* អ៊ីរ៉ង់ ព្រមានពង្រីកការវាយប្រហារហួសពីមូលដ្ឋានទ័ពអាមេរិក ប្រសិនបើប្រទេសឈូងសមុទ្រអនុញ្ញាតឱ្យអាមេរិកប្រើទឹកដីវាយប្រហារខ្លួន
* មេដឹកនាំកំពូលអ៊ីរ៉ង់៖ ភាពអរិភាពរបស់អាមេរិកនឹងនៅតែបន្ត មិនថាគណបក្សណាកាន់អំណាចឡើយ
* វិភាគអន្តរជាតិ៖ សង្រ្គាម ពន្ធគយ និងចិន តើជ័យជម្នះរបស់គណបក្សប្រជាធិបតេយ្យមានន័យយ៉ាងណា?
* តំណាងពិសេសរបស់អគ្គលេខាធិការអង្គការសហប្រជាជាតិ កោតសរសើរកម្ពុជាលើការអនុវត្តផែនការសកម្មភាពជាតិស្តីពីការបង្ការ និងការឆ្លើយតបចំពោះអំពើហិង្សាលើកុមារ
* ប្រធានាធិបតី ដូណាល់ ត្រាំ ប្រកាសថានឹងទទួលស្គាល់លទ្ធផលបោះឆ្នោត ក្រោយបក្សសាធាណរដ្ឋបាត់បង់ការគ្រប់គ្រងនៅសភាទាំងពីរ
* នារីចិនម្នាក់បាត់ខ្លួន ក្រោយទៅដល់ប្រទេសថៃ ដើម្បីជួបបុរសស្គាល់គ្នាតាមអនឡាញដែលសន្យាឲ្យទូរស័ព្ទ iPhone 18
* អ្នកដំណើរកប៉ាល់ទេសចរណ៍ Villa Vie Odyssey ចេញមុខបដិសេធថា មិនបានហៅក្រុងព្រះសីហនុ ថាជាទីក្រុង Scam ដូចការចុះផ្សាយរបស់កាសែត Financial Times ឬ Khaosod ឡើយ
* អ៉ីរ៉ង់៖ ប្រជាជនអាមេរិក បានបោះឆ្នោតឆ្លើយថា «ទេចំពោះសង្គ្រាម»
* BREAKING: គណបក្សប្រជាធិបតេយ្យឈ្នះអាសនៈភាគច្រើនគ្រប់គ្រងព្រឹទ្ធសភា ខណៈជិតយកបានរដ្ឋសភា
* រាជរដ្ឋាភិបាលចង់ប្រែក្លាយស្ថាប័នបណ្ណសារដ្ឋានជាតិ និងបណ្ណាល័យជាតិពី «ទីតាំងតម្កល់ឯកសារ» ឱ្យទៅជា «មជ្ឈមណ្ឌលជាតិឌីជីថល» ដែលជាគោលដៅទេសចរណ៍វប្បធម៌
* ថៃបញ្ជាឱ្យកងកម្លាំងតាមព្រំដែនត្រៀមជម្លៀសជនស៊ីវិល ចំពោះមុខការបន្តប្រយុទ្ធគ្នាក្នុងសង្រ្គាមស៉ីវិលនៅមីយ៉ាន់ម៉ា
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ណែនាំបញ្ជូននិស្សិតទៅរៀនសូត្រក្រៅប្រទេសលើជំនាញគ្រប់បណ្ណសារដ្ឋាន។
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ណែនាំឱ្យរៀបចំផែនការយុទ្ធសាស្ត្រស្តីពីការធ្វើទំនើបកម្មបណ្ណសារដ្ឋានជាតិ ឱ្យបានឆាប់តាមដែលអាចធ្វើទៅបាន, ធ្វើវិសោធនកម្មចាំបាច់ណាមួយចំពោះច្បាប់ស្តីពីបណ្ណសារ ឱ្យស្របតាមសា្ថនភាពនៃការវិវត្តរបស់សង្គម សេដ្ឋកិច្ចកម្ពុជា និង ពិភពលោកនាពេលបច្ចុប្បន្ន។
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានបង្ហាញការកត់សម្គាល់កូនខ្មែររៀនសូត្រស្រាវជ្រាវពីប្រវត្តិសាស្ត្រខ្លួន ដែលសរសេរដោយជនបរទេស។ ដូច្នេះត្រូវលើកទឹកចិត្តឱ្យកូនខ្មែរចងក្រងប្រវត្តិសាស្ត្ររបស់ខ្លួន។
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត មានប្រសាសន៍ថា មិនគួររំលាយចូលគ្នារវាងបណ្ណសារជាតិ និងបណ្តាល័យជាតិនោះទេ តែត្រូវមានប្រព័ន្ធគ្រប់គ្រងតែមួយ។
* CoolApp ដំណើរការមុខងារផ្ទេរទិន្នន័យគណនីពីទូរសព្ទចាស់ទៅទូរសព្ទថ្មី ដោយងាយស្រួល មិនបាច់បារម្ភពីរឿងបាត់ឯកសារ (Transfer Data)

ព្រះបាឡាត់គណខេត្តតាកែវ  មានសង្ឃដីកាណែនាំឱ្យបេក្ខសមណៈសិស្សត្រូវគោរពវិន័យ និងបទបញ្ជាផ្ទៃក្នុងនៃការប្រឡងធម្មវិន័យឱ្យបានល្អប្រសើរ

