* ប្រធានាធិបតី ដូណាល់ ត្រាំ ប្រកាសថានឹងទទួលស្គាល់លទ្ធផលបោះឆ្នោត ក្រោយបក្សសាធាណរដ្ឋបាត់បង់ការគ្រប់គ្រងនៅសភាទាំងពីរ
* នារីចិនម្នាក់បាត់ខ្លួន ក្រោយទៅដល់ប្រទេសថៃ ដើម្បីជួបបុរសស្គាល់គ្នាតាមអនឡាញដែលសន្យាឲ្យទូរស័ព្ទ iPhone 18
* អ្នកដំណើរកប៉ាល់ទេសចរណ៍ Villa Vie Odyssey ចេញមុខបដិសេធថា មិនបានហៅក្រុងព្រះសីហនុ ថាជាទីក្រុង Scam ដូចការចុះផ្សាយរបស់កាសែត Financial Times ឬ Khaosod ឡើយ
* អ៉ីរ៉ង់៖ ប្រជាជនអាមេរិក បានបោះឆ្នោតឆ្លើយថា «ទេចំពោះសង្គ្រាម»
* BREAKING: គណបក្សប្រជាធិបតេយ្យឈ្នះអាសនៈភាគច្រើនគ្រប់គ្រងព្រឹទ្ធសភា ខណៈជិតយកបានរដ្ឋសភា
* រាជរដ្ឋាភិបាលចង់ប្រែក្លាយស្ថាប័នបណ្ណសារដ្ឋានជាតិ និងបណ្ណាល័យជាតិពី «ទីតាំងតម្កល់ឯកសារ» ឱ្យទៅជា «មជ្ឈមណ្ឌលជាតិឌីជីថល» ដែលជាគោលដៅទេសចរណ៍វប្បធម៌
* ថៃបញ្ជាឱ្យកងកម្លាំងតាមព្រំដែនត្រៀមជម្លៀសជនស៊ីវិល ចំពោះមុខការបន្តប្រយុទ្ធគ្នាក្នុងសង្រ្គាមស៉ីវិលនៅមីយ៉ាន់ម៉ា
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ណែនាំបញ្ជូននិស្សិតទៅរៀនសូត្រក្រៅប្រទេសលើជំនាញគ្រប់បណ្ណសារដ្ឋាន។
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ណែនាំឱ្យរៀបចំផែនការយុទ្ធសាស្ត្រស្តីពីការធ្វើទំនើបកម្មបណ្ណសារដ្ឋានជាតិ ឱ្យបានឆាប់តាមដែលអាចធ្វើទៅបាន, ធ្វើវិសោធនកម្មចាំបាច់ណាមួយចំពោះច្បាប់ស្តីពីបណ្ណសារ ឱ្យស្របតាមសា្ថនភាពនៃការវិវត្តរបស់សង្គម សេដ្ឋកិច្ចកម្ពុជា និង ពិភពលោកនាពេលបច្ចុប្បន្ន។
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានបង្ហាញការកត់សម្គាល់កូនខ្មែររៀនសូត្រស្រាវជ្រាវពីប្រវត្តិសាស្ត្រខ្លួន ដែលសរសេរដោយជនបរទេស។ ដូច្នេះត្រូវលើកទឹកចិត្តឱ្យកូនខ្មែរចងក្រងប្រវត្តិសាស្ត្ររបស់ខ្លួន។
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត មានប្រសាសន៍ថា មិនគួររំលាយចូលគ្នារវាងបណ្ណសារជាតិ និងបណ្តាល័យជាតិនោះទេ តែត្រូវមានប្រព័ន្ធគ្រប់គ្រងតែមួយ។
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត មានប្រសាសន៍ថា បណ្ណសារដ្ឋានជាតិ មានតម្លៃជាងមាសដុំ ព្រោះបានតម្កល់ឫសគល់អត្តសញ្ញាណ និងប្រវត្តសាវតាររបស់ជាតិ។
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត មានប្រសាសន៍ថា ក្នុងគោលបំណងជំរុញការធ្វើទំនើបកម្មបណ្ណសារដ្ឋានជាតិ ដើម្បីរួមចំណែកដល់ការលើកកម្ពស់ការយល់ដឹងរបស់សាធារណជនអំពីបណ្ណសារដ្ឋានជាតិ ជាពិសេសគុណតម្លៃរបស់បណ្ណសារដ្ឋានជាតិ ដែលជាគ្រឹះសំខាន់នៃអត្តសញ្ញាណជាតិ។
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត មានប្រសាសន៍ថា ទោះបីជាប្រភេទឯកសារបុរាណ ជាច្រើនបានបាត់បង់ និង ពុកផុយ តាមកត្តាធម្មជាតិ និងកត្តាសង្គ្រាម ក៏កម្ពុជានៅមានកេរមរតកឯកសារសំណេរលើថ្ម ជាប្រភេទ «អក្សរថ្ម» ឬ «សិលាចារឹក» ដែលមានចំណាស់យ៉ាងហោចណាស់ចាប់តាំងពីសតវត្សរ៍ទី៥ ឬ អាចមុននោះទៀតផង ហើយកម្ពុជាក៏មានចំនួនផ្ទាំងចារឹកច្រើនជាងគេនៅក្នុងតំបន់អាស៊ីអាគ្នេយ៍។
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត មានប្រសាសន៍ថា ឯកសារបណ្ណសារទាំងនេះហើយ គឺជា «ឫសគល់» ឬ «ឫសកែវ» នៃអត្តសញ្ញាណ និង ចំណេះដឹងជាតិ ដែលតម្រូវឱ្យយើងខិតខំអភិរក្ស ទាំងឯកសាររូបវន្ត និងការធ្វើឌីជីតូបនីយកម្ម, ដើម្បីឱ្យកូនចៅជំនាន់ក្រោយមានមូលដ្ឋានគ្រឹះរឹងមាំក្នុងការសិក្សាស្រាវជ្រាវ។
* CoolApp ដំណើរការមុខងារផ្ទេរទិន្នន័យគណនីពីទូរសព្ទចាស់ទៅទូរសព្ទថ្មី ដោយងាយស្រួល មិនបាច់បារម្ភពីរឿងបាត់ឯកសារ (Transfer Data)

