* ទូរទស្សន៍ព័ត៌មាន Fresh News ផ្សាយផ្ទាល់៖ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត អញ្ជើញបើកកម្មវិធីពីព័រណ៍ខួប១០០ឆ្នាំ នៃបណ្ណសារដ្ឋានជាតិនៃកម្ពុជា នាព្រឹកថ្ងៃទី០៤ ខែវិច្ឆិកា ឆ្នាំ២០២៦
* ព្រឹកថ្ងៃនេះ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត អញ្ជើញបើកកម្មវិធីពីព័រណ៍ ខួប១០០ឆ្នាំ នៃបណ្ណសារដ្ឋានជាតិនៃកម្ពុជា
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត អញ្ជើញបើកកម្មវិធីពីព័រណ៍ខួប១០០ឆ្នាំ នៃបណ្ណសារដ្ឋានជាតិនៃកម្ពុជា នាព្រឹកថ្ងៃទី០៤ ខែវិច្ឆិកា ឆ្នាំ២០២៦
* លោក ត្រាំ ប្រឈមនឹងការវាយតម្លៃដ៏សំខាន់ពីម្ចាស់ឆ្នោតអាមេរិក ក្នុងការបោះឆ្នោតពាក់កណ្តាលអាណត្តិដណ្តើមសិទ្ធិគ្រប់គ្រងសភាដ៏ស្វិតស្វាញ
* លោក ត្រាំ ប្រកាសថា អាមេរិកនឹងឈប់ផ្តល់ជំនួយយោធាដល់អ៊ីស្រាអែល នៅចុងឆ្នាំ២០២៦
* អតីតបវរកញ្ញាថៃ ប្រឈមមុខនឹងការស៊ើបអង្កេតលើករណីលាងលុយ
* វិភាគអន្តរជាតិ៖ តើនឹងមានអ្វីប្រែប្រួល បើគណបក្សប្រជាធិបតេយ្យក្ដោបយកបានសំឡេងភាគច្រើនក្នុងសភាអាមេរិក?
* Fresh Exclusive: ពីសម្ពាធសង្គ្រាមច្រើនតំបន់ ដល់ការត្រៀមស្បៀង៖ តើពិភពលោកកំពុងត្រៀមទប់ទល់វិបត្តិធំឆ្នាំ២០២៧?
* តាមអនុសាសន៍សម្តេចនាយករដ្ឋមន្រ្តី ហ៊ុន ម៉ាណែត, វិទ្យាល័យព្រះអង្គឌួង ចាប់ផ្តើមអនុវត្តវិធានការហាមប្រើទូរសព្ទ ក្នុងម៉ោងសិក្សា
* CoolApp ដំណើរការមុខងារផ្ទេរទិន្នន័យគណនីពីទូរសព្ទចាស់ទៅទូរសព្ទថ្មី ដោយងាយស្រួល មិនបាច់បារម្ភពីរឿងបាត់ឯកសារ (Transfer Data)

វេទិកាសម្ព័ន្ធសង្គមស៊ីវិល សម្របសម្រួលជំនួបពង្រឹងកិច្ចសហការរវាងមូលនិធិចិន និងបណ្តាញសង្គមស៊ីវិល

06-06-2026 09:58

(ព្រះសីហនុ)៖ នារសៀល ថ្ងៃទី៥ ខែមិថុនា ឆ្នាំ២០២៦ ក្រោមកិច្ចសម្របសម្រួលរបស់វេទិកាសម្ព័ន្ធសង្គមស៊ីវិល ជំនួបពិភាក្សារវាងមូលនិធិចិនដើម្បីអភិវឌ្ឍនិងសន្តិភាពប្រចាំកម្ពុជា និងប្រធានបណ្តាញសង្គមស៊ីវិលក្នុងខេត្តព្រះសីហនុ បានប្រព្រឹត្តទៅក្នុងបរិយាកាសស្និទ្ធស្នាល និងប្រកបដោយផ្លែផ្កា ដើម្បីផ្លាស់ប្តូរយោបល់ និងស្វែងរកឱកាសពង្រឹងកិច្ចសហប្រតិបត្តិការលើការងារអភិវឌ្ឍសហគមន៍។

លោក សុខ សុខុម ប្រធានបណ្តាញសង្គមស៊ីវិលប្រចាំខេត្តព្រះសីហនុ បានជម្រាបជូនអំពីស្ថានភាពសង្គម សេដ្ឋកិច្ច និងតម្រូវការជាក់ស្តែងរបស់ប្រជាពលរដ្ឋនៅមូលដ្ឋាន ពិសេសលើវិស័យអប់រំ សុខាភិបាល បរិស្ថាន ការអភិវឌ្ឍធនធានមនុស្ស និងការលើកកម្ពស់ជីវភាពរស់នៅរបស់ប្រជាពលរដ្ឋ។ លោកប្រធានបណ្តាញក៏បានលើកឡើងពីសកម្មភាព និងសមិទ្ធផលដែលអង្គការសង្គមស៊ីវិលនានាក្នុងខេត្តព្រះសីហនុបានអនុវត្តកន្លងមក ព្រមទាំងបានចែករំលែកនូវបញ្ហាប្រឈម និងអាទិភាពនានាដែលត្រូវការការគាំទ្របន្ថែម។

លោកស្រី Wang Yahui ប្រធាន ការិយាល័យមូលនិធិចិនដើម្បីអភិវឌ្ឍនិងសន្តិភាពប្រចាំកម្ពុជា បានបង្ហាញការចាប់អារម្មណ៍ខ្ពស់ចំពោះការងាររបស់បណ្តាញសង្គមស៊ីវិលនៅមូលដ្ឋាន និងបានសង្កត់ធ្ងន់លើសារៈសំខាន់នៃការចូលរួមរបស់អង្គការសង្គមស៊ីវិលក្នុងការជំរុញការអភិវឌ្ឍប្រកបដោយចីរភាព និងបរិយាបន្ន។ ភាគីទាំងអស់ក៏បានពិភាក្សាអំពីលទ្ធភាពនៃការរៀបចំគម្រោងសហការនាពេលអនាគត ដើម្បីឆ្លើយតបទៅនឹងតម្រូវការរបស់សហគមន៍ និងរួមចំណែកដល់ការអភិវឌ្ឍខេត្តព្រះសីហនុឱ្យកាន់តែរីកចម្រើន។

ដោយទទួលបានការចង្អុលបង្ហាញពីឯកឧត្តម កឹមរ័ត្ន វិសិដ្ឋ ប្រធានក្រុមប្រឹក្សាភិបាលវេទិកាសម្ព័ន្ធសង្គមស៊ីវិល លោក សួង ហួត អនុប្រធាននាយកដ្ឋានទំនាក់ទំនងសាធារណៈ និងសហប្រតិបត្តិការអន្តរជាតិ បានវាយតម្លៃថា ជំនួបនារសៀលនេះបានឆ្លុះបញ្ចាំងពីទំនាក់ទំនងល្អ និងស្មារតីសហការរវាងមូលនិធិចិនដើម្បីអភិវឌ្ឍនិងសន្តិភាពប្រចាំកម្ពុជា និងបណ្តាញសង្គមស៊ីវិលក្នុងខេត្តព្រះសីហនុ ដែលនឹងក្លាយជាមូលដ្ឋានសម្រាប់ការអនុវត្តសកម្មភាពរួមនានានាពេលខាងមុខ សំដៅលើការលើកកម្ពស់សុខុមាលភាព និងគុណភាពជីវិតរបស់ប្រជាពលរដ្ឋនៅមូលដ្ឋាន៕