* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត អញ្ជើញបើកកម្មវិធីពីព័រណ៍ខួប១០០ឆ្នាំ នៃបណ្ណសារដ្ឋានជាតិនៃកម្ពុជា នាព្រឹកថ្ងៃទី០៤ ខែវិច្ឆិកា ឆ្នាំ២០២៦
* លោក ត្រាំ ប្រឈមនឹងការវាយតម្លៃដ៏សំខាន់ពីម្ចាស់ឆ្នោតអាមេរិក ក្នុងការបោះឆ្នោតពាក់កណ្តាលអាណត្តិដណ្តើមសិទ្ធិគ្រប់គ្រងសភាដ៏ស្វិតស្វាញ
* លោក ត្រាំ ប្រកាសថា អាមេរិកនឹងឈប់ផ្តល់ជំនួយយោធាដល់អ៊ីស្រាអែល នៅចុងឆ្នាំ២០២៦
* អតីតបវរកញ្ញាថៃ ប្រឈមមុខនឹងការស៊ើបអង្កេតលើករណីលាងលុយ
* វិភាគអន្តរជាតិ៖ តើនឹងមានអ្វីប្រែប្រួល បើគណបក្សប្រជាធិបតេយ្យក្ដោបយកបានសំឡេងភាគច្រើនក្នុងសភាអាមេរិក?
* Fresh Exclusive: ពីសម្ពាធសង្គ្រាមច្រើនតំបន់ ដល់ការត្រៀមស្បៀង៖ តើពិភពលោកកំពុងត្រៀមទប់ទល់វិបត្តិធំឆ្នាំ២០២៧?
* តាមអនុសាសន៍សម្តេចនាយករដ្ឋមន្រ្តី ហ៊ុន ម៉ាណែត, វិទ្យាល័យព្រះអង្គឌួង ចាប់ផ្តើមអនុវត្តវិធានការហាមប្រើទូរសព្ទ ក្នុងម៉ោងសិក្សា
* CoolApp ដំណើរការមុខងារផ្ទេរទិន្នន័យគណនីពីទូរសព្ទចាស់ទៅទូរសព្ទថ្មី ដោយងាយស្រួល មិនបាច់បារម្ភពីរឿងបាត់ឯកសារ (Transfer Data)

ក្រសួងការងារ អំពាវនាវឱ្យពលករខ្មែរដែលត្រូវថៃទើបបញ្ជូនមក ទាក់ទងមក១២៩៧ ដើម្បីទទួលបានការងារ និងអត្ថប្រយោជន៍សម្បូរបែបក្នុងស្រុក និងចៀសវាងចំណាកស្រុកខុសច្បាប់

05-06-2026 20:37

(ភ្នំពេញ)៖ អ្នកនាំពាក្យក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ លោក ស៊ុន មេសា នៅថ្ងៃទី៥ ខែមិថុនា ឆ្នាំ២០២៦នេះ បានអំពាវនាវដល់អតីតពលករខ្មែរ ដែលត្រូវបានបញ្ជូនមកពីប្រទេសថៃចំនួន ១១២នាក់ ទាក់ទងមកលេខទូរសព្ទ ១២៩៧ ដើម្បីស្វែងរកការងារធ្វើ និងទទួលបានផលប្រយោជន៍ដ៏សម្បូរបែប។

លោក ស៊ុន មេសា បានលើកទឹកចិត្តឱ្យបងប្អូនប្រជាពលរដ្ឋស្វែងរកឱកាសការងារធ្វើនៅក្នុងស្រុកដែលនៅក្បែរខ្លួនវិញ និងចៀសវាងធ្វើការចំណាកស្រុកដោយខុសច្បាប់។ ការស្វែងរកការងារធ្វើនៅក្នុងស្រុកពុំមានការលំបាកនោះទេ ដោយទាក់ទងតាមរយៈលេខទូរសព្ទ ១២៩៧ ក៏ដូចជា ទីភ្នាក់ងារជាតិមុខរបរ និងការងារ(NEA) នៃក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ដើម្បីទទួលបានការងារ និងការប្រឹក្សាការងារផងដែរ។

លោកបានបញ្ជាក់ថា៖«ខ្ញុំសូមអំពាវនាវដល់បងប្អូនអតីតពលករខ្មែរ ដែលទើបត្រឡបមកពីថៃ សូមទាក់ទងមកលេខទូរសព្ទ ១២៩៧ ដើម្បីស្វែករកការងារធ្វើ និងអត្ថប្រយោជន៍ដ៏សម្បូរបែប ។ សូមកុំទៅធ្វើការងារដោយខុសច្បាប់នៅក្រៅប្រទេស ខណៈឱកាសការងារនៅក្នុងស្រុកយើង ត្រូវបានប្រកាសជាហូរហែ និងរាប់ម៉ឺនកន្លែងជារៀងរាល់សប្តាហ៍ដោយក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ»។

ការធ្វើការងារនៅក្នុងស្រុកនាពេលបច្ចុប្បន្ន គឺពួកគាត់នឹងទទួលបានអត្ថប្រយោជន៍ច្រើន ដូចទៅនឹងបណ្តាប្រទេសជិតខាងផងដែរ ដោយប្រាក់ឈ្នួលសមរម្យ បើធៀបជាមួយបណ្តាប្រទេសនៅក្នុងតំបន់មួយចំនួន ហើយកន្លែងការងារនៅក្បែរផ្ទះ។ ជាពិសេស ពួកគាត់ត្រូវការចំណាយទាប ដែលអាចឱ្យបងប្អូនប្រជាពលរដ្ឋអាចសន្សំសំចៃការចាយវាយជាប្រចាំបានច្រើន។

ទន្ទឹមនឹងនេះ អ្នកនាំពាក្យរូបនេះ បានស្នើឱ្យបងប្អូនឈប់ជាបន្ទាន់ក្នុងការចាកចេញទៅធ្វើការងារនៅក្រៅប្រទេសដោយខុសច្បាប់។ ក្នុងករណីមានការបបួល ឬលួងលោមពីសំណាក់មេខ្យល់ ដើម្បីចេញទៅធ្វើការដោយខុសច្បាប់ សូមរាយការណ៍ជូនសមត្ថកិច្ច ឬអាជ្ញាធរមូលដ្ឋានជាបន្ទាន់ ដើម្បីមានវិធានការច្បាប់ចំពោះជនល្មើសទាំងនោះ៕