កម្លាំងគណៈបញ្ជាការឯកភាពរដ្ឋបាលខណ្ឌច្បារអំពៅ ចុះត្រួតពិនិត្យរដ្ឋបាល រកឃើញជនជាតិវៀតណាម ២៥នាក់ និងសម្ភារមួយចំនួន ពាក់ព័ន្ធនឹងបទល្មើស Online Scam

05-06-2026 18:50

(ភ្នំពេញ)៖ កម្លាំងគណៈបញ្ជាការឯកភាពរដ្ឋបាលខណ្ឌច្បារអំពៅ ដឹកនាំដោយលោក ម៉ូវ ម៉ានិត អភិបាលខណ្ឌច្បារអំពៅ និងមានការសម្របសម្រួលនីតិវិធី ពីលោក វ៉ិត មឃៈ ព្រះរាជអាជ្ញារង នៃអយ្យការអមសាលាដំបូង រាជធានីភ្នំពេញ នៅថ្ងៃទី០៦ ខែមិថុនា ឆ្នាំ២០២៦ បានចុះត្រួតពិនិត្យរដ្ឋបាល ជនបរទេសស្នាក់នៅសង្ស័យប្រព្រឹត្ត បទល្មើស តាមប្រព័ន្ធបច្ចេកវិទ្យា (Online Scam) ០១ទីតាំង ផ្ទះលេខ91 ផ្លូវ P-10D ភូមិក្តីតាកុយ​ សង្កាត់វាលស្បូវ​ ខណ្ឌច្បារអំពៅ រកឃើញជនជាតិវៀតណាម ២៥នាក់ (ស្រី ០៣នាក់)។

ប្រតិបត្ដិការនេះ ធ្វើឡើងក្រោមការបញ្ជាផ្ទាល់ពីលោក ឃួង ស្រេង ប្រធានគណៈបញ្ជាការឯកភាពរដ្ឋបាលរាជធានីភ្នំពេញ។