* តំណាងពិសេសរបស់អគ្គលេខាធិការអង្គការសហប្រជាជាតិ កោតសរសើរកម្ពុជាលើការអនុវត្តផែនការសកម្មភាពជាតិស្តីពីការបង្ការ និងការឆ្លើយតបចំពោះអំពើហិង្សាលើកុមារ
* ប្រធានាធិបតី ដូណាល់ ត្រាំ ប្រកាសថានឹងទទួលស្គាល់លទ្ធផលបោះឆ្នោត ក្រោយបក្សសាធាណរដ្ឋបាត់បង់ការគ្រប់គ្រងនៅសភាទាំងពីរ
* នារីចិនម្នាក់បាត់ខ្លួន ក្រោយទៅដល់ប្រទេសថៃ ដើម្បីជួបបុរសស្គាល់គ្នាតាមអនឡាញដែលសន្យាឲ្យទូរស័ព្ទ iPhone 18
* អ្នកដំណើរកប៉ាល់ទេសចរណ៍ Villa Vie Odyssey ចេញមុខបដិសេធថា មិនបានហៅក្រុងព្រះសីហនុ ថាជាទីក្រុង Scam ដូចការចុះផ្សាយរបស់កាសែត Financial Times ឬ Khaosod ឡើយ
* អ៉ីរ៉ង់៖ ប្រជាជនអាមេរិក បានបោះឆ្នោតឆ្លើយថា «ទេចំពោះសង្គ្រាម»
* BREAKING: គណបក្សប្រជាធិបតេយ្យឈ្នះអាសនៈភាគច្រើនគ្រប់គ្រងព្រឹទ្ធសភា ខណៈជិតយកបានរដ្ឋសភា
* រាជរដ្ឋាភិបាលចង់ប្រែក្លាយស្ថាប័នបណ្ណសារដ្ឋានជាតិ និងបណ្ណាល័យជាតិពី «ទីតាំងតម្កល់ឯកសារ» ឱ្យទៅជា «មជ្ឈមណ្ឌលជាតិឌីជីថល» ដែលជាគោលដៅទេសចរណ៍វប្បធម៌
* ថៃបញ្ជាឱ្យកងកម្លាំងតាមព្រំដែនត្រៀមជម្លៀសជនស៊ីវិល ចំពោះមុខការបន្តប្រយុទ្ធគ្នាក្នុងសង្រ្គាមស៉ីវិលនៅមីយ៉ាន់ម៉ា
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ណែនាំបញ្ជូននិស្សិតទៅរៀនសូត្រក្រៅប្រទេសលើជំនាញគ្រប់បណ្ណសារដ្ឋាន។
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ណែនាំឱ្យរៀបចំផែនការយុទ្ធសាស្ត្រស្តីពីការធ្វើទំនើបកម្មបណ្ណសារដ្ឋានជាតិ ឱ្យបានឆាប់តាមដែលអាចធ្វើទៅបាន, ធ្វើវិសោធនកម្មចាំបាច់ណាមួយចំពោះច្បាប់ស្តីពីបណ្ណសារ ឱ្យស្របតាមសា្ថនភាពនៃការវិវត្តរបស់សង្គម សេដ្ឋកិច្ចកម្ពុជា និង ពិភពលោកនាពេលបច្ចុប្បន្ន។
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានបង្ហាញការកត់សម្គាល់កូនខ្មែររៀនសូត្រស្រាវជ្រាវពីប្រវត្តិសាស្ត្រខ្លួន ដែលសរសេរដោយជនបរទេស។ ដូច្នេះត្រូវលើកទឹកចិត្តឱ្យកូនខ្មែរចងក្រងប្រវត្តិសាស្ត្ររបស់ខ្លួន។
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត មានប្រសាសន៍ថា មិនគួររំលាយចូលគ្នារវាងបណ្ណសារជាតិ និងបណ្តាល័យជាតិនោះទេ តែត្រូវមានប្រព័ន្ធគ្រប់គ្រងតែមួយ។
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត មានប្រសាសន៍ថា បណ្ណសារដ្ឋានជាតិ មានតម្លៃជាងមាសដុំ ព្រោះបានតម្កល់ឫសគល់អត្តសញ្ញាណ និងប្រវត្តសាវតាររបស់ជាតិ។
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត មានប្រសាសន៍ថា ក្នុងគោលបំណងជំរុញការធ្វើទំនើបកម្មបណ្ណសារដ្ឋានជាតិ ដើម្បីរួមចំណែកដល់ការលើកកម្ពស់ការយល់ដឹងរបស់សាធារណជនអំពីបណ្ណសារដ្ឋានជាតិ ជាពិសេសគុណតម្លៃរបស់បណ្ណសារដ្ឋានជាតិ ដែលជាគ្រឹះសំខាន់នៃអត្តសញ្ញាណជាតិ។
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត មានប្រសាសន៍ថា ទោះបីជាប្រភេទឯកសារបុរាណ ជាច្រើនបានបាត់បង់ និង ពុកផុយ តាមកត្តាធម្មជាតិ និងកត្តាសង្គ្រាម ក៏កម្ពុជានៅមានកេរមរតកឯកសារសំណេរលើថ្ម ជាប្រភេទ «អក្សរថ្ម» ឬ «សិលាចារឹក» ដែលមានចំណាស់យ៉ាងហោចណាស់ចាប់តាំងពីសតវត្សរ៍ទី៥ ឬ អាចមុននោះទៀតផង ហើយកម្ពុជាក៏មានចំនួនផ្ទាំងចារឹកច្រើនជាងគេនៅក្នុងតំបន់អាស៊ីអាគ្នេយ៍។
* CoolApp ដំណើរការមុខងារផ្ទេរទិន្នន័យគណនីពីទូរសព្ទចាស់ទៅទូរសព្ទថ្មី ដោយងាយស្រួល មិនបាច់បារម្ភពីរឿងបាត់ឯកសារ (Transfer Data)

សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ណែនាំអាជ្ញាធរ និងសមត្ថកិច្ចពាក់ព័ន្ធនៅខេត្តស្វាយរៀង ត្រូវអនុវត្តបទបញ្ជាយ៉ាងម៉ឺងម៉ាត់របស់នាយករដ្ឋមន្ត្រី ក្នុងការបង្ក្រាបបណ្តាញឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា

06-06-2026 16:05

(ស្វាយរៀង)៖ សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន អនុប្រធានគណបក្សប្រជាជនកម្ពុជា និងជាប្រធានក្រុមការងារគណបក្សប្រជាជនកម្ពុជាចុះជួយខេត្តស្វាយរៀង នៅព្រឹកថ្ងៃទី៦ ខែមិថុនា ឆ្នាំ២០២៦ បានអញ្ជើញ ដឹកនាំកិច្ចប្រជុំផ្សព្វផ្សាយសេចក្តីសម្រេចស្តីពីផែនការរួមឆ្ពោះទៅកាន់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំសង្កាត់ អាណត្តិទី៦ ឆ្នាំ២០២៧ និងបូកសរុបលទ្ធផលការងារឆមាសទី១ និងលើកទិសដៅអនុវត្តបន្តឆមាសទី២ ឆ្នាំ២០២៦ របស់ក្រុមការងារគណបក្សចុះមូលដ្ឋានខេត្តស្វាយរៀង។

ក្នុងឱកាសនោះសម្ដេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន បានកោតសរសើរ និងអរគុណយ៉ាងជ្រាលជ្រៅចំពោះលោក លោកស្រី ក្រុមការងារគណបក្ស គណៈកម្មាធិការគណបក្សគ្រប់ថ្នាក់ ដែលជានិច្ចកាលបានយកចិត្ត ទុកដាក់ទ្វេរដង ក្នុងការចូលរួមគ្រប់សកម្មភាពនៅតាមមូលដ្ឋាននីមួយៗ ធ្វើឱ្យខេត្តស្វាយរៀងយើងមានការរីកចម្រើនលើគ្រប់វិស័យ និងនៅតែជាខេត្តមួយរឹងមាំជានិច្ច។

ជាមួយគ្នានេះសម្ដេច ម៉ែន សំអន បានស្នើដល់អង្គប្រជុំ យកចិត្តទុកដាក់ជាអាទិភាពលើការងារមួយចំនួនបន្ថែមទៀត ដូចខាងក្រោម៖

*១៖ មន្ត្រីគណបក្សគ្រប់ថ្នាក់ គ្រប់ផ្នែក ត្រូវរួមសហការគ្នាខិតខំអនុវត្តនិងសម្រេចបានតាមអនុសាសន៍ដ៏ខ្ពង់ខ្ពស់ទាំង ១២ចំណុច របស់ សម្តេចតេជោ ប្រធានគណបក្ស ក្នុងពិធីសំណេះសំណាល ជាមួយក្រុមប្រឹក្សាខេត្ត ក្រុង ស្រុក ឃុំ សង្កាត់ និងថ្នាក់ដឹកនាំមន្ទីរ អង្គភាពនានាជុំវិញខេត្តស្វាយរៀង ដែលបានប្រព្រឹត្តទៅកាលពីថ្ងៃទី១៤ ខែឧសភា ឆ្នាំ២០២៦។

*២៖ បន្តពង្រឹងការអនុវត្ត «គោលនយោបាយភូមិ-ឃុំ-សង្កាត់មានសុវត្ថិភាព» និងបទបញ្ជាយ៉ាងម៉ឺងម៉ាត់ របស់ សម្តេចមហាបវរធិបតី នាយករដ្ឋមន្ត្រី ក្នុងការបង្ក្រាបបណ្តាញឆបោកតាមប្រព័ន្ធ បច្ចេកវិទ្យា(អនឡាញស្គម) ដែលត្រូវដើរទន្ទឹមនឹងការបោសសម្អាត និងបង្ក្រាបមន្ត្រីដែលជាប់ ពាក់ព័ន្ធ។ ការងារនេះ អាជ្ញាធរមូលដ្ឋានត្រូវបង្ក្រាបឱ្យទាល់តែអស់ជាដាច់ខាត ព្រោះនេះជាមុខមាត់ របស់ប្រទេសជាតិ។

