* អ៊ីរ៉ង់ ព្រមានពង្រីកការវាយប្រហារហួសពីមូលដ្ឋានទ័ពអាមេរិក ប្រសិនបើប្រទេសឈូងសមុទ្រអនុញ្ញាតឱ្យអាមេរិកប្រើទឹកដីវាយប្រហារខ្លួន
* មេដឹកនាំកំពូលអ៊ីរ៉ង់៖ ភាពអរិភាពរបស់អាមេរិកនឹងនៅតែបន្ត មិនថាគណបក្សណាកាន់អំណាចឡើយ
* វិភាគអន្តរជាតិ៖ សង្រ្គាម ពន្ធគយ និងចិន តើជ័យជម្នះរបស់គណបក្សប្រជាធិបតេយ្យមានន័យយ៉ាងណា?
* តំណាងពិសេសរបស់អគ្គលេខាធិការអង្គការសហប្រជាជាតិ កោតសរសើរកម្ពុជាលើការអនុវត្តផែនការសកម្មភាពជាតិស្តីពីការបង្ការ និងការឆ្លើយតបចំពោះអំពើហិង្សាលើកុមារ
* ប្រធានាធិបតី ដូណាល់ ត្រាំ ប្រកាសថានឹងទទួលស្គាល់លទ្ធផលបោះឆ្នោត ក្រោយបក្សសាធាណរដ្ឋបាត់បង់ការគ្រប់គ្រងនៅសភាទាំងពីរ
* នារីចិនម្នាក់បាត់ខ្លួន ក្រោយទៅដល់ប្រទេសថៃ ដើម្បីជួបបុរសស្គាល់គ្នាតាមអនឡាញដែលសន្យាឲ្យទូរស័ព្ទ iPhone 18
* អ្នកដំណើរកប៉ាល់ទេសចរណ៍ Villa Vie Odyssey ចេញមុខបដិសេធថា មិនបានហៅក្រុងព្រះសីហនុ ថាជាទីក្រុង Scam ដូចការចុះផ្សាយរបស់កាសែត Financial Times ឬ Khaosod ឡើយ
* អ៉ីរ៉ង់៖ ប្រជាជនអាមេរិក បានបោះឆ្នោតឆ្លើយថា «ទេចំពោះសង្គ្រាម»
* BREAKING: គណបក្សប្រជាធិបតេយ្យឈ្នះអាសនៈភាគច្រើនគ្រប់គ្រងព្រឹទ្ធសភា ខណៈជិតយកបានរដ្ឋសភា
* រាជរដ្ឋាភិបាលចង់ប្រែក្លាយស្ថាប័នបណ្ណសារដ្ឋានជាតិ និងបណ្ណាល័យជាតិពី «ទីតាំងតម្កល់ឯកសារ» ឱ្យទៅជា «មជ្ឈមណ្ឌលជាតិឌីជីថល» ដែលជាគោលដៅទេសចរណ៍វប្បធម៌
* ថៃបញ្ជាឱ្យកងកម្លាំងតាមព្រំដែនត្រៀមជម្លៀសជនស៊ីវិល ចំពោះមុខការបន្តប្រយុទ្ធគ្នាក្នុងសង្រ្គាមស៉ីវិលនៅមីយ៉ាន់ម៉ា
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ណែនាំបញ្ជូននិស្សិតទៅរៀនសូត្រក្រៅប្រទេសលើជំនាញគ្រប់បណ្ណសារដ្ឋាន។
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ណែនាំឱ្យរៀបចំផែនការយុទ្ធសាស្ត្រស្តីពីការធ្វើទំនើបកម្មបណ្ណសារដ្ឋានជាតិ ឱ្យបានឆាប់តាមដែលអាចធ្វើទៅបាន, ធ្វើវិសោធនកម្មចាំបាច់ណាមួយចំពោះច្បាប់ស្តីពីបណ្ណសារ ឱ្យស្របតាមសា្ថនភាពនៃការវិវត្តរបស់សង្គម សេដ្ឋកិច្ចកម្ពុជា និង ពិភពលោកនាពេលបច្ចុប្បន្ន។
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានបង្ហាញការកត់សម្គាល់កូនខ្មែររៀនសូត្រស្រាវជ្រាវពីប្រវត្តិសាស្ត្រខ្លួន ដែលសរសេរដោយជនបរទេស។ ដូច្នេះត្រូវលើកទឹកចិត្តឱ្យកូនខ្មែរចងក្រងប្រវត្តិសាស្ត្ររបស់ខ្លួន។
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត មានប្រសាសន៍ថា មិនគួររំលាយចូលគ្នារវាងបណ្ណសារជាតិ និងបណ្តាល័យជាតិនោះទេ តែត្រូវមានប្រព័ន្ធគ្រប់គ្រងតែមួយ។
* CoolApp ដំណើរការមុខងារផ្ទេរទិន្នន័យគណនីពីទូរសព្ទចាស់ទៅទូរសព្ទថ្មី ដោយងាយស្រួល មិនបាច់បារម្ភពីរឿងបាត់ឯកសារ (Transfer Data)

គណបក្សប្រជាជនកម្ពុជា ខេត្តពោធិ៍សាត់ បើកយុទ្ធនាការត្រៀមឆ្ពោះទៅកាន់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សា ឃុំ-សង្កាត់ អាណត្តិទី៦ ឆ្នាំ២០២៧

07-06-2026 10:09

(ពោធិ៍សាត់)៖ នាថ្ងៃទី០៧ ខែមិថុនា ឆ្នាំ២០២៦នេះ លោក ខូយ រីដា សមាជិកគណៈកម្មាធិការកណ្តាលគណបក្សប្រជាជនកម្ពុជា ប្រធានគណៈកម្មាធិការគណបក្សខេត្ត និងជាប្រធានក្រុមការងារចុះមូលដ្ឋានក្រុងពោធិ៍សាត់ បានអញ្ជើញដឹកនាំកិច្ចប្រជុំផ្សព្វផ្សាយខ្លឹមសារសំខាន់ៗ នៃយុទ្ធនាការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សា ឃុំ-សង្កាត់ អាណត្តិទី៦ នៅទីស្នាក់ការគណបក្សខេត្ត ស្ថិតក្នុងភូមិមាន់ចែ សង្កាត់ព្រៃញី ក្រុងពោធិ៍សាត់។

ក្នុងកិច្ចប្រជុំដ៏មានសារៈសំខាន់នេះ លោក ម៉ៅ សាន អនុប្រធានគណៈកម្មាធិការគណបក្សខេត្តពោធិ៍សាត់ បានអានសេចក្តីសម្រេចស្តីពី «ផែនការរួមឆ្ពោះទៅកាន់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សា ឃុំ-សង្កាត់ អាណត្តិទី៦ ឆ្នាំ២០២៧»។

ជាមួយគ្នានេះ ក៏មានការផ្សព្វផ្សាយជំនួយស្មារតីស្តីពីក្រមសីលធម៌ សម្រាប់ក្រុមការងារ និងគណៈកម្មាធិការគណបក្ស ក្នុងការជ្រើសរើស និងរៀបចំបញ្ជីបេក្ខជនឱ្យមានប្រសិទ្ធភាព តម្លាភាព និងទទួលបានការគាំទ្រពីប្រជាពលរដ្ឋ។

ថ្លែងនៅក្នុងពិធីនោះ លោក ខូយ រីដា បានគូសបញ្ជាក់យ៉ាងមុតមាំអំពីតួនាទី និងការទទួលខុសត្រូវ របស់សមាជិកបក្សគ្រប់រូប ក្នុងការបម្រើប្រជាជន។

លោកបានសង្កត់ធ្ងន់លើការប្តេជ្ញាចិត្តរបស់សម្តេចតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា និងថ្នាក់ដឹកនាំជាន់ខ្ពស់របស់គណបក្ស ដែលតែងតែប្រកាន់ខ្ជាប់នូវជំហរដាច់ខាត ក្នុងការការពារបូរណភាពទឹកដី និងអធិបតេយ្យភាពជាតិ។

លោកបានរំលឹកដល់សមាជិកបក្ស អំពីវីរភាពដ៏អង់អាចក្លាហានរបស់ថ្នាក់ដឹកនាំគណបក្ស ក្នុងការការពារជាតិមាតុភូមិ ប្រឆាំងនឹងការឈ្លានពានរបស់សត្រូវថៃកន្លងមក ដែលជាគំរូដ៏ថ្លៃថ្លាសម្រាប់មហាគ្រួសារគណបក្សប្រជាជនកម្ពុជាទាំងមូល។

លោក ខូយ រីដា បានសង្កត់ធ្ងន់លើការងារអភិវឌ្ឍមូលដ្ឋាន ដោយលោកបានជំរុញឱ្យគ្រប់ថ្នាក់ដឹកនាំ និងក្រុមការងារចុះមូលដ្ឋានទាំងអស់ ត្រូវចូលរួមយ៉ាងសកម្ម ក្នុងយុទ្ធនាការដាំដើមឈើឆ្នាំ២០២៦ឱ្យបានផុលផុស នៅតាមបណ្តាក្រុង-ស្រុក ឃុំ-សង្កាត់ ក្នុងខេត្តពោធិ៍សាត់ទាំងមូល។ លោកបានបញ្ជាក់ថា ការដាំដើមឈើនេះ មិនត្រឹមតែជាការចូលរួមចំណែកការពារបរិស្ថាន និងការប្រែប្រួលអាកាសធាតុប៉ុណ្ណោះទេ ប៉ុន្តែវាក៏ជាការលើកកម្ពស់សោភ័ណភាពមូលដ្ឋាន ដើម្បីបន្សល់ទុកនូវធនធានធម្មជាតិ និងគុណប្រយោជន៍ដល់កូនចៅជំនាន់ក្រោយផងដែរ។

លោកបានបន្ថែមថា គណបក្សប្រជាជនកម្ពុជា មានផែនការអភិវឌ្ឍន៍ជាតិជាច្រើនដែលកំពុងដាក់ចេញ ដើម្បីលើកកម្ពស់ជីវភាពរស់នៅរបស់ប្រជាពលរដ្ឋ រួមទាំងការកសាងហេដ្ឋារចនាសម្ព័ន្ធរូបវន្ត និងការថែរក្សាបរិស្ថានបៃតងឱ្យមាននិរន្តរភាព។

ប្រធានគណៈកម្មាធិការគណបក្សខេត្ត បានជំរុញឱ្យសមាជិកបក្សទាំងអស់បន្តចុះមូលដ្ឋានជាប់ជាប្រចាំ ស្វែងយល់ពីទុក្ខលំបាករបស់ប្រជាជន និងផ្សព្វផ្សាយពីសមិទ្ធផលដែលរាជរដ្ឋាភិបាលសម្រេចបានជូនជាតិ ដើម្បីឱ្យប្រជាពលរដ្ឋមានការជឿជាក់ និងបន្តបោះឆ្នោតគាំទ្រគណបក្សប្រជាជនកម្ពុជាយ៉ាងភ្លូកទឹកភ្លូកដីនៅក្នុងអាណត្តិខាងមុខនេះ៕