07-06-2026 14:50

(តាកែវ)៖ ព្រះញាណសោភណ្ឌ យន វាសនា ព្រះរាជាគណៈថ្នាក់កិត្តិយស ព្រះមង្គលទិព្វលោកមុនី និងជាព្រះបាឡាត់គណខេត្តតាកែវ មានសង្ឃដីកា ដោយណែនាំទៅដល់បេក្ខៈសមណៈសិស្សទាំងអស់ ដែលបានចូលរួមនៅក្នុងការប្រឡងវិញ្ញាបនបត្រធម្មវិន័យថ្នាក់ត្រី ទោ ឯក ត្រូវខិតខំប្រឹងប្រែងប្រឡងឱ្យអស់ពីសមត្ថភាព និងគោរពឱ្យខាងតែបានចំពោះបទបញ្ជាផ្ទៃក្នុងឱ្យបានល្អប្រសើរ ដោយមិនត្រូវបង្កភាពអនាធិបតេយ្យនៅក្នុងបន្ទប់ប្រឡងឡើយ។

មានសង្ឃដីកាក្នុងពិធីកាត់ស្រោមវិញ្ញាសារប្រឡងវិញ្ញាបនបត្រធម្មវិន័យធម្មវិន័យថ្នាក់ត្រី ទោ ឯក សម្រាប់ឆ្នាំសិក្សា២០២៥-២០២៦ ដែលរៀបចំធ្វើឡើងនៅសាលាពុទ្ធិកបឋមសិក្សា វត្តបារមីគោតម ស្ថិតក្នុងឃុំពោធិ៍រំចាក ស្រុកព្រៃកប្បាស ខេត្តតាកែវ នាព្រឹកថ្ងៃទី០៧ ខែមិថុនា ឆ្នាំ២០២៦ ព្រះញាណសោភណ្ឌ យន វាសនា បានមានសង្ឃដីកាបន្តថា ដើម្បីគោរពបាននូវភាពថ្លៃថ្នូរ និងការរក្សាសណ្តាប់ធ្នាប់ក្នុងពេលប្រឡង គប្បីបេក្ខៈសមណៈសិស្សទាំងអស់ មិនត្រូវបង្កភាពអាណាធិបតេយ្យ ដោយលួចចម្លងគ្នា ឬយកប្រយ៉ុងចូលក្នុងបន្ទប់ប្រឡងឡើយ ជាពិសេសមិនត្រូវដើរឆ្លងពីតុមួយទៅតុមួយទៀតនោះទេ ពោលគឺត្រូវតែគោរពជាដាច់ដាច់ និងអនុវត្តឱ្យបានល្អ នូវបញ្ជាផ្ទៃក្នុងរបស់មណ្ឌលប្រឡង ហើយប្រសិនបើមានបេក្ខសមណៈសិស្សរូបណាប្រព្រឹត្តផ្ទុយនឹងបទបញ្ជាផ្ទៃក្នុង នឹងត្រូវធ្លាក់ដោយស្វ័យប្រវត្តិ ។

ព្រះបាឡាត់គណខេត្តតាកែវ មានសង្ឃដីកាថា នៅក្នុងពេលប្រឡងនេះផងដែរ គណៈកម្មការ អនុរក្សប្រឡងក៏ត្រូវតែយកចិត្តទុកដាក់ឲ្យបានខ្ពស់ ចំពោះសកម្មភាពរបស់បេក្ខសមណៈសិស្ស ពិសេសត្រូវពិនិត្យរាល់ ការប្រឡង និងឆែករកមើលថាតើ បេក្ខៈសមណៈទាំងនោះ មានយកឯកសារ ឬប្រយ៉ុងមកប្រឡងទេ ព្រោះយើងក្នុងនាមជាគណៈកម្មការត្រូវតែតឹងរ៉ឹង និងយុត្តិធម៌ចំពោះបេក្ខៈសមណៈ ពោលគឺមិនត្រូវឲ្យបេក្ខៈសមណៈបង្កភាពអាណាធិបតេយ្យឡើយនៅក្នុងបន្ទប់ប្រឡង ។

សូមបញ្ជាក់ដែរថា សម្រាប់មណ្ឌលប្រឡងវត្តបារមីគោតមនេះ មាន២ស្រុកចូលរួម គឺស្រុកព្រៃកប្បាស និងស្រុកអង្គរបូរី ដោយមានបេក្ខៈសមណៈសិស្ស ប្រឡងចំនួន ៣៥៧អង្គ/នាក់ ចែកចេញជា ១៦បន្ទប់ក្នុងនោះ៖

*ថ្នាក់ត្រី ចំនួន២១០អង្គ/នាក់ ស្មើនឹង០៩បន្ទប់
*ថ្នាក់ទោ ចំនួន៩០អង្គ/នាក់ ស្មើនឹង០៤បន្ទប់
*ថ្នាក់ឯក ចំនួន៥៧អង្គ/នាក់ ស្មើនឹង០៣បន្ទប់

ដោយឡែកសម្រាប់មណ្ឌលប្រឡងនេះមានការគាំទ្រ និងទំនុកបម្រុង ទាំងផ្នែកចង្ហាន់ ភេសជ្ជៈ ជូនបេក្ខៈសមណៈសិស្សប្រឡងទាំងអស់ដោយ ព្រះគ្រូសីលាភិមុនី សែម សុខណេង ទីប្រឹក្សាផ្ទាល់សម្ដេចព្រះសង្ឃនាយក នៃព្រះរាជាណាចក្រកម្ពុជា ព្រះមន្រ្តីសង្ឃជំនួយការសាលាអនុគណស្រុកព្រៃកប្បាស និងជាព្រះចៅអធិការវត្តបារមីគោតម រួមនិងពុទ្ធបរិស័ទជិតឆ្ងាយជាច្រើនាក់ផងដែរ៕