* តំណាងពិសេសរបស់អគ្គលេខាធិការអង្គការសហប្រជាជាតិ កោតសរសើរកម្ពុជាលើការអនុវត្តផែនការសកម្មភាពជាតិស្តីពីការបង្ការ និងការឆ្លើយតបចំពោះអំពើហិង្សាលើកុមារ
* ប្រធានាធិបតី ដូណាល់ ត្រាំ ប្រកាសថានឹងទទួលស្គាល់លទ្ធផលបោះឆ្នោត ក្រោយបក្សសាធាណរដ្ឋបាត់បង់ការគ្រប់គ្រងនៅសភាទាំងពីរ
* នារីចិនម្នាក់បាត់ខ្លួន ក្រោយទៅដល់ប្រទេសថៃ ដើម្បីជួបបុរសស្គាល់គ្នាតាមអនឡាញដែលសន្យាឲ្យទូរស័ព្ទ iPhone 18
* អ្នកដំណើរកប៉ាល់ទេសចរណ៍ Villa Vie Odyssey ចេញមុខបដិសេធថា មិនបានហៅក្រុងព្រះសីហនុ ថាជាទីក្រុង Scam ដូចការចុះផ្សាយរបស់កាសែត Financial Times ឬ Khaosod ឡើយ
* អ៉ីរ៉ង់៖ ប្រជាជនអាមេរិក បានបោះឆ្នោតឆ្លើយថា «ទេចំពោះសង្គ្រាម»
* BREAKING: គណបក្សប្រជាធិបតេយ្យឈ្នះអាសនៈភាគច្រើនគ្រប់គ្រងព្រឹទ្ធសភា ខណៈជិតយកបានរដ្ឋសភា
* រាជរដ្ឋាភិបាលចង់ប្រែក្លាយស្ថាប័នបណ្ណសារដ្ឋានជាតិ និងបណ្ណាល័យជាតិពី «ទីតាំងតម្កល់ឯកសារ» ឱ្យទៅជា «មជ្ឈមណ្ឌលជាតិឌីជីថល» ដែលជាគោលដៅទេសចរណ៍វប្បធម៌
* ថៃបញ្ជាឱ្យកងកម្លាំងតាមព្រំដែនត្រៀមជម្លៀសជនស៊ីវិល ចំពោះមុខការបន្តប្រយុទ្ធគ្នាក្នុងសង្រ្គាមស៉ីវិលនៅមីយ៉ាន់ម៉ា
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ណែនាំបញ្ជូននិស្សិតទៅរៀនសូត្រក្រៅប្រទេសលើជំនាញគ្រប់បណ្ណសារដ្ឋាន។
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ណែនាំឱ្យរៀបចំផែនការយុទ្ធសាស្ត្រស្តីពីការធ្វើទំនើបកម្មបណ្ណសារដ្ឋានជាតិ ឱ្យបានឆាប់តាមដែលអាចធ្វើទៅបាន, ធ្វើវិសោធនកម្មចាំបាច់ណាមួយចំពោះច្បាប់ស្តីពីបណ្ណសារ ឱ្យស្របតាមសា្ថនភាពនៃការវិវត្តរបស់សង្គម សេដ្ឋកិច្ចកម្ពុជា និង ពិភពលោកនាពេលបច្ចុប្បន្ន។
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានបង្ហាញការកត់សម្គាល់កូនខ្មែររៀនសូត្រស្រាវជ្រាវពីប្រវត្តិសាស្ត្រខ្លួន ដែលសរសេរដោយជនបរទេស។ ដូច្នេះត្រូវលើកទឹកចិត្តឱ្យកូនខ្មែរចងក្រងប្រវត្តិសាស្ត្ររបស់ខ្លួន។
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត មានប្រសាសន៍ថា មិនគួររំលាយចូលគ្នារវាងបណ្ណសារជាតិ និងបណ្តាល័យជាតិនោះទេ តែត្រូវមានប្រព័ន្ធគ្រប់គ្រងតែមួយ។
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត មានប្រសាសន៍ថា បណ្ណសារដ្ឋានជាតិ មានតម្លៃជាងមាសដុំ ព្រោះបានតម្កល់ឫសគល់អត្តសញ្ញាណ និងប្រវត្តសាវតាររបស់ជាតិ។
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត មានប្រសាសន៍ថា ក្នុងគោលបំណងជំរុញការធ្វើទំនើបកម្មបណ្ណសារដ្ឋានជាតិ ដើម្បីរួមចំណែកដល់ការលើកកម្ពស់ការយល់ដឹងរបស់សាធារណជនអំពីបណ្ណសារដ្ឋានជាតិ ជាពិសេសគុណតម្លៃរបស់បណ្ណសារដ្ឋានជាតិ ដែលជាគ្រឹះសំខាន់នៃអត្តសញ្ញាណជាតិ។
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត មានប្រសាសន៍ថា ទោះបីជាប្រភេទឯកសារបុរាណ ជាច្រើនបានបាត់បង់ និង ពុកផុយ តាមកត្តាធម្មជាតិ និងកត្តាសង្គ្រាម ក៏កម្ពុជានៅមានកេរមរតកឯកសារសំណេរលើថ្ម ជាប្រភេទ «អក្សរថ្ម» ឬ «សិលាចារឹក» ដែលមានចំណាស់យ៉ាងហោចណាស់ចាប់តាំងពីសតវត្សរ៍ទី៥ ឬ អាចមុននោះទៀតផង ហើយកម្ពុជាក៏មានចំនួនផ្ទាំងចារឹកច្រើនជាងគេនៅក្នុងតំបន់អាស៊ីអាគ្នេយ៍។
* CoolApp ដំណើរការមុខងារផ្ទេរទិន្នន័យគណនីពីទូរសព្ទចាស់ទៅទូរសព្ទថ្មី ដោយងាយស្រួល មិនបាច់បារម្ភពីរឿងបាត់ឯកសារ (Transfer Data)

