ជួយអ្នកញៀនគ្រឿងញៀន ត្រូវការការចូលរួមពីគ្រួសារ និងសហគមន៍! បង្ក្រាបគ្រឿងញៀនទូទាំងប្រទេស នៅថ្ងៃទី៥ ខែមិថុនា​៖ បង្ក្រាប៣០ករណី ឃាត់ខ្លួន៧០នាក់

05-06-2026 17:42

(ភ្នំពេញ)៖ ការបង្ក្រាបគ្រឿងញៀនទូទាំងប្រទេស នៅថ្ងៃទី០៥ ខែមិថុនា ឆ្នាំ២០២៦នេះ បានបង្ហាញថា កម្លាំងសមត្ថកិច្ចបានបង្ក្រាប៣០ក​រណី ឃាត់ខ្លួនជនសង្ស័យ៧០នាក់។

* ករណីជួញដូរ៣ករណី ឃាត់ខ្លួន៦នាក់
* ⁠ករណីដឹកជញ្ជូនរក្សាទុក២២ករណី ឃាត់ខ្លួន៤៧នាក់
* ករណីប្រេីប្រាស់៥ករណី ឃាត់ខ្លួន១៧នាក់។

លទ្ធផលអនុវត្តច្បាប់ពីថ្ងៃទី១ ខែមករា ដល់ថ្ងៃទី០៥ ខែមិថុនា ឆ្នាំ២០២៦នេះ កម្លាំងសមត្ថកិច្ចបានបង្ក្រាបចំនួន២៩១៤ករណី ឃាត់ខ្លួន៧៥៦១នាក់ (ស្រី៥២១នាក់)៕