* ប្រធានាធិបតី ដូណាល់ ត្រាំ ប្រកាសថានឹងទទួលស្គាល់លទ្ធផលបោះឆ្នោត ក្រោយបក្សសាធាណរដ្ឋបាត់បង់ការគ្រប់គ្រងនៅសភាទាំងពីរ
* នារីចិនម្នាក់បាត់ខ្លួន ក្រោយទៅដល់ប្រទេសថៃ ដើម្បីជួបបុរសស្គាល់គ្នាតាមអនឡាញដែលសន្យាឲ្យទូរស័ព្ទ iPhone 18
* អ្នកដំណើរកប៉ាល់ទេសចរណ៍ Villa Vie Odyssey ចេញមុខបដិសេធថា មិនបានហៅក្រុងព្រះសីហនុ ថាជាទីក្រុង Scam ដូចការចុះផ្សាយរបស់កាសែត Financial Times ឬ Khaosod ឡើយ
* អ៉ីរ៉ង់៖ ប្រជាជនអាមេរិក បានបោះឆ្នោតឆ្លើយថា «ទេចំពោះសង្គ្រាម»
* BREAKING: គណបក្សប្រជាធិបតេយ្យឈ្នះអាសនៈភាគច្រើនគ្រប់គ្រងព្រឹទ្ធសភា ខណៈជិតយកបានរដ្ឋសភា
* រាជរដ្ឋាភិបាលចង់ប្រែក្លាយស្ថាប័នបណ្ណសារដ្ឋានជាតិ និងបណ្ណាល័យជាតិពី «ទីតាំងតម្កល់ឯកសារ» ឱ្យទៅជា «មជ្ឈមណ្ឌលជាតិឌីជីថល» ដែលជាគោលដៅទេសចរណ៍វប្បធម៌
* ថៃបញ្ជាឱ្យកងកម្លាំងតាមព្រំដែនត្រៀមជម្លៀសជនស៊ីវិល ចំពោះមុខការបន្តប្រយុទ្ធគ្នាក្នុងសង្រ្គាមស៉ីវិលនៅមីយ៉ាន់ម៉ា
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ណែនាំបញ្ជូននិស្សិតទៅរៀនសូត្រក្រៅប្រទេសលើជំនាញគ្រប់បណ្ណសារដ្ឋាន។
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ណែនាំឱ្យរៀបចំផែនការយុទ្ធសាស្ត្រស្តីពីការធ្វើទំនើបកម្មបណ្ណសារដ្ឋានជាតិ ឱ្យបានឆាប់តាមដែលអាចធ្វើទៅបាន, ធ្វើវិសោធនកម្មចាំបាច់ណាមួយចំពោះច្បាប់ស្តីពីបណ្ណសារ ឱ្យស្របតាមសា្ថនភាពនៃការវិវត្តរបស់សង្គម សេដ្ឋកិច្ចកម្ពុជា និង ពិភពលោកនាពេលបច្ចុប្បន្ន។
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានបង្ហាញការកត់សម្គាល់កូនខ្មែររៀនសូត្រស្រាវជ្រាវពីប្រវត្តិសាស្ត្រខ្លួន ដែលសរសេរដោយជនបរទេស។ ដូច្នេះត្រូវលើកទឹកចិត្តឱ្យកូនខ្មែរចងក្រងប្រវត្តិសាស្ត្ររបស់ខ្លួន។
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត មានប្រសាសន៍ថា មិនគួររំលាយចូលគ្នារវាងបណ្ណសារជាតិ និងបណ្តាល័យជាតិនោះទេ តែត្រូវមានប្រព័ន្ធគ្រប់គ្រងតែមួយ។
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត មានប្រសាសន៍ថា បណ្ណសារដ្ឋានជាតិ មានតម្លៃជាងមាសដុំ ព្រោះបានតម្កល់ឫសគល់អត្តសញ្ញាណ និងប្រវត្តសាវតាររបស់ជាតិ។
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត មានប្រសាសន៍ថា ក្នុងគោលបំណងជំរុញការធ្វើទំនើបកម្មបណ្ណសារដ្ឋានជាតិ ដើម្បីរួមចំណែកដល់ការលើកកម្ពស់ការយល់ដឹងរបស់សាធារណជនអំពីបណ្ណសារដ្ឋានជាតិ ជាពិសេសគុណតម្លៃរបស់បណ្ណសារដ្ឋានជាតិ ដែលជាគ្រឹះសំខាន់នៃអត្តសញ្ញាណជាតិ។
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត មានប្រសាសន៍ថា ទោះបីជាប្រភេទឯកសារបុរាណ ជាច្រើនបានបាត់បង់ និង ពុកផុយ តាមកត្តាធម្មជាតិ និងកត្តាសង្គ្រាម ក៏កម្ពុជានៅមានកេរមរតកឯកសារសំណេរលើថ្ម ជាប្រភេទ «អក្សរថ្ម» ឬ «សិលាចារឹក» ដែលមានចំណាស់យ៉ាងហោចណាស់ចាប់តាំងពីសតវត្សរ៍ទី៥ ឬ អាចមុននោះទៀតផង ហើយកម្ពុជាក៏មានចំនួនផ្ទាំងចារឹកច្រើនជាងគេនៅក្នុងតំបន់អាស៊ីអាគ្នេយ៍។
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត មានប្រសាសន៍ថា ឯកសារបណ្ណសារទាំងនេះហើយ គឺជា «ឫសគល់» ឬ «ឫសកែវ» នៃអត្តសញ្ញាណ និង ចំណេះដឹងជាតិ ដែលតម្រូវឱ្យយើងខិតខំអភិរក្ស ទាំងឯកសាររូបវន្ត និងការធ្វើឌីជីតូបនីយកម្ម, ដើម្បីឱ្យកូនចៅជំនាន់ក្រោយមានមូលដ្ឋានគ្រឹះរឹងមាំក្នុងការសិក្សាស្រាវជ្រាវ។
* CoolApp ដំណើរការមុខងារផ្ទេរទិន្នន័យគណនីពីទូរសព្ទចាស់ទៅទូរសព្ទថ្មី ដោយងាយស្រួល មិនបាច់បារម្ភពីរឿងបាត់ឯកសារ (Transfer Data)

