ក្រុមសេនាតេជោសន្តិភាព នាំអំណោយដ៏ថ្លៃថ្លារបស់សម្តេចតេជោ និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ចែកជូនពលរដ្ឋខ្វះខាត ៥គ្រួសារ នៅសង្កាត់អូរជ្រៅ ក្រុងប៉ោយប៉ែត
06-06-2026 21:12
(ភ្នំពេញ)៖ ដោយឃេីញការខ្វះខាតរបស់ប្រជាពលរដ្ឋ ក្រុមសេនាតេជោសន្តិភាព នៅថ្ងៃសៅរ៍ ទី០៦ ខែមិថុនា ឆ្នាំ២០២៦នេះ បាននាំយកអំណោយដ៏ថ្លៃថ្លារបស់សម្តេចតេជោ និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ទៅចែកជូនប្រជាពលរដ្ឋ ចំនួន០៥ គ្រួសារ ចាស់ជរា អ្នកជំងឺរាំរៃ ជនពិការ ( អតីតនគរបាលចូលនិវត្តន៍) និងប្រជាពលរដ្ឋដែលកំពុងមានការខ្វះខាតផ្នែកជីវភាព រស់នៅភូមិអូរជ្រៅ សង្កាត់អូរជ្រៅ ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ។
ដោយក្នុងមួយគ្រួសារទទួលបាន ឧបត្ថម្ភជាអង្ករចំនួន ៥០ គីឡូក្រាម មីចំនួន ០១កេស ទឹកសុទ្ធចំនួន ០១កេសទឹកផ្លែឈើ០១កេស ទឹកស៊ីអ៊ីវចំនួន ០១យួរ ទឹកត្រីចំនួន ០១យួរ ទឹកផ្លែឈេីចំនួន ១កេស សាប៊ូបោកខោអាវចំនួន ០១ថង់ ពីរគីឡូក្រាម និងថវិកាចំនួន ៣០ម៉ឺនរៀល ក្នុងមួយគ្រួសារ។
ក្នុងឱកាសនោះដែរ តំណាងក្រុមសេនាតេជោសន្តិភាព បានពាំនាំនូវការយកចិត្តទុកដាក់ និងការសួរសុខទុក្ខពីសំណាក់សម្តេចទាំងទ្វេរ ដែលតែងតែគិតដល់សុខទុក្ខប្រជាពលរដ្ឋដែលកំពុងជួបការខ្វះខាតផ្នែកជីវភាព។
ប្រជាពលរដ្ឋទាំង ៥គ្រួសារ ដែលកំពុងជួបបញ្ហាខ្វះខាត រួមមាន ចាស់ជរា អ្នកមានជំងឺរាំរៃ ជនពិការ សូមគោរពថ្លែងអំណរគុណដល់សម្តេចទាំង២ និងសូមគោរពជូនពរសម្តេច ព្រមទាំងបុត្រា បុត្រី និងចៅៗ មានសុខភាពល្អ អាយុយឺនយូរ ដេីម្បីដឹកនាំនាវាកម្ពុជាឲ្យកាន់តែមានការអភិវឌ្ឍ និងរីកចម្រេីនបន្តទៅមុខទៀត៕
































