ករណីហិង្សាសិស្សមួយក្រុមព្រួតវាយសិស្សម្នាក់ នៅវិទ្យាល័យច្បារអំពៅ សមត្ថកិច្ចឃាត់ខ្លួនសិស្សបង្ក២នាក់ យកមកសួរនាំ
05-06-2026 16:11
(ភ្នំពេញ)៖ កាលពីថ្ងៃទី៤ ខែមិថុនា ឆ្នាំ២០២៦ ម៉ោង ១០៖៣០នាទីព្រឹក នៅវិទ្យាល័យច្បារអំពៅ មានសិស្សមួយក្រុមព្រួតគ្នាវាយសិស្សម្នាក់ ដែលមានការផ្សព្វផ្សាយតាមបណ្តាញសង្គម។
សមត្ថកិច្ចយោងពាក្យបណ្ដឹងសិស្សរងគ្រោះឈ្មោះ សូនី ហេងលី ឆ្នាំកំណើតថ្ងៃទី៦ ខែឧសភា ឆ្នាំ២០១១ មុខរបរសិស្ស ស្នាក់នៅផ្ទះ៧៩ ផ្លូវ៣៦៩ ភូមិដើមចាន់ សង្កាត់ច្បារអំពៅ២ ខណ្ឌច្បារអំពៅ។
នៅថ្ងៃទី៥ ខែមិថុនា ឆ្នាំ២០២៦ ម៉ោង០៩:០០នាទី សមត្ថកិច្ចនគរបាលខណ្ឌច្បារអំពៅ បានឃាត់ខ្លួនសិស្សបង្ក០២នាក់៖
*ទី១៖ ឈ្មោះ សុខ វិជ្ជា ភេទប្រុស កើតថ្ងៃទី៣១ ខែតុលា ឆ្នាំ២០១២ មុខរបរសិស្ស ស្នាក់នៅភូមិដើមម៉ាក់ក្លឿ សង្កាត់ច្បារអំពៅ១ ខណ្ឌច្បារអំពៅ។
*ទី២៖ ឈ្មោះ តឹក សុវណ្ណរ័ត្នមុនី កើតថ្ងៃទី១៥ ខែមករា ឆ្នាំ២០១៣ មុខរបរសិស្ស ស្នាក់នៅផ្ទះជួល ភូមិដើមស្លែង សង្កាត់ច្បារអំពៅ២ ខណ្ឌច្បារអំពៅ។
មូលហេតុ រវាងសិស្សរងគ្រោះ និងសិស្សបង្កនិយាយ ពាក្យសំដីឌឺដងដាក់គ្នា។
បច្ចុប្បន្នសិស្សបង្កខាងលើសមត្ថកិច្ច កំពុងធ្វើការសាកសួរ ដោយឡែកអ្នកពាក់ព័ន្ធមួយចំនួនទៀត សមត្ថកិច្ចកំពុងបន្តស្រាវជ្រាវយកមកអនុវត្តតាមនីតិវិធី៕








