សម្តេចព្រះពុទ្ធជ័យមុនីបណ្ឌិត ឃឹម សន និមន្តជាព្រះអធិបតីក្នុងពិធីពុទ្ធាភិសេកព្រះជីវ៍ធំ សម្រាប់តម្កល់នៅក្នុងព្រះវិហារ វត្តសម្តេច នន្ទ ង៉ែត សែនជ័យសត្ថារាម
05-06-2026 21:35
(កំពង់ឆ្នាំង)៖ សម្តេចព្រះពុទ្ធជ័យមុនី បណ្ឌិត ឃឹម សន សម្តេចសង្ឃនាយករងទី៣ នៃព្រះរាជាណាចក្រកម្ពុជា បាននិមន្តជាព្រះអធិបតីក្នុងធ្វើពិធីពុទ្ធាភិសេកព្រះជីវ៍ធំសម្រាប់តម្កល់នៅក្នុងព្រះវិហារនៅវត្តសម្តេច នន្ទ ង៉ែត សែនជ័យសត្ថារាម ហៅវត្តក្រឡាញ់ចាស់ ស្ថិតភូមិស្រង៉ាំទេ ឃុំប្រស្និប ស្រុករលាប្អៀរ ខេត្តកំពង់ឆ្នាំង និងមានការរាប់បាត្រព្រះសង្ឃ ១០៨អង្គ។
ពិធីនេះបានធ្វេីឡេីងកាលពីដេីមខែកន្លងមកនេះ ដោយមានករចូលរូមពីលោកស្រីចរណាភិរ័ក្ខសិរីសិទ្ធា ទិត មាលា ញាណ ឡេង លោកស្រី ជូ ប៊ុនអេង រដ្ឋលេខាធិការក្រសួងមហាផ្ទៃ លោកស្រី ញ៉ែម សាខន សខេង លោកស្រីឧកញ៉ា សិរីករុណាបទុមរតន៍ អគ្គមហាឧបាសិកាពុទ្ធសាសនូបត្ថម្ភក៍បណ្ឌិត ម៉ៅ ម៉ាល័យ កែគឹមយ៉ាន លោកស្រីសិរីកញ្ចនពង្សធីមុត្តរាអគ្គមហាឧបាសិកាពុទ្ធសាសនូបត្ថម្ភក៍ កែ សួនសុភី ស សុខា, លោក ឡុង ឈុនឡៃ អ្នកតំណាងរាស្រ្តមណ្ឌលកំពង់ឆ្នាំង និងមានការអញ្ជើញចូលរួមពីសំណាក់ ឥស្សរជន ថ្នាក់ដឹកនាំ និងអ្នកតំណាងរាស្រ្ត មន្រ្តីសង្ឃខេត្ត អាជ្ញាធរដែនដី រួមនិងញាតិព្រធម៌យ៉ាងច្រើនកុះករផងដែរ។
សូមបញ្ជាក់ដែរថា ព្រះអង្គជីវ៍ធំ និង ព្រះអង្គទ្រង់អភ័យទាំងបីអង្គ ដែលបានពិធីពុទ្ធាភិសេកសម្រាប់តម្កល់នៅក្នុងព្រះវិហារ វត្តសម្តេច នន្ទ ង៉ែត សែនជ័យសត្ថារាម បានចំណាយថវិកាប្រមាណជាង ៥ម៉ឺនដុល្លារ៕











































