បាក់ដើមឈើសង្កត់ទៅលើរថយន្តស៊េរីទំនើបមួយគ្រឿង ដែលចតទុកចោល នៅមុខមន្ទីរពេទ្យ បណ្តាលឲ្យរងការខូចខាត
05-06-2026 17:46
(ភ្នំពេញ)៖ មានករណីបាក់ដើមឈើមួយដើម សង្កត់ទៅលើ រថយន្តស៊េរីទំនើបមួយគ្រឿងម៉ាក Jeep ពណ៌ខ្មៅ ពាក់ផ្លាកលេខ កម្ពុជា TKS.6.66 ដែលបានចតទុកចោល នៅមុខមន្ទីរពេទ្យ បណ្តាលឲ្យរងការខូចខាត។
ហេតុការណ៍ នេះបានកេីតឡេីងនៅវេលាម៉ោង ១២៖០០នាទី ថ្ងៃត្រង់ ថ្ងៃទី០៥ ខែមិថុនា ឆ្នាំ២០២៦ ដែលស្ថិតតាមបណ្តោយផ្លូវលេខ៦៣ កែងផ្លូវលេខ២០០ ក្នុងសង្កាត់បឹងរាំង ខណ្ឌដូនពេញ រាជធានីភ្នំពេញ។
ក្រោយពីមានហេតុការណ៍ខាងលេីនេះរួចមក អាជ្ញាធរបានចុះមកដល់ទីតាំង និងបានរាយការណ៍ទៅកាន់អាជ្ញាធរជំនាញនៃមន្ទីរសាធារណៈ ការ និងដឹកជញ្ជូន ដេីម្បីចុះមកធ្វេីការកាត់ដេីមឈេី ដែលបានបាក់សង្កត់លេីរថយន្តនេះចេញផងដែរ៕