*៣៖ ក្រុមការងារគណបក្ស គណៈកម្មាធិការគណបក្ស អង្គការមហាជនគណបក្ស និងមន្ត្រីគណបក្ស ពាក់ព័ន្ធគ្រប់ថ្នាក់ ត្រូវបង្កើនសកម្មភាពចិញ្ចឹមចលនានៅក្នុងមូលដ្ឋានឃុំ សង្កាត់ ដែលខ្លួនទទួល ខុសត្រូវ ដោយមានកម្មវិធីច្បាស់លាស់សម្រាប់ចុះផ្ទាល់ជាមួយសមាជិកគណបក្ស និងប្រជាពលរដ្ឋ នៅតាមភូមិនីមួយៗ ក្រុម និងតាមខ្នងផ្ទះ ដើម្បីពង្រឹងជំនឿលើគណបក្ស ពង្រឹងការគាំទ្រគណបក្ស និងទៅបោះឆ្នោតជូនគណបក្ស។

*៤៖ បន្តជំរុញការកសាងកម្លាំងពិតរបស់គណបក្សទាំងខាងបរិមាណ និងគុណភាព។

*៥៖ យោងតាមស្មារតីនៃផែនការរួមឆ្ពោះទៅកាន់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់ អាណត្តិ ទី៦ របស់គណៈអចិន្ត្រៃយ៍គណៈកម្មាធិការកណ្តាល, ក្រុមការងារនិងគណៈកម្មាធិការគណបក្ស គ្រប់ថ្នាក់ ត្រូវពិនិត្យកែសម្រួល (ឬចាត់តាំងជាថ្មីឡើងវិញ) នូវគណៈបញ្ជាការយុទ្ធនាការបោះឆ្នោត គ្រប់ថ្នាក់ ឱ្យបានសមស្របជាមួយនឹងសភាពការណ៍ជាក់ស្តែង និងឱ្យបានរួចរាល់នៅត្រឹមបំណាច់ ឆ្នាំ២០២៦។

*៦៖ ក្រុមការងារនិងគណៈកម្មាធិការគណបក្សក្រុង ស្រុក ត្រូវបន្តជួយជ្រោមជ្រែងឧបត្ថម្ភគាំទ្រដល់គណៈកម្មាធិការគណបក្សឃុំ សង្កាត់នីមួយៗក្នុងការរៀបចំសេចក្តីព្រាងឯកសារសំខាន់២ ឱ្យបានមុនសន្និបាតគណបក្សឃុំ សង្កាត់ រួមមាន របាយការណ៍បូកសរុបវាយតម្លៃអំពីសមិទ្ធផល បញ្ហា ប្រឈម និងសតិអារម្មណ៍ប្រជាពលរដ្ឋ ក្នុងការអនុវត្តគោលនយោបាយរបស់គណបក្សសម្រាប់ អភិវឌ្ឍន៍ឃុំ សង្កាត់ ពីឆ្នាំ២០២២ ដល់ឆ្នាំ២០២៧ និងគោលនយោបាយរបស់គណបក្ស សម្រាប់អភិវឌ្ឍន៍ឃុំ សង្កាត់ ពីឆ្នាំ២០២៧ ដល់ឆ្នាំ២០៣២។

*៧៖ អំពីការរៀបចំបញ្ជីបេក្ខជនឈរឈ្មោះបោះឆ្នោត ជាការងារសំខាន់ ទោះបីប្រព័ន្ធបោះឆ្នោតតាមប្រព័ន្ធ សមាមាត្រក៏ពិតមែន ប៉ុន្តែអ្នកបោះឆ្នោតគាត់ពិនិត្យពិចារណា ថាតើបេក្ខជនណាខ្លះដែលគាត់ទុក ចិត្តជាងគេ និងជាអ្នកបម្រើប្រជាជននៅមូលដ្ឋាន។

*៨៖ ក្រុមការងារនិងគណបក្សគ្រប់ថ្នាក់ ត្រូវត្រៀមរៀបចំសន្និបាតគណបក្សឃុំ សង្កាត់ ឱ្យបានរួចរាល់ យ៉ាងយូរត្រឹមសប្តាហ៍ទី៣ ខែមករា ឆ្នាំ២០២៧ តាមការណែនាំក្នុងផែនការសកម្មភាពរបស់គណបក្សខេត្ត។

*៩៖ ថ្ងៃទី២៨ ខែមិថុនា ឆ្នាំ២០២៦ ជាខួបលើកទី៧៥ នៃថ្ងៃបង្កើតគណបក្សប្រជាជនកម្ពុជា, យោងតាមការណែនាំរបស់គណៈអចិន្ត្រៃយ៍នៃគណៈកម្មាធិការកណ្តាល, ឆ្នាំនេះគ្រប់ថ្នាក់មិនចាំបាច់រៀបចំ ពិធីមិទ្ទិញអបអរសាទរខួបលើកទី៧៥ នៃថ្ងៃបង្កើតគណបក្សឡើយ៕