កាកបាទក្រហមកម្ពុជាខេត្តបាត់ដំបង ចុះផ្សព្វផ្សាយពីការធ្វើចំណាកស្រុកប្រកបដោយសុវត្ថិភាព ការលើកកម្ពស់ការយល់ដឹងអំពីមីន និងសហគមន៍មានសុខភាពល្អ
06-06-2026 15:56
(បាត់ដំបង)៖ ដោយមានការយកចិត្តទុកដាក់ពីលោក សុខ លូ អភិបាលខេត្ត និងជាប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជាខេត្តបាត់ដំបង នៅថ្ងៃទី៣ ខែមិថុនា ឆ្នាំ២០២៦ លោក កុសុម សុភីនារ៉ា នាយកសាខា បានចាត់មន្រ្តីប្រតិបត្តិសាខាខេត្ត សហការជាមួយអនុសាខាកាក បាទក្រហមកម្ពុជាស្រុកសំពៅលូន ដឹកនាំយុវជន កាកបាទក្រហមកម្ពុជា បានចុះផ្សព្វផ្សាយពីការធ្វើចំណាកស្រុកប្រកបដោយសុវត្ថិភាព ការលើកកម្ពស់ការយល់ដឹងអំពីមីន និងសហគមន៍មានសុខភាពល្អ ព្រមទាំងការលើកកម្ពស់សុវត្ថិភាពចរាចរណ៍ផ្លូវគោក ជូនដល់ សិស្សានុសិស្សនៅវិទ្យាល័យសម្តេចតេជោហ៊ុន សែនសំពៅលូន ស្រុកសំពៅលូនសរុប ១០១នាក់ ស្រី ៦១នាក់។
កម្មវិធីផ្សព្វផ្សាយនេះ ឧបត្ថម្ភគាំទ្រដោយគណៈកម្មាធិការអន្តរជាតិកាកបាទក្រហមអឌ្ឍចន្ទក្រហម (ICRC) តាមរយៈទីស្នាក់ការកណ្តាលកាកបាទក្រហមកម្ពុជា។ ការផ្សព្វផ្សាយនេះប្រព្រឹត្តទៅនៅក្នុងគោលបំណង ដើម្បីឱ្យប្រជាពលរដ្ឋ សិស្សានុសិស្សមានការយល់ដឹងអំពីគ្រឿងយុទ្ធភ័ណ្ឌមិនទាន់ផ្ទុះ ការធ្វើចំណាក់ស្រុក ដោយសុវត្ថិភាព កាត់បន្ថយអត្រាស្លាប់ និងកាលើកកម្ពស់សុខភាពអនាម័យ បង្ការជំងឺឆ្លងបង្ការជំងឺឆ្លង មិនឆ្លង និងការលើកកម្ពស់សុវត្ថិភាពចរាចរណ៍ផ្លូវគោក ដើម្បីរួមចំណែកកាត់បន្ថយគ្រោះថ្នាក់ និងពិការភាពដោយ សារគ្រោះថ្នាក់ចរាចរណ៍ និងចូលរួមលើកកម្ពស់បរិស្ថាន កាត់បន្ថយការប្រើប្រាស់ថងផ្លាស់ស្ទិចផងដែរ។
ជាមួយគ្នានោះដែរក្នុងនាមសាខាកាកបាទក្រហមកម្ពុជាខេត្ត លោក យ៉ាន ឧត្តម បានផ្តាំផ្ញើដល់ ប្អូនៗសិស្សានុសិស្សទាំងអស់ត្រូវខិតខំរៀនសូត្រឱ្យក្លាយជាកូនល្អ សិស្សល្អ មិត្តល្អ និងពលរដ្ឋល្អនៅក្នុងសង្គម ចៀសឱ្យឆ្ងាយពីគ្រឿងញៀន ចូលរួមគោរពច្បាប់ចរាចរណ៍ផ្លូវគោកឱ្យខ្ចាប់ខ្ជួន ចូលរួមថែរក្សាអនាម័យ និងសំអាតនៅសាលានិងតាមកន្លែងផ្សេងៗ ចៀសវាងការប្រើប្រាស់អំពើហិង្សា ការប្រើប្រាស់គ្រឿងញៀនគ្រប់ប្រភេទ ត្រូវជួយកិច្ចការផ្ទះ បន្ទាប់ពីការសិក្សារៀនសូត្រ និងលាង សម្អាតដៃ ជាមួយសាប៊ូឱ្យបានជាប់ជាប្រចាំជាពិសេសចូលរួមលើកកម្ពស់សួនបន្លែបៃតងនៅតាមគ្រឹះស្ថានដោយ បង្កើតឲ្យមានសួនបន្លែ សុវត្ថិភាពដើម្បីរួមចំណែកលើកកម្ពស់វិស័យកសិកម្ម បរិស្ថានគិតគូពិសុខភាពតា មរយ: ការបរិភោគបន្លែ ផ្លែឈើផ្លែងឈើ និងផលិតផលក្នុងស្រុក។
ជាមួយគ្នានេះ យុវជន និងសិស្សានុសិស្សទាំងអស់ទទួលបាននូវចំណេះដឹងថ្មីៗ ពីវគ្គផ្សព្សព្វផ្សាយជារួមមាន៖ ប្រវត្តិនៃការករកើតចលនាអន្តរជាតិ នៃកាកបាទក្រហម និងអឌ្ឍចន្ទក្រហម ចាប់តាំងពីឆ្នាំ១៨៦៣ រហូតមកដល់បច្ចុប្បន្ននេះមានរយៈពេល១៦២ឆ្នាំ, លក្ខណៈវិនិឆ្ឆ័យ១០យ៉ាង នៃការទទួលស្គាល់សមាគមជាតិ ជាក់ស្តែងកាកបាទក្រហមកម្ពុជាត្រូវបានទទួលស្គាល់ជាសមាជិកទី៨៥ របស់សហព័ន្ធអន្តរជាតិ, គោលការណ៍គ្រឹះទាំង៧ របស់ចលនា (ភាពមនុស្សធម៌ ភាពមិនលំអៀង អព្យាក្រឹតភាព ឯករាជ្យភាព សេវាកម្មស្ម័គ្រចិត្ត ឯកភាព និងសកលភាព), ការប្រើប្រាស់ និងការការពារបដិរូបកាកបាទក្រហម និងអឌ្ឍចន្ទក្រហម, មូលដ្ឋានគ្រឹះនៃច្បាប់មនុស្សធម៌អន្តរជាតិ ដែលផ្តោតលើអនុសញ្ញាហ្សឺណែវ ចំនួន៤ និងពិធីសារចំនួន៣, សង្គ្រាមក្នុងទីក្រុង និងបេសកកម្មរបស់កាកបាទក្រហមកម្ពុជា ទៅតាមវិស័យអាទិភាពទាំង៤ តាមយុទ្ធសាស្ត្រ ២០២១-២០៣០ របស់កាកបាទក្រហមកម្ពុជាផងដែ៕
