ប្រធានពុទ្ធមណ្ឌលវិបស្សនាធុរៈនៃកម្ពុជា៖ លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ចូលរួមយ៉ាងខ្ជាប់ខ្ជួនក្នុងការប្រតិបត្ដិ និងលើកតម្កើងតម្លៃព្រះពុទ្ធសាសនា ពិសេសចិត្តទុកដាក់លើការទំនុកបម្រុងដល់ព្រះសង្ឃ សីលវន្ត សីលវតី

06-06-2026 14:07

(កណ្ដាល)៖ ព្រះសាសនមុនី ហ៊ឹម ប៊ុនធឿន ធម្មត្ថេរោ ប្រធាន​ពុទ្ធ​មណ្ឌល​វិបស្សនា​ធុរៈ​ នៃ​ព្រះ​រាជាណាចក្រ​កម្ពុជា​ បានមានសង្ឃដិកាថា វត្ដមានរបស់លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត គឺតែងតែយកចិត្តទុកដាក់ទៅលើការទំនុកបម្រុងដល់ព្រះសង្ឃ សីលវន្ត សីលវតី នៅក្នុងព្រះពុទ្ធសាសនា ដើម្បីចូលរួមចំណែកក្នុងការផ្សព្វផ្សាយព្រះធម៌វិន័យរបស់ព្រះសម្មាសម្ពុទ្ធផង និងការចូលរួមលើកតម្កើងតម្លៃព្រះពុទ្ធសាសនាទាំងព្រះបរិយត្តិ ទាំងការបដិបត្តិ។ ទឹកចិត្តរបស់លោកជំទាវបណ្ឌិត តែងតែបានមកបំពេញនូវការសួរសុខទុក្ខ ទំនុកបម្រុងដល់ព្រះសង្ឃ លោកតា លោកយាយ រៀងរាល់ខែនោះផង ដោយលោកជំទាវ លោកបានយកចិត្តទុកដាក់ណាស់ ក្នុងការអប់រំចិត្តតាមឱវាទរបស់ព្រះសម្មាសម្ពុទ្ធ។

