អភិបាលស្រុកស្ទោង៖ គម្រោងផ្នែកសេវាសង្គម និងបរិស្ថាន របស់មូលនិធិឃុំ គឺជាការគិតគូរយកចិត្តទុកដាក់ខ្ពស់ របស់សម្ដេចធិបតីហ៊ុន ម៉ាណែត ដល់ពលរដ្ឋក្នុងមូលដ្ឋាន
06-06-2026 16:00
(កំពង់ធំ)៖ លោក សាយ គឹមឡម អភិបាលស្រុកស្ទោង បានថ្លែងថា គម្រោងផ្នែកសេវាសង្គម និងបរិស្ថាន របស់មូលនិធិឃុំគឺជាការគិតគូរយកចិត្តទុកដាក់ខ្ពស់របស់សម្ដេចធិបតីហ៊ុន ម៉ាណែត ដល់ពលរដ្ឋក្នុងមូលដ្ឋាន។
លោក សាយ គឹមឡម បានថ្លែងក្នុងពេលចុះសួរសុខទុក្ខនិងចែកស្បៀងសង្គ្រោះជូនពលរដ្ឋងាយរងហានិភ័យ ប្រមាណ ៤០គ្រួសារ នៅក្នុងឃុំរុងរឿង ស្រុកស្ទោង ខេត្តកំពង់ធំ នៅរសៀលថ្ងៃទី៥ ខែមិថុនា ឆ្នាំ២០២៦។
លោកបានបន្ថែមថា ជាមួយនឹងគម្រោងថវិកាមូនិធិឃុំ ក្នុងការកសាងហេដ្ឋារចនាសម្ព័ន្ធនានានៅក្នុងឃុំ គម្រោងផ្នែកសេវាសង្គម និងបរិស្ថាន នេះកាន់តែមានអាទិភាពបំផុតមួយសម្រាប់លើកកម្ពស់ជីវភាពប្រជាពលរដ្ឋឱ្យកាន់តែប្រសើរឡើង ជាពិសេសជួយសម្រួបដល់ពលរដ្ឋងាយរងហានិភ័យថែមទាំងស្របតាមយុទ្ធសាស្ត្ររបស់រាជរដ្ឋាភិបាលអាណត្តិទី៧នេះថែមទៀត។
លោកបានរំលឹកដល់អាជ្ញាធរភូមិ ឃុំ ត្រូវតាមដានដល់សុខទុក្ខពលរដ្ឋបានជាប់ជាប្រចាំ ជាមន្ត្រីសកម្ម ដែលនៅរួមរស់រួមសុខទុក្ខ និងយល់ពីបញ្ហា ព្រមទាំងតម្រូវការជាអាទិភាព ជាពិសេសពុកម៉ែបងប្អូនដែលងាររងហានិភ័យប្រកបដោយភាពជាក់ស្ដែងរបស់ប្រជាពលរដ្ឋគ្រប់ស្ថានភាព ទាំងការផ្ដល់សេវាប្រកបដោយគុណភាពប្រសិទ្ធភាព ឆាប់រហ័សនិងជួយសង្គ្រោះពេលដែលពលរដ្ឋមានបញ្ហា ឬឧបទ្ទវហេតុផ្សេងៗ ព្រមទាំងធ្វើរបាយការណ៍បានជាប់ជាប្រចាំ មិនមែនជាមន្ត្រីដែលជើង ១០នោះឡើយ។
សូមបញ្ជាក់ថា ពុកម៉ែបងប្អូនងាយរងហានិភ័យដែលទទួលបានអំណោយនៅពេលនេះ មានចំនួន ៤0 គ្រួសារ ដែលក្នុងមួយគ្រួសារមួយគ្រួសារទទួលបាននូវអង្ករ ១បេ ត្រីខរ ១យួរ ទឹកត្រី ១យួរ ប៊ីចេង ១ថង់ និងមុង ១ផងដែរ ដែលជាគម្រោងមូលនិធិឃុំរុងរឿង ឆ្នាំ២០២៦៕