អភិបាលខេត្តកំពង់ធំ ចុះដោះស្រាយផ្ទាល់ ក្រោយពលរដ្ឋឈូសឆាយដីរដ្ឋនៅឃុំសាគ្រាម ស្រុកប្រាសាទបល្ល័ង្គ ហើយបង្ហោះថា មន្រ្តីបរិស្ថានចាប់គាត់ជាមួយត្រាក់ទ័រទាំងបំពាន (Video inside)

06-06-2026 16:29

(កំពង់ធំ)៖ អភិបាលខេត្តកំពង់ធំ លោក នួន ផារ័ត្ន នៅរសៀលថ្ងៃទី៦ ខែមិថុនា​ ឆ្នាំ២០២៦នេះ បានបន្ដចុះពិនិត្យ និងដោះស្រាយផ្ទាល់នៅនឹងកន្លែងភ្លាមៗ ករណីអ្នកស៊ីឈ្មួលភ្ជួរដីម្នាក់ ឈូសឆាយដីរដ្ឋនៅឃុំសាគ្រាម ស្រុកប្រាសាទបល្ល័ង្ក ហើយបង្ហោះតាមបណ្តាញសង្គមចោទអាជ្ញាធរ និងមន្រ្តីបរិស្ថានចាប់គាត់ជាមួយត្រាក់ទ័រទាំងបំពាន។

អ្នកស៊ីឈ្មួលភ្ជួរដីម្នាក់ខាងលើនេះ នៅឃុំសាគ្រាម ស្រុកប្រាសាទបល្ល័ង្ក ខេត្តកំពង់ធំ បានចោទមន្ត្រីបរិស្ថានខេត្តនេះថា បានចាប់យកត្រាក់ទ័ររបស់គាត់ដោយខុសច្បាប់ ប៉ុន្តែមន្ត្រីបរិស្ថានច្រានចោល ការចោទប្រកាន់នេះ។

ក្រោយទទួលបានព័ត៌មាននេះ និងមានការចោទប្រកាន់មិនមានមូលដ្ឋាននោះ លោក នួន ផារ័ត្ន បានដឹកនាំមន្រ្តីជំនាញបរិស្ថាន សមត្ថកិច្ចជំនាញ និងមានការចូលរួម ពីអាជ្ញាធរមូលដ្ឋាន ធ្វើដំណើរទៅពិនិត្យដីជាក់ស្តែងតែម្តង។ ចំពោះការបង្ហោះវីដេអូចោទរបស់គាត់នៅតាមបណ្តាញសង្គម ក៏មានការចែកចាយ និងចូលមើលជាច្រើននាក់ ដែលនាំឲ្យមានការយល់ច្រឡំ និងចោទលើមន្រ្តីទាំងខុស។

ពេលអភិបាលខេត្តកំពង់ធំ និងក្រុមមន្រ្តីទៅដល់ទីតាំងជាក់ស្តែង បានបង្ហាញថា ដីដែលត្រូវឈូសឆាយនេះជាដីរបស់រដ្ឋក្នុងទំហំមួយចំនួន ដែលមន្រ្តីបរិស្ថាន និងអាជ្ញាធរមូលដ្ឋានធ្វើការទប់ស្កាត់ជាបន្ទាន់។

តែទោះជាយ៉ាងណា ក្រោមការដោះស្រាយ និងយកចិត្តទុកដាក់ចំពោះពលរដ្ឋមូលដ្ឋាន អភិបាលខេត្តកំពង់ធំ បានណែនាំឲ្យបញ្ឈប់ការឈូសឆាយតទៅទៀត ដោយកំណត់ឲ្យអាស្រ័យផលលើដីជាក់ស្តែងកន្លែងណាធ្លាប់ អាស្រ័យផលគឺនៅដដែល ដោយរង់ចាំការសម្រេចពេលក្រោយរបស់ថ្នាក់ដឹកនាំរាជរដ្ឋាភិបាល។

សម្រាប់ត្រាក់ទ័រដែលមន្រ្តីបរិស្ថានឃាត់ទុកនោះ ត្រូវបានលោកអភិបាលខេត្ត អនុញ្ញាតឲ្យមន្រ្តីប្រគល់ជូនវិញផងដែរ។ ដោយឡែកម្ចាស់ត្រាក់ទ័រ ក៏បានថ្លែងអំណគុណលោកអភិបាលខេត្ដ ព្រមទាំងសុំទោសមន្រ្តីជំនាញ ដែលគាត់បានចោទប្រកាន់នាំឲ្យមានការយល់ច្រឡំពីមហាជន។

នៅចំពោះមុខនោះ លោក នួន ផារ័ត្ន ក៏បានព្រមានទុកជាមុនថា បើមានការលួចឈូសឆាយ ជាពិសេសមានកើតឡើងនៅពេលយប់​ មន្រ្តីជំនាញ និងអាជ្ញាធរ មិនលើកលែងឲ្យទៀតនោះទេ ត្រូវចាប់ឃាត់ និងកសាងសំណុំរឿងបញ្ជូនទៅតុលាការចាត់ការបន្ត៕