កម្លាំងនគរបាលខេត្តកំពត បង្ក្រាបបទល្មើស Online Scams នៅស្រុកទឹកឈូ ឃាត់ខ្លួនស្រ្តី២នាក់
05-06-2026 15:49
(កំពត)៖ កម្លាំងនគរបាលខេត្តកំពត កាលពីនៅថ្ងៃទី៣ ខែមិថុនា ឆ្នាំ២០២៦កន្លងទៅ បានបង្ក្រាបបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (Online Scams) នៅភូម្លិចគល់ ឃុំស្ទឹងកែវ ស្រុកទឹកឈូ ខេត្តកំពត ឃាត់ខ្លួនស្រ្តី២នាក់ ដែលជាជនសង្ស័យ។
ប្រតិបត្តិការនេះ បានធ្វើឡើងក្រោមការបញ្ជាផ្ទាល់ពីនាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ, លោកឧត្តមសេនីយ៍ទោ ម៉ៅ ច័ន្ទមធុរិទ្ធ ស្នងការនគរបាលខេត្តកំពត និងក្រោមការសម្របសម្រួលពីលោក ជីវ ចាន់តារា ព្រះរាជអាជ្ញាអមសាលាដំបូងខេត្ត។
របាយការណ៍របស់ស្នងការដ្ឋាននគរបាលខេត្តកំពត ដែលបណ្តាញព័ត៌មាន Fresh News ទទួលបាននៅថ្ងៃទី៥ ខែមិថុនា ឆ្នាំ២០២៦ បានបញ្ជាក់ថា ជនសង្ស័យទាំង២នាក់ រួមមាន៖
*ទី១៖ ឈ្មោះ ទៀង ណូតវ៉ានី អាយុ២៩ ឆ្នាំ រស់នៅភូមិម្លិចគល់ ឃុំស្ទឹងកែវ ស្រុកទឹកឈូ ខេត្តកំពត
*ទី២៖ ឈ្មោះ ទៀង អាស៊ីស៊ះ ឆ្នាំ២៥ឆ្នាំ រស់នៅភូម្លិចគល់ ឃីស្ទឹងកែវ ស្រុកទឹកឈូ ខេត្តកំពត។
កម្លាំងនគរបាល បានដកហូតវត្ថុតាងមួយចំនួនរួមមាន៖
*ទូរស័ព្ទចំនួន៤គ្រឿង
*Laptop ចំនួន ២គ្រឿង
*ជើងទម្ររ Laptopចំនួន២
*ឆ្នាំងសាកថ្ម Laptop ចំនួន២។
ចំពោះជនសង្ស័យទាំង២នាក់ និងវត្ថុតាងខាងលើបញ្ជូនទៅតុលាការ ដើម្បីចាត់ការបន្តទៀត៕







