ការិយាល័យមេធាវី ទេវរាជ ចេញលិខិតបំភ្លឺជាសាធារណៈ ជុំវិញករណីវិវាទរវាងឈ្មោះ វ៉ាន់ វាសនា និងឈ្មោះ ម៉ែន សុផុន លេីកិច្ចព្រមព្រៀងសងប្រាក់ចំនួន ៤ ៥៥០ ០០០ដុល្លារ
06-06-2026 22:20
(ភ្នំពេញ)៖ ការិយាល័យមេធាវី ទេវរាជ (TEVREACH LAW OFFICE) នាថ្ងៃទី០៦ ខែមិថុនា ឆ្នាំ២០២៦នេះ បានសេចក្តីបំភ្លឺជូនសាធារណជន ស្តីពីការឆ្លើយតបចំពោះ ការបង្ហោះព័ត៌មានរបស់ Page Dally Khmer និងគណនី Facebook ឈ្មោះ Bunchhay San កាលពីថ្ងៃទី៥-៦ ខែមិថុនា ឆ្នាំ២០២៦ លើករណីវិវាទរវាងកូនក្ដីខ្លួនឈ្មោះ វ៉ាន់ វាសនា និងឈ្មោះ ម៉ែន សុផុន ដែលមានខ្លឹមសារស្នើសុំឱ្យឈ្មោះ វ៉ាន់ វាសនា ត្រូវជាកូនក្តីខ្លួន យកលុយ ៤ ៥៥០ ០០០ (បួនលានប្រាំរយហាសិបពាន់) ប្រគល់ជូនលោក ម៉ែន សុផុន។
បេីតាមការិយាល័យមេធាវី ទេវរាជ ក្នុងរយៈពេលកន្លងទៅ ភាគីទាំងពីរ បានព្រមព្រៀងគ្នាបញ្ចប់វិវាទ ដោយមានមានមេធាវីទាំងសងខាងចូលរួម និងដឹងឮដោយតុលាការ ។ ផ្ទុយទៅវិញភាគី ម៉ែន សុផុន ទេ ដែលមិនអនុវត្តនូវការព្រមព្រៀងខាងលេី។
ការិយាល័យមេធាវី ទេវរាជ ស្នេីសុំសាធារណៈជន មេត្តាជ្រាប និងស្នេីសុំបុគ្គល ដែលពុំបានដឹងដំណេីររឿងសព្វគ្រប់ សូមកុំមានការយល់ច្រលំ និងកុំមានបុរេវិនិច្ឆ័យ ចំពោះករណីនេះ៕
ខាងក្រោមនេះជាខ្លឹមសាររបស់ការិយាល័យមេធាវី ទេវរាជ៖









