្តន្ទាទោសលើជនជាប់ចោទ៖
១៖ ឈ្មោះ FU YANG MIN ហៅ AH FU ភេទប្រុស កើតឆ្នាំ១៩៩៣ ជនជាតិចិន

២៖ ឈ្មោះ FU JING PENG ហៅ A PENG ភេទប្រុស កើតឆ្នាំ១៩៩៣ ជនជាតិចិន ដាក់ពន្ធនាគារម្នាក់ៗ កំណត់រយៈពេល២៥ (ម្ភៃប្រាំ) ឆ្នាំ និងពិន័យជាប្រាក់ក្នុងម្នាក់ៗ ចំនួន៦,០០០,០០០(ប្រាំមួយលាន) រៀលពីបទចាប់ឃុំឃាំង និងបង្ខាំងមនុស្សដោយខុសច្បាប់មានស្ថានទម្ងន់ទោស (ជំរិតយកប្រាក់ និងធ្វើទារុណកម្ម ឬអំពើឃោរឃៅ), កាន់កាប់អាវុធដោយគ្មានការអនុញ្ញាត និងប្រើប្រាស់ឯកសារសាធារណៈក្លែង ប្រព្រឹត្តនៅបុរីឡឹសិន ក្រុមទី១៤ ភូមិ២ សង្កាត់លេខ១ ក្រុងព្រះសីហនុ ខេត្តព្រះសីហនុ, នៅផ្ទះជួល ភូមិ១ ឃុំអូរត្រេះ ស្រុកស្ទឹងហាវ ខេត្តព្រះសីហនុ និងនៅវីឡាជួលក្រោយសាលាក្រុងព្រះសីហនុ ភូមិ៥ សង្កាត់លេខ៤ ក្រុងព្រះសីហនុ ខេត្តព្រះសីហនុ កាលពីថ្ងៃទី៩ ខែឧសភា ឆ្នាំ២០២៥ រហូតដល់ថ្ងៃទី១១ ខែឧសភា ឆ្នាំ២០២៥ តាមបញ្ញត្តិមាត្រា២៥៤, មាត្រា៤៩០ និងមាត្រា៦៣០ នៃក្រមព្រហ្មទណ្ឌ

៣៖ ឈ្មោះ CAI MAO ZI ភេទប្រុស កើតឆ្នាំ១៩៨៣ ជនជាតិចិន ដាក់ពន្ធនាគារកំណត់ រយៈពេល ២០(ម្ភៃ) ឆ្នាំ និងពិន័យជាប្រាក់ ៦,០០០,០០០ (ប្រាំមួយលាន) រៀល ពីបទ សមគំនិតក្នុងអំពើ ចាប់ឃុំឃាំង និងបង្ខាំងមនុស្សដោយខុសច្បាប់មានស្ថានទម្ងន់ទោស (ជំរិតយកប្រាក់ និងធ្វើទារុណកម្ម ឬអំពើឃោរឃៅ), កាន់កាប់អាវុធដោយគ្មានការអនុញ្ញាត និងប្រើប្រាស់ឯកសារសាធារណៈក្លែង ប្រព្រឹត្តនៅ បុរីឡឹសិន ក្រុមទី១៤ ភូមិ២ សង្កាត់លេខ១ ក្រុងព្រះសីហនុ ខេត្តព្រះសីហនុ, នៅផ្ទះជួល ភូមិ១ ឃុំអូរត្រេះ ស្រុកស្ទឹងហាវ ខេត្តព្រះសីហនុ និងនៅវីឡាជួល ក្រោយសាលាក្រុងព្រះសីហនុ ភូមិ៥ សង្កាត់លេខ៤ ក្រុងព្រះសីហនុ ខេត្តព្រះសីហនុ កាលពីថ្ងៃទី៩ ខែឧសភា ឆ្នាំ២០២៥ រហូតដល់ថ្ងៃទី១១ ខែឧសភា ឆ្នាំ២០២៥ តាមបញ្ញត្តិ មាត្រា២៩, មាត្រា២៥៤, មាត្រា៤៩០ និងមាត្រា៦៣០ នៃក្រមព្រហ្មទណ្ឌ។

* ហាមឃាត់ជនជាប់ចោទខាងលើ ចំពោះការចូល និងការស្នាក់នៅក្នុងដែនដីនៃព្រះរាជាណាចក្រកម្ពុជាជាស្ថាពរ។
* វត្ថុតាងពាក់ព័ន្ធនឹងបទល្មើសខាងលើ ត្រូវបានសម្រេចរឹបអូស តាមបញ្ញត្តិមាត្រា៦២ នៃក្រមព្រហ្មទណ្ឌ៕