* តំណាងពិសេសរបស់អគ្គលេខាធិការអង្គការសហប្រជាជាតិ កោតសរសើរកម្ពុជាលើការអនុវត្តផែនការសកម្មភាពជាតិស្តីពីការបង្ការ និងការឆ្លើយតបចំពោះអំពើហិង្សាលើកុមារ
* ប្រធានាធិបតី ដូណាល់ ត្រាំ ប្រកាសថានឹងទទួលស្គាល់លទ្ធផលបោះឆ្នោត ក្រោយបក្សសាធាណរដ្ឋបាត់បង់ការគ្រប់គ្រងនៅសភាទាំងពីរ
* នារីចិនម្នាក់បាត់ខ្លួន ក្រោយទៅដល់ប្រទេសថៃ ដើម្បីជួបបុរសស្គាល់គ្នាតាមអនឡាញដែលសន្យាឲ្យទូរស័ព្ទ iPhone 18
* អ្នកដំណើរកប៉ាល់ទេសចរណ៍ Villa Vie Odyssey ចេញមុខបដិសេធថា មិនបានហៅក្រុងព្រះសីហនុ ថាជាទីក្រុង Scam ដូចការចុះផ្សាយរបស់កាសែត Financial Times ឬ Khaosod ឡើយ
* អ៉ីរ៉ង់៖ ប្រជាជនអាមេរិក បានបោះឆ្នោតឆ្លើយថា «ទេចំពោះសង្គ្រាម»
* BREAKING: គណបក្សប្រជាធិបតេយ្យឈ្នះអាសនៈភាគច្រើនគ្រប់គ្រងព្រឹទ្ធសភា ខណៈជិតយកបានរដ្ឋសភា
* រាជរដ្ឋាភិបាលចង់ប្រែក្លាយស្ថាប័នបណ្ណសារដ្ឋានជាតិ និងបណ្ណាល័យជាតិពី «ទីតាំងតម្កល់ឯកសារ» ឱ្យទៅជា «មជ្ឈមណ្ឌលជាតិឌីជីថល» ដែលជាគោលដៅទេសចរណ៍វប្បធម៌
* ថៃបញ្ជាឱ្យកងកម្លាំងតាមព្រំដែនត្រៀមជម្លៀសជនស៊ីវិល ចំពោះមុខការបន្តប្រយុទ្ធគ្នាក្នុងសង្រ្គាមស៉ីវិលនៅមីយ៉ាន់ម៉ា
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ណែនាំបញ្ជូននិស្សិតទៅរៀនសូត្រក្រៅប្រទេសលើជំនាញគ្រប់បណ្ណសារដ្ឋាន។
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ណែនាំឱ្យរៀបចំផែនការយុទ្ធសាស្ត្រស្តីពីការធ្វើទំនើបកម្មបណ្ណសារដ្ឋានជាតិ ឱ្យបានឆាប់តាមដែលអាចធ្វើទៅបាន, ធ្វើវិសោធនកម្មចាំបាច់ណាមួយចំពោះច្បាប់ស្តីពីបណ្ណសារ ឱ្យស្របតាមសា្ថនភាពនៃការវិវត្តរបស់សង្គម សេដ្ឋកិច្ចកម្ពុជា និង ពិភពលោកនាពេលបច្ចុប្បន្ន។
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានបង្ហាញការកត់សម្គាល់កូនខ្មែររៀនសូត្រស្រាវជ្រាវពីប្រវត្តិសាស្ត្រខ្លួន ដែលសរសេរដោយជនបរទេស។ ដូច្នេះត្រូវលើកទឹកចិត្តឱ្យកូនខ្មែរចងក្រងប្រវត្តិសាស្ត្ររបស់ខ្លួន។
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត មានប្រសាសន៍ថា មិនគួររំលាយចូលគ្នារវាងបណ្ណសារជាតិ និងបណ្តាល័យជាតិនោះទេ តែត្រូវមានប្រព័ន្ធគ្រប់គ្រងតែមួយ។
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត មានប្រសាសន៍ថា បណ្ណសារដ្ឋានជាតិ មានតម្លៃជាងមាសដុំ ព្រោះបានតម្កល់ឫសគល់អត្តសញ្ញាណ និងប្រវត្តសាវតាររបស់ជាតិ។
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត មានប្រសាសន៍ថា ក្នុងគោលបំណងជំរុញការធ្វើទំនើបកម្មបណ្ណសារដ្ឋានជាតិ ដើម្បីរួមចំណែកដល់ការលើកកម្ពស់ការយល់ដឹងរបស់សាធារណជនអំពីបណ្ណសារដ្ឋានជាតិ ជាពិសេសគុណតម្លៃរបស់បណ្ណសារដ្ឋានជាតិ ដែលជាគ្រឹះសំខាន់នៃអត្តសញ្ញាណជាតិ។
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត មានប្រសាសន៍ថា ទោះបីជាប្រភេទឯកសារបុរាណ ជាច្រើនបានបាត់បង់ និង ពុកផុយ តាមកត្តាធម្មជាតិ និងកត្តាសង្គ្រាម ក៏កម្ពុជានៅមានកេរមរតកឯកសារសំណេរលើថ្ម ជាប្រភេទ «អក្សរថ្ម» ឬ «សិលាចារឹក» ដែលមានចំណាស់យ៉ាងហោចណាស់ចាប់តាំងពីសតវត្សរ៍ទី៥ ឬ អាចមុននោះទៀតផង ហើយកម្ពុជាក៏មានចំនួនផ្ទាំងចារឹកច្រើនជាងគេនៅក្នុងតំបន់អាស៊ីអាគ្នេយ៍។
* CoolApp ដំណើរការមុខងារផ្ទេរទិន្នន័យគណនីពីទូរសព្ទចាស់ទៅទូរសព្ទថ្មី ដោយងាយស្រួល មិនបាច់បារម្ភពីរឿងបាត់ឯកសារ (Transfer Data)

រដ្ឋមន្ត្រី ហួត ហាក់៖ «Tourism Augmented Reality App» ជានវានុវត្តន៍ឌីជីថលជួយលើកស្ទួយទេសចរណ៍កម្ពុជា

07-06-2026 08:25

(ភ្នំពេញ)៖ លោក ហួត ហាក់ រដ្ឋមន្ត្រីក្រសួងទេសចរណ៍ នាថ្ងៃទី៥ ខែមិថុនា ឆ្នាំ២០២៦ បានអញ្ជើញចូលរួមជាគណៈអធិបតី និងថ្លែងសុន្ទរកថាអបអរសាទរក្នុងកម្មវិធី «Green Season Networking និងសម្ពោធកម្មវិធី Tourism Augmented Reality App» ដោយមានវត្តមានចូលរួមពីលោក Shaharuddin Onn ឯកអគ្គរដ្ឋទូតវិសាមញ្ញ និងពេញសមត្ថភាពម៉ាឡេស៊ីប្រចាំកម្ពុជា លោក Eric Lim នាយកប្រតិបត្តិនៃក្រុមហ៊ុន Advantage by Universal Alliance Co., Ltd. ថ្នាក់ដឹកនាំពីក្រសួង-ស្ថាប័នរដ្ឋ តំណាងស្ថានទូត សមាគមពាណិជ្ជកម្ម វិនិយោគិន និងភ្ញៀវកិត្តិយសជាតិ និងអន្តរជាតិប្រមាណ ១០០រូប។

រដ្ឋមន្ត្រី ហួត ហាក់ បានកោតសរសើរ វាយតម្លៃខ្ពស់ និងថ្លែងអំណរគុណដល់ស្ថានទូតម៉ាឡេស៊ីប្រចាំកម្ពុជា ក្រុមហ៊ុន Advantage by Universal Alliance Co., Ltd. ក្រសួង និងគ្រប់ភាគីពាក់ព័ន្ធទាំងអស់ ដែលបានសហការយ៉ាងសកម្មរៀបចំកម្មវិធីដ៏មានសារៈសំខាន់នេះដែលបានបង្កើតវេទិកាសំខាន់សម្រាប់ភ្ជាប់ទំនាក់ទំនង និងពង្រឹងកិច្ចសហប្រតិបត្តិការរវាងភាគីពាក់ព័ន្ធទាំងក្នុង និងក្រៅប្រទេស ព្រមទាំងសម្តែងការអបអរសាទរដល់ ចំពោះការច្នៃប្រឌិតបង្កើតកម្មវិធី Tourism Augmented Reality App ដែលជាកម្មវិធី (App) ដ៏ល្អជួយផ្សព្វផ្សាយទេសចរណ៍កម្ពុជាទៅកាន់ទីផ្សារអន្តរជាតិ ស្របតាមទិសដៅរបស់រាជរដ្ឋាភិបាលក្រោមការដឺកនាំប្រកបដោយគតិបណ្ឌិតរបស់សមេ្តចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា ក្នុងការជំរុញបម្លែងឌីជីថល និងកសាងវិស័យទេសចរណ៍ទំនើប មានភាពធន់ និងប្រកួតប្រជែងខ្ពស់។

លោករដ្ឋមន្ត្រី បានគូសបញ្ជាក់ថា ព្រឹត្តិការណ៍នេះ ត្រូវបានរៀបចំភ្ជាប់ជាមួយកម្មវិធី Green Season Tourism & Travel Exhibition និង Family Chefs Competition និង Made in Cambodia Exhibition ដែលមានគោលបំណងបង្ហាញសក្តានុពលវិស័យទេសចរណ៍ ការធ្វើដំណើរ និងផលិតផលជាតិ ព្រមទាំងលើកស្ទួយវប្បធម៌ម្ហូបអាហារខ្មែរ និងស្នាដៃសហគ្រិនក្នុងស្រុក។

បន្ថែមពីលើនេះ រដ្ឋមន្ត្រី ហួត ហាក់ បានបង្ហាញការជឿជាក់ថា ព្រឹត្តិការណ៍នេះ នឹងជួយបង្កើតឱកាសថ្មីៗ សម្រាប់ការវិនិយោគ ការចែករំលែកបទពិសោធន៍ និងការចាប់ដៃគូរវាងអាជីវកម្មក្នុងស្រុក និងអន្តរជាតិ ដើម្បីជំរុញការអភិវឌ្ឍវិស័យទេសចរណ៍កម្ពុជា ឱ្យកាន់តែរីកចម្រើន និងមានចីរភាព ជាពិសេសគឺការជំរុញទេសចរណ៍ក្នុងស្រុកនារដូវកាលបៃតង។

គួរបញ្ជាក់ថា ក្នុងរយៈពេល៤ខែឆ្នាំ២០២៦ កម្ពុជា ទទួលបានភ្ញៀវទេសចរអន្តរជាតិច្រើនជាង១,៣ លាននាក់ ដែលបង្ហាញពីកំណើនវិជ្ជមាន និងភាពធន់នៃវិស័យទេសចរណ៍។ ភ្ញៀវទេសចរ ចង់មកទស្សនាកម្ពុជា និងស្វែងយល់ពីបទពិសោធនៃការលាយបញ្ចូលគ្នារវាងវប្បធម៌បុរាណដ៏អស្ចារ្យ និងធម្មជាតិដ៏ស្រស់ស្អាត បដិសណ្ឋារកិច្ចកក់ក្តៅដែលល្បីថា «ស្នាមញញឹមកម្ពុជា» និងម្ហូបអាហារដ៏ឈ្ងុយឆ្ងាញ់របស់កម្ពុជា ជាពិសេសការផ្តល់ជូនដ៏ពិសេសនារដូវកាលបៃតងដែលត្រូវបានគាំទ្រដោយរាជរដ្ឋាភិបាលកម្ពុជា៕