* វិភាគអន្តរជាតិ៖ សង្រ្គាម ពន្ធគយ និងចិន តើជ័យជម្នះរបស់គណបក្សប្រជាធិបតេយ្យមានន័យយ៉ាងណា?
* អ៊ីរ៉ង់ ព្រមានពង្រីកការវាយប្រហារហួសពីមូលដ្ឋានទ័ពអាមេរិក ប្រសិនបើប្រទេសឈូងសមុទ្រអនុញ្ញាតឱ្យអាមេរិកប្រើទឹកដីវាយប្រហារខ្លួន
* មេដឹកនាំកំពូលអ៊ីរ៉ង់៖ ភាពអរិភាពរបស់អាមេរិកនឹងនៅតែបន្ត មិនថាគណបក្សណាកាន់អំណាចឡើយ
* តំណាងពិសេសរបស់អគ្គលេខាធិការអង្គការសហប្រជាជាតិ កោតសរសើរកម្ពុជាលើការអនុវត្តផែនការសកម្មភាពជាតិស្តីពីការបង្ការ និងការឆ្លើយតបចំពោះអំពើហិង្សាលើកុមារ
* ប្រធានាធិបតី ដូណាល់ ត្រាំ ប្រកាសថានឹងទទួលស្គាល់លទ្ធផលបោះឆ្នោត ក្រោយបក្សសាធាណរដ្ឋបាត់បង់ការគ្រប់គ្រងនៅសភាទាំងពីរ
* នារីចិនម្នាក់បាត់ខ្លួន ក្រោយទៅដល់ប្រទេសថៃ ដើម្បីជួបបុរសស្គាល់គ្នាតាមអនឡាញដែលសន្យាឲ្យទូរស័ព្ទ iPhone 18
* អ្នកដំណើរកប៉ាល់ទេសចរណ៍ Villa Vie Odyssey ចេញមុខបដិសេធថា មិនបានហៅក្រុងព្រះសីហនុ ថាជាទីក្រុង Scam ដូចការចុះផ្សាយរបស់កាសែត Financial Times ឬ Khaosod ឡើយ
* អ៉ីរ៉ង់៖ ប្រជាជនអាមេរិក បានបោះឆ្នោតឆ្លើយថា «ទេចំពោះសង្គ្រាម»
* BREAKING: គណបក្សប្រជាធិបតេយ្យឈ្នះអាសនៈភាគច្រើនគ្រប់គ្រងព្រឹទ្ធសភា ខណៈជិតយកបានរដ្ឋសភា
* ថៃបញ្ជាឱ្យកងកម្លាំងតាមព្រំដែនត្រៀមជម្លៀសជនស៊ីវិល ចំពោះមុខការបន្តប្រយុទ្ធគ្នាក្នុងសង្រ្គាមស៉ីវិលនៅមីយ៉ាន់ម៉ា
* CoolApp ដំណើរការមុខងារផ្ទេរទិន្នន័យគណនីពីទូរសព្ទចាស់ទៅទូរសព្ទថ្មី ដោយងាយស្រួល មិនបាច់បារម្ភពីរឿងបាត់ឯកសារ (Transfer Data)

ក្រសួងសាធារណការ គ្រោងនឹងបង្កើតប្រព័ន្ធ Sensor បំពាក់ទៅលើរថយន្តដឹកអ្នកដំណើរ និងរថយន្តដឹកទំនិញ ដើម្បីគ្រប់គ្រងការបើកបរលើសល្បឿនកំណត់

07-06-2026 17:13

(ភ្នំពេញ)៖ លោក ប៉េង ពោធិ៍នារដ្ឋមន្រ្ដីក្រសួងសាធារណការ និងដឹកជញ្ជូន បានគូសបញ្ជាក់ថា ក្រសួ ងគ្រោងនឹងបង្កើតប្រព័ន្ធ ស៊ិនស័រ (Sensor) បំពាក់ទៅលើរថយន្តដឹកអ្នកដំណើរ និងរថយន្តដឹកទំនិញ ដើម្បីគ្រប់គ្រងអ្នកបើកបរកុំឱ្យបញ្ជារថយន្តលើសល្បឿនកំណត់ ដែលអាចនឹងជួយកាត់បន្ថយគ្រោះថ្នាក់ចរាចរណ៍។

ការលើកឡើងរបស់លោក ប៉េង ពោធិ៍នា ប្រាប់ក្រុមអ្នកសារព័ត៌មានបន្ទាប់ពីចូលរួមក្នុងយុទ្ធនាការអប់រំផ្សព្វផ្សាយស្ដីពីសុវត្ថិភាពចរាចរណ៍ផ្លូវគោក នៅតាមបណ្ដោយផ្លូវជាតិលេខ ៦A ស្ថិតក្នុងស្រុកមុខកំពូល ខេត្ដកណ្ដាល នាព្រឹកថ្ងៃទី៧ ខែមិថុនា ឆ្នាំ២០២៦។

