* តំណាងពិសេសរបស់អគ្គលេខាធិការអង្គការសហប្រជាជាតិ កោតសរសើរកម្ពុជាលើការអនុវត្តផែនការសកម្មភាពជាតិស្តីពីការបង្ការ និងការឆ្លើយតបចំពោះអំពើហិង្សាលើកុមារ
* ប្រធានាធិបតី ដូណាល់ ត្រាំ ប្រកាសថានឹងទទួលស្គាល់លទ្ធផលបោះឆ្នោត ក្រោយបក្សសាធាណរដ្ឋបាត់បង់ការគ្រប់គ្រងនៅសភាទាំងពីរ
* នារីចិនម្នាក់បាត់ខ្លួន ក្រោយទៅដល់ប្រទេសថៃ ដើម្បីជួបបុរសស្គាល់គ្នាតាមអនឡាញដែលសន្យាឲ្យទូរស័ព្ទ iPhone 18
* អ្នកដំណើរកប៉ាល់ទេសចរណ៍ Villa Vie Odyssey ចេញមុខបដិសេធថា មិនបានហៅក្រុងព្រះសីហនុ ថាជាទីក្រុង Scam ដូចការចុះផ្សាយរបស់កាសែត Financial Times ឬ Khaosod ឡើយ
* អ៉ីរ៉ង់៖ ប្រជាជនអាមេរិក បានបោះឆ្នោតឆ្លើយថា «ទេចំពោះសង្គ្រាម»
* BREAKING: គណបក្សប្រជាធិបតេយ្យឈ្នះអាសនៈភាគច្រើនគ្រប់គ្រងព្រឹទ្ធសភា ខណៈជិតយកបានរដ្ឋសភា
* រាជរដ្ឋាភិបាលចង់ប្រែក្លាយស្ថាប័នបណ្ណសារដ្ឋានជាតិ និងបណ្ណាល័យជាតិពី «ទីតាំងតម្កល់ឯកសារ» ឱ្យទៅជា «មជ្ឈមណ្ឌលជាតិឌីជីថល» ដែលជាគោលដៅទេសចរណ៍វប្បធម៌
* ថៃបញ្ជាឱ្យកងកម្លាំងតាមព្រំដែនត្រៀមជម្លៀសជនស៊ីវិល ចំពោះមុខការបន្តប្រយុទ្ធគ្នាក្នុងសង្រ្គាមស៉ីវិលនៅមីយ៉ាន់ម៉ា
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ណែនាំបញ្ជូននិស្សិតទៅរៀនសូត្រក្រៅប្រទេសលើជំនាញគ្រប់បណ្ណសារដ្ឋាន។
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ណែនាំឱ្យរៀបចំផែនការយុទ្ធសាស្ត្រស្តីពីការធ្វើទំនើបកម្មបណ្ណសារដ្ឋានជាតិ ឱ្យបានឆាប់តាមដែលអាចធ្វើទៅបាន, ធ្វើវិសោធនកម្មចាំបាច់ណាមួយចំពោះច្បាប់ស្តីពីបណ្ណសារ ឱ្យស្របតាមសា្ថនភាពនៃការវិវត្តរបស់សង្គម សេដ្ឋកិច្ចកម្ពុជា និង ពិភពលោកនាពេលបច្ចុប្បន្ន។
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានបង្ហាញការកត់សម្គាល់កូនខ្មែររៀនសូត្រស្រាវជ្រាវពីប្រវត្តិសាស្ត្រខ្លួន ដែលសរសេរដោយជនបរទេស។ ដូច្នេះត្រូវលើកទឹកចិត្តឱ្យកូនខ្មែរចងក្រងប្រវត្តិសាស្ត្ររបស់ខ្លួន។
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត មានប្រសាសន៍ថា មិនគួររំលាយចូលគ្នារវាងបណ្ណសារជាតិ និងបណ្តាល័យជាតិនោះទេ តែត្រូវមានប្រព័ន្ធគ្រប់គ្រងតែមួយ។
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត មានប្រសាសន៍ថា បណ្ណសារដ្ឋានជាតិ មានតម្លៃជាងមាសដុំ ព្រោះបានតម្កល់ឫសគល់អត្តសញ្ញាណ និងប្រវត្តសាវតាររបស់ជាតិ។
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត មានប្រសាសន៍ថា ក្នុងគោលបំណងជំរុញការធ្វើទំនើបកម្មបណ្ណសារដ្ឋានជាតិ ដើម្បីរួមចំណែកដល់ការលើកកម្ពស់ការយល់ដឹងរបស់សាធារណជនអំពីបណ្ណសារដ្ឋានជាតិ ជាពិសេសគុណតម្លៃរបស់បណ្ណសារដ្ឋានជាតិ ដែលជាគ្រឹះសំខាន់នៃអត្តសញ្ញាណជាតិ។
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត មានប្រសាសន៍ថា ទោះបីជាប្រភេទឯកសារបុរាណ ជាច្រើនបានបាត់បង់ និង ពុកផុយ តាមកត្តាធម្មជាតិ និងកត្តាសង្គ្រាម ក៏កម្ពុជានៅមានកេរមរតកឯកសារសំណេរលើថ្ម ជាប្រភេទ «អក្សរថ្ម» ឬ «សិលាចារឹក» ដែលមានចំណាស់យ៉ាងហោចណាស់ចាប់តាំងពីសតវត្សរ៍ទី៥ ឬ អាចមុននោះទៀតផង ហើយកម្ពុជាក៏មានចំនួនផ្ទាំងចារឹកច្រើនជាងគេនៅក្នុងតំបន់អាស៊ីអាគ្នេយ៍។
* CoolApp ដំណើរការមុខងារផ្ទេរទិន្នន័យគណនីពីទូរសព្ទចាស់ទៅទូរសព្ទថ្មី ដោយងាយស្រួល មិនបាច់បារម្ភពីរឿងបាត់ឯកសារ (Transfer Data)

អភិបាលរងស្រុកកៀនស្វាយ លោក ស៊ុម ធន ឈរឈ្មោះប្រមូលទិញដីប្រជាពល​រដ្ឋជូនអ្នកឧកញ៉ា, ពលរដ្ឋធ្វើប្លង់ឱ្យហើយ តែលុយបង់មិនគ្រប់នៅសល់លុយជិត ១.៤លានដុល្លារទៀត (Video inside)

06-06-2026 17:52

(កណ្តាល)៖ ប្រជាពលរដ្ឋចំនួន២៦គ្រួសារ រស់នៅភូមិរទាំងត្បូង ឃុំភូមិត្បូង ស្រុកកៀនស្វាយ ខេត្ត​​កណ្តាល បានអំពាវនាវថ្នាក់ដឹកនាំខេត្ត និងអាជ្ញាធរពាក់ព័ន្ធជួយរកដំណោះស្រាយលើ​ការ​​លក់ដីជូនអ្នកឧកញ៉ាវិនិយោគសង់លំនៅឋានមួយរូប តាមរយៈលោក ស៊ុម ធន អភិបាល​រង​ស្រុកកៀនស្វាយ ខេត្តកណ្តាល តែមិនទទួលបានលុយគ្រប់តាមតម្លៃដី ខណៈប្លង់ដីត្រូវបាន​កាត់​ជូន​អ្នកឧកញ៉ារួចរាល់ហើយ។

អ្នកស្រី ឆូ វ៉ាន់នឿន តំណាងឱ្យប្រជាពលរដ្ឋទាំង២៦គ្រួសារ បានរៀបរាប់ថា ប្រជាពលរដ្ឋទាំង​២៦​គ្រួសារ ដែលមានដីស្មើនឹង៣៣ក្បាលដី បានព្រមព្រៀងលក់ដីជូនអ្នកឧកញ៉ារកស៊ីសង់​លំនៅ​ឋាន តាមរយៈលោក ស៊ុម ធន កាលពីឆ្នាំ២០២៤។ អ្នកស្រី បានបន្តថា ការលក់ដីនេះ បាន​ព្រម​ព្រៀង​គេបង់ប្រាក់ជា៣ដំណាក់កាល ហើយកន្លងមកប្រជាពលរដ្ឋទទួលបានលុយ​សរុប ១ ២៥៩ ៦០០ដុល្លាររួចហើយ ប្រាក់ដែលនៅសល់មានចំនួន ១ ៣៧៤ ៥៩៤ដុល្លារ។

អ្នកស្រី ឆូ វ៉ាន់នឿន បានបញ្ជាក់ថា មកដល់ពេលបនេះ ប្រជាពលរដ្ឋបានធ្វើប្លង់ផ្ទេរទៅឈ្មោះ​អ្នក​ឧកញ៉ា ដែលជាអ្នកទិញរួចហើយ នៅរង់ចាំតែការបង់លុយបង្គ្រប់ គឺប្រជាពលរដ្ឋនឹង​ប្រគល់​ប្លង់​ជូន​ទៅអ្នកឧកញ៉ា។

ពាក់ព័ន្ធនឹងបញ្ហានៃការបង់លុយនេះ ប្រជាពលរដ្ឋ និងលោក ស៊ុម ធន ធ្លាប់បានទៅដោះស្រាយ​គ្នានៅសាលាខេត្តកណ្តាល។ តាមរយៈការដោះស្រាយនោះ លោក ស៊ុម ធន បានសន្យា​ដោះ​ស្រាយ តែមិនបានដោះស្រាយតាមកាលបរិច្ឆេទ ដែលបានដោះស្រាយនោះឡើយ។

អ្នកស្រី ឆូ វ៉ាន់នឿន បានអំពាវនាវទៅអ្នកឧកញ៉ា ដែល​ជា​អ្នកទទួលទិញដីរបស់គាត់ឱ្យយក​លុយបង់បង្គ្រប់ជូនពួកគាត់ បើមិនដូច្នោះគាត់នឹងយកដីវិញ មិនព្រមលក់ឱ្យនោះឡើយ៕