សង្ឃដិកាយ៉ាងដូច្នេះរបស់ព្រះសាសនមុនី ហ៊ឹម ប៊ុនធឿន ធម្មត្ថេរោ ប្រធាន​ពុទ្ធ​មណ្ឌល​វិបស្សនា​ធុរៈ​ នៃ​ព្រះ​រាជាណាចក្រ​កម្ពុជា​ ក្នុងឱកាសលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត អញ្ជើញជាធិបតីបញ្ចុះបឋមសិលាកសាង «រតនមន្ទីរពុទ្ធមណ្ឌលវិបស្សនាឧដុង្គ» ដែលប្រព្រឹត្តទៅនៅក្នុងបរិវេណពុទ្ធមណ្ឌលវិបស្សនាធុរៈ ជាបូជនីយដ្ឋានពុទ្ធសាសនា និងជាទីបដិបត្តិផ្នែកវិបស្សនាធុរៈរបស់ជាតិធំជាងគេនៅកម្ពុជា សម្រាប់ការផ្សព្វផ្សាយព្រះធម៌ រួមទាំងសម្រាប់រៀបចំកម្មវិធីបដិបត្តិវិបស្សនាទាំងថ្នាក់ជាតិ និងថ្នាក់អន្តរជាតិ នៅថ្ងៃទី៦ ខែមិថុនា ឆ្នាំ២០២៦នេះ។

ព្រះសាសនមុនី ហ៊ឹម ប៊ុនធឿន បានមានសង្ឃដិកាបន្ដថា «រយៈខាងវិបស្សនានេះ គឺជារតនតម្លៃមួយដ៏ឧត្តុង្គឧត្តម ជាការជួយទៅផ្លូវចិត្តរបស់យើង ឱ្យមានកម្លាំងកាយ កម្លាំងចិត្តក្នុងការចូលរួមអភិវឌ្ឍសង្គមជាតិរបស់យើង ផ្សារភ្ជាប់ជាមួយនិងព្រះពុទ្ធសាសនា។ ហេតុដូច្នេះទោះបីជាលោកជំទាវបណ្ឌិត មមាញឹកយ៉ាងណាក៏ឆ្លៀតឱ្យតម្លៃទៅលើការសិក្សាបដិបត្តិធម៌ព្រះវិន័យរបស់អង្គព្រះសម្មាសម្ពុទ្ធដ៏ខ្ជាប់ខ្ជួន ដើម្បីផ្សព្វផ្សាយដល់ពុទ្ធបរិស័ទរបស់យើងនៅក្នុងកម្ពុជានេះ ឱ្យកាន់តែមានថាមពលទាំងផ្លូវកាយ ផ្លូវចិត្ត រួមចំណែកក្នុងការអភិវឌ្ឍសង្គមជាតិជាមួយ និងរាជរដ្ឋាភិបាលរបស់យើង ឱ្យរក្សាបាននូវសុខសន្តិភាព និងការអភិវឌ្ឍចម្រុងចម្រើនតរៀងទៅ»។

នាឱកាសនោះ ព្រះសាសនមុនី ហ៊ឹម ប៊ុនធឿន សូមថ្លែងអំណរគុណចំពោះថ្នាក់ដឹកនាំ មានសម្ដេចតេជោ ប្រធានព្រឹទ្ធសភា និងសម្ដេចកិត្ដិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន, សម្ដេចបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ព្រមទាំងមាតាបិតារបស់លោក។ សូមតេជះនៃគុណព្រះរតនត្រ័យ វត្ថុស័ក្តិសិទ្ធិទាំងឡាយក្នុងលោក គឺគុណព្រះពុទ្ធ ព្រះធម៌ ព្រះសង្ឃ ជួយបីបាច់ថែរក្សា សម្ដេច លោកជំទាវ ញាតិញោមពុទ្ធបរិស័ទទាំងអស់ សូមទទួលបាននូវពរទាំងបួនប្រការ គឺអាយុ វណ្ណៈ សុខៈ និងពលៈ គ្រប់ៗគ្នា កុំបីអាក់ខានឡើយ៕