ក្នុងឱកាសនោះលោកប៉េង ពោធិ៍នា បានថ្លែងថា ក្រសួងសាធារណការ បានជួបជាមួយក្រុមហ៊ុនដឹកជញ្ជូនអ្នកដំណើរ និងក្រុមហ៊ុនដឹកជញ្ជូនទំនិញរួចហើយដើម្បីឈានទៅបង្កើតប្រព័ន្ធមួយគ្រប់គ្រងអ្នកបើកបររបស់ក្រុមហ៊ុនប្រកបអាជីវកម្មទាំងនេះកុំឱ្យបើកបរលើសល្បឿនកំណត់។

លោករដ្ឋមន្រ្ដី បានបញ្ជាក់ថា៖ «យើងនឹងរៀបចំប្រព័ន្ធ Sensor មួយបំពាក់ទៅលើរថយន្តធំៗ រថយន្តទេសចរណ៍ ក៏ដូចជារថយន្តដឹកទំនិញ ពេលណាដែលគាត់បើកលើសល្បឿនគឺ Sensor នឹងលោតប្រាប់ ហើយក្រុមហ៊ុននឹងអាចមានវិធានការផ្ទាល់តែម្ដងជាមួយនឹងអ្នកបើកបរកុំឱ្យគាត់បើកបរលើសល្បឿនកំណត់»។

ឆ្លើយនឹងសំណួររបស់អ្នកសារព័ត៌មានដែលសួរថា តើនឹងដាក់ដំណើរការ ប្រព័ន្ធគ្រប់គ្រងដោយ Sensor នៅពេលណា? លោករដ្ឋមន្រ្តីបានបញ្ជាក់ថា ក្រសួង រួមទាំងក្រុមហ៊ុនដឹកជញ្ជូនអ្នកដំណើរ និងក្រុមហ៊ុនដឹកជញ្ជូនទំនិញ បានឯកភាពគ្នាជាគោលការណ៍រួចហើយដោយលោកបានបញ្ជាក់ថា៖ «ឥឡូវយើងកំពុងតែពិនិត្យមើលបច្ចេកវិទ្យា ពីព្រោះយើងដឹងហើយថា មានទាំងបច្ចេកវិទ្យាប្រទេសចិន មានទាំងអាម៉េរិក មានទាំងអឺរ៉ុប តើបច្ចេកវិទ្យាមួយណាដែលយើងអាចប្រើប្រាស់ទៅសមស្របជាមួយនឹងស្ថានភាពនៃការដឹកជញ្ជូនរបស់យើងផងដែរ។ សង្ឃឹមថា មិនយូរទេ យើងនឹងជំរុញកិច្ចការនេះឱ្យបានលឿន ដោយសារយើងត្រូវមានប្រព័ន្ធគ្រប់គ្រងមួយ ជូនទៅដល់ក្រុមហ៊ុន អ៊ឹចឹងការសិក្សានេះអាចរុញឱ្យបានលឿន ក្នុងពេលឆាប់ៗនេះ»។

ជាមួយគ្នានេះលោក ប៉េង ពោធិ៍នា បានបន្ថែមថា ក្រសួងនឹងសហការជាមួយក្រុមហ៊ុនដឹកជញ្ជូនអ្នកដំណើរ និងក្រុមហ៊ុនដឹកជញ្ជូនទំនិញ ដើម្បីបើកវគ្គបណ្ដុះបណ្ដាលដែលនឹងធ្វើនៅក្រសួងផ្ទាល់តែម្ដង ដែលគ្រប់ក្រុមហ៊ុនដែលបើកមុខរបរប្រកបអាជីវកម្មទាំងអស់អាចមករៀន មកបណ្ដុះបណ្ដាលពីច្បាប់ចរាចរណ៍ផ្លូវគោក ហើយវិធានការនេះ ក្រសួងសង្ឃឹមថា នឹងអាចឱ្យបងប្អូនប្រជាពលរ ដ្ឋយល់ច្បាស់ពីការចូលរួមទប់ស្កាត់គ្រោះថ្នាក់ចរាចរណ៍ ក៏ដូចជា កាត់បន្ថយគ្រោះថ្នាក់ចរាចរណ៍នៅតាមដងផ្លូវ។

លោករដ្ឋមន្រ្តីក៏បានថ្លែងអំណរគុណដល់ក្រសួង ស្ថាប័ន និងអង្គការពាក់ព័ន្ធដែលបានចូលរួមនាព្រឹកនេះដើម្បីផ្សព្វផ្សាយអំពីសុវត្ថិភាពចរាចរណ៍ ការចែកមួកសុវត្ថិភាពដល់ប្រជាពