* ប្រធានាធិបតី ដូណាល់ ត្រាំ ប្រកាសថានឹងទទួលស្គាល់លទ្ធផលបោះឆ្នោត ក្រោយបក្សសាធាណរដ្ឋបាត់បង់ការគ្រប់គ្រងនៅសភាទាំងពីរ
* នារីចិនម្នាក់បាត់ខ្លួន ក្រោយទៅដល់ប្រទេសថៃ ដើម្បីជួបបុរសស្គាល់គ្នាតាមអនឡាញដែលសន្យាឲ្យទូរស័ព្ទ iPhone 18
* អ្នកដំណើរកប៉ាល់ទេសចរណ៍ Villa Vie Odyssey ចេញមុខបដិសេធថា មិនបានហៅក្រុងព្រះសីហនុ ថាជាទីក្រុង Scam ដូចការចុះផ្សាយរបស់កាសែត Financial Times ឬ Khaosod ឡើយ
* អ៉ីរ៉ង់៖ ប្រជាជនអាមេរិក បានបោះឆ្នោតឆ្លើយថា «ទេចំពោះសង្គ្រាម»
* BREAKING: គណបក្សប្រជាធិបតេយ្យឈ្នះអាសនៈភាគច្រើនគ្រប់គ្រងព្រឹទ្ធសភា ខណៈជិតយកបានរដ្ឋសភា
* រាជរដ្ឋាភិបាលចង់ប្រែក្លាយស្ថាប័នបណ្ណសារដ្ឋានជាតិ និងបណ្ណាល័យជាតិពី «ទីតាំងតម្កល់ឯកសារ» ឱ្យទៅជា «មជ្ឈមណ្ឌលជាតិឌីជីថល» ដែលជាគោលដៅទេសចរណ៍វប្បធម៌
* ថៃបញ្ជាឱ្យកងកម្លាំងតាមព្រំដែនត្រៀមជម្លៀសជនស៊ីវិល ចំពោះមុខការបន្តប្រយុទ្ធគ្នាក្នុងសង្រ្គាមស៉ីវិលនៅមីយ៉ាន់ម៉ា
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ណែនាំបញ្ជូននិស្សិតទៅរៀនសូត្រក្រៅប្រទេសលើជំនាញគ្រប់បណ្ណសារដ្ឋាន។
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ណែនាំឱ្យរៀបចំផែនការយុទ្ធសាស្ត្រស្តីពីការធ្វើទំនើបកម្មបណ្ណសារដ្ឋានជាតិ ឱ្យបានឆាប់តាមដែលអាចធ្វើទៅបាន, ធ្វើវិសោធនកម្មចាំបាច់ណាមួយចំពោះច្បាប់ស្តីពីបណ្ណសារ ឱ្យស្របតាមសា្ថនភាពនៃការវិវត្តរបស់សង្គម សេដ្ឋកិច្ចកម្ពុជា និង ពិភពលោកនាពេលបច្ចុប្បន្ន។
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានបង្ហាញការកត់សម្គាល់កូនខ្មែររៀនសូត្រស្រាវជ្រាវពីប្រវត្តិសាស្ត្រខ្លួន ដែលសរសេរដោយជនបរទេស។ ដូច្នេះត្រូវលើកទឹកចិត្តឱ្យកូនខ្មែរចងក្រងប្រវត្តិសាស្ត្ររបស់ខ្លួន។
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត មានប្រសាសន៍ថា មិនគួររំលាយចូលគ្នារវាងបណ្ណសារជាតិ និងបណ្តាល័យជាតិនោះទេ តែត្រូវមានប្រព័ន្ធគ្រប់គ្រងតែមួយ។
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត មានប្រសាសន៍ថា បណ្ណសារដ្ឋានជាតិ មានតម្លៃជាងមាសដុំ ព្រោះបានតម្កល់ឫសគល់អត្តសញ្ញាណ និងប្រវត្តសាវតាររបស់ជាតិ។
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត មានប្រសាសន៍ថា ក្នុងគោលបំណងជំរុញការធ្វើទំនើបកម្មបណ្ណសារដ្ឋានជាតិ ដើម្បីរួមចំណែកដល់ការលើកកម្ពស់ការយល់ដឹងរបស់សាធារណជនអំពីបណ្ណសារដ្ឋានជាតិ ជាពិសេសគុណតម្លៃរបស់បណ្ណសារដ្ឋានជាតិ ដែលជាគ្រឹះសំខាន់នៃអត្តសញ្ញាណជាតិ។
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត មានប្រសាសន៍ថា ទោះបីជាប្រភេទឯកសារបុរាណ ជាច្រើនបានបាត់បង់ និង ពុកផុយ តាមកត្តាធម្មជាតិ និងកត្តាសង្គ្រាម ក៏កម្ពុជានៅមានកេរមរតកឯកសារសំណេរលើថ្ម ជាប្រភេទ «អក្សរថ្ម» ឬ «សិលាចារឹក» ដែលមានចំណាស់យ៉ាងហោចណាស់ចាប់តាំងពីសតវត្សរ៍ទី៥ ឬ អាចមុននោះទៀតផង ហើយកម្ពុជាក៏មានចំនួនផ្ទាំងចារឹកច្រើនជាងគេនៅក្នុងតំបន់អាស៊ីអាគ្នេយ៍។
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត មានប្រសាសន៍ថា ឯកសារបណ្ណសារទាំងនេះហើយ គឺជា «ឫសគល់» ឬ «ឫសកែវ» នៃអត្តសញ្ញាណ និង ចំណេះដឹងជាតិ ដែលតម្រូវឱ្យយើងខិតខំអភិរក្ស ទាំងឯកសាររូបវន្ត និងការធ្វើឌីជីតូបនីយកម្ម, ដើម្បីឱ្យកូនចៅជំនាន់ក្រោយមានមូលដ្ឋានគ្រឹះរឹងមាំក្នុងការសិក្សាស្រាវជ្រាវ។
* CoolApp ដំណើរការមុខងារផ្ទេរទិន្នន័យគណនីពីទូរសព្ទចាស់ទៅទូរសព្ទថ្មី ដោយងាយស្រួល មិនបាច់បារម្ភពីរឿងបាត់ឯកសារ (Transfer Data)

ករណីក្មេងទំនើង២ក្រុម កាប់ប្រហារគ្នាបណ្ដាលឲ្យស្លាប់ម្នាក់ នៅស្រុកមុខកំពូល ត្រូវតុលាការខេត្តកណ្ដាលសម្រេចឃុំខ្លួន ៤នាក់ដាក់ពន្ធនាគារ

06-06-2026 16:10

(កណ្ដាល)៖ ករណីក្មេងទំនើង ២ក្រុមកាប់ប្រហារគ្នា នៅស្រុកមុខកំពូល ខេត្តកណ្ដាល បណ្ដាលឲ្យស្លាប់ម្នាក់ ត្រូវបានលោក ស្វាយ តុញ ចៅក្រមស៊ើបសួរ នៃសាលាដំបូងខេត្តកណ្ដាល សម្រេចឃុំខ្លួនជនសង្ស័យទាំង៤នាក់ ដាក់ពន្ធនាគារបណ្ដោះអាសន្ន ក្រោយលោកស្រី វ៉ា សក្កដា តំណាងអយ្យការ ចោទប្រកាន់ពីបទ «ឃាតកម្ម និងបទសមគំនិតក្នុងបទឃាតកម្ម» តាមបញ្ញត្តមាត្រា២៩, ១៩៩ នៃក្រមព្រហ្មទណ្ឌ។

នេះបើតាមលោក ខា ដែនណា អ្នកនាំពាក្យ អយ្យការអមសាលាដំបូងខេត្តកណ្ដាល និងលោក សូ សារិន អ្នកនាំពាក្យសាលាដំបូងខេត្តកណ្ដាល បានប្រាប់ភ្នាក់ងារ Fresh News នៅថ្ងៃទី៤ ខែឧសភា ឆ្នាំ២០២៦។

សូមរំលឹកថា កម្លាំងនគរបាលស្រុកមុខកំពូល បានស្រាវជ្រាវចាប់ជនសង្ស័យជាក្មេងទំនើង ចំនួន៤នាក់ ជាសិស្សសាលា៣នាក់ និងម្នាក់ជាកម្មករសំណង់ ដែលកាប់សម្លាប់គូបដិបក្ខខ្លួនជាសិស្សសាលាដូចគ្នា បណ្ដាលឲ្យស្លាប់ម្នាក់ និងម្នាក់ទៀតរត់ខ្លួន។ ករណីកាប់គ្នានេះ បានកើតឡើងកាលពីវេលាម៉ោង២៣៖២០នាទីកណ្តាលអាធ្រាតថ្ងៃទី២៩ ខែឧសភា ឆ្នាំ២០២៦ នៅចំណុចលើផ្លូវជាតិលេខ៦ ស្ថិតក្នុងភូមិឡឥដ្ឋ ឃុំព្រែកដំបង ស្រុកមុខកំពូល និងត្រូវសមត្ថកិច្ចតាមស្រាវជ្រាវរហូតឃាត់ខ្លួនក្រុមជនសង្ស័យទាំង៤នាក់ នៅថ្ងៃទី៣០ ខែឧសភា ឆ្នាំ២០២៦។

លោកវរសេនីយ៍ឯក ឯក លន់ អធិការនគរបាលស្រុកមុខកំពូល បានឲ្យដឹងថា ជនរងគ្រោះមានចំនួន២នាក់ ឈ្មោះ ធឿន សុខឈាង អាយុ១៧ឆ្នាំ មុខរបរសិស្ស ‎មានទីលំនៅភូមិសាមគ្គី ឃុំព្រែកដំបង ស្រុកមុខកំពូល (ស្លាប់) និងឈ្មោះ សៀន សុខហេង អាយុ១៧ឆ្នាំ មុខរបរសិស្ស‎ មានទីលំនៅភូមិវត្តថ្មី ឃុំព្រែកដំបង ស្រុកមុខកំពូល ខេត្តកណ្ដាល (មិនមានរងរបួសទេ)។

ចំណែកបក្ខពួកជនសង្ស័យមានចំនួន៤នាក់ ត្រូវបានឃាត់ខ្លួន ទី១៖ឈ្មោះ ផល សុភានិត អាយុ១៩ឆ្នាំ មុខរបរកម្មករ (ជនដៃដល់), ទី២៖ឈ្មោះ វុទ្ធី សៀងហៃ អាយុ១៨ឆ្នាំ, ទី៣៖ឈ្មោះ វី ដេវីត អាយុ១៨ឆ្នាំ និងទី៤៖ឈ្មោះ សុផល សុផាណា អាយុ១៦ឆ្នាំ ដែលអ្នកទាំងបីមានមុខរបរជាសិស្ស៕