ក្លឹបយុវជនកាកបាទក្រហម ប្រចាំសាកលវិទ្យាល័យភូមិន្ទនីតិសាស្ត្រ ប្រគល់បណ្ណសរសើរ និងវិញ្ញាបនបត្របញ្ជាក់ការសិក្សាជូនអតីតយុវជន និងយុវជនកាកបាទក្រហមកម្ពុជា

07-06-2026 08:56

(ភ្នំពេញ)៖ ក្លឹបយុវជនកាកបាទក្រហម ប្រចាំសាកលវិទ្យាល័យភូមិន្ទនីតិសាស្ត្រ និងវិទ្យាសាស្ត្រសេដ្ឋកិច្ច នៅថ្ងៃទី៦ ខែមិថុនា ឆ្នាំ២០២៦ បានរៀបចំពិធីចែកបណ្ណសរសើរ និងវិញ្ញាបនបត្របញ្ជាក់ការសិក្សាជូនអតីតយុវជន និងយុវជនកាកបាទក្រហមកម្ពុជា។

ពិធីនេះ រៀបចំឡើងក្រោមអធិបតី លោក រឿត សុខុន នាយករង នាយកដ្ឋានធនធានមនុស្ស នៃកាកបាទក្រហមកម្ពុជាថ្នាក់កណ្ដាល, លោក ថោង ចន្ត្រា សាកលវិទ្យាធិការរង តំណាង លោក លុយ ចណ្ណា សាកលវិទ្យាល័យភូមិន្ទនីតិសាស្ត្រ និងវិទ្យាសាស្ត្រសេដ្ឋកិច្ច, លោក គុន ជនបូម៉ី ប្រធានក្លឹបយុវជនកាកបាទក្រហមប្រចាំសាកលវិទ្យាល័យភូមិន្ទនីតិសាស្ត្រ, អតីតយុវជន និងយុវជនកាកបាទក្រហមកម្ពុជាជាច្រើនរូប។

ជាកិច្ចចាប់ផ្ដើម លោក គុន ជនបូម៉ី បានរាយការណ៍ពីវឌ្ឍនភាព និងសកម្មភាពកន្លងមករបស់ក្លឹប ដែលបានបង្កើតឡើងតាំងពីឆ្នាំ២០១០ ជូនគណៈអធិបតី និងអង្គពិធីទាំងមូល។

ក្នុងនាមក្លឹបយុវជនកាកបាទក្រហម, លោក បានធ្វើការប្ដេជ្ញាចិត្តយ៉ាងមុតមាំ ក្នុងដំណើរបេសកកម្មមនុស្សធម៌ សកម្មភាពមិត្តអប់រំមិត្ត មិត្តជួយមិត្ត ដើម្បីក្លាយជាមូលធនមនុស្សប្រកបដោយសក្ដានុពលពេញលេញ។

ជាមួយគ្នានោះ លោក ថោង ចន្ត្រា បានថ្លែងកោតសសើរចំពោះលោកប្រធានក្លឹប ដែលបានដឹកនាំយុវជន ចូលរួមសកម្មភាពសង្គមយ៉ាងសកម្មដូចភ្លៀងរលឹម។

លោក ក៏បានមានប្រសាសន៍ថា ថ្នាក់ដឹកនាំនៃាសាកលវិទ្យាល័យ ជាពិសេសលោកសាកលវិទ្យាធិការ តែងតែយកចិត្តទុកដាក់ជានិច្ចជាមួយក្លឹបយុវជន។ លោក ក៏បានលើកទឹកចិត្តយុវជនដែលបម្រុងនឹងក្លាយខ្លួនជាសមាជិកក្លឹប ត្រូវនាឱកាសនោះ លោក រឿត សុខុន បានថ្លែងថា ការងារស្ម័គ្រចិត្ត ជាស្ពានចម្លងយុវជនទៅកាន់សង្គមកាន់តែទូលំទូលាយ ការតភ្ជាប់ទំនាក់ទំនងជាមួយមនុស្សថ្មីៗ និងអាចផ្ដល់អាទិភាពខ្ពស់ក្នុងឱកាសការងារនានា ទាំងរដ្ឋនិងឯកជន។

លោក បានណែនាំយុវជន ត្រូវអនុវត្តឱ្យបានខ្ជាប់ខ្ជួនរក្សាអនាម័យ បង្ការជម្ងឺឆ្លង និងមិនឆ្លង ជាពិសេសចូលរួមគោរពច្បាប់ចរាចរណ៍ទាំងអស់គ្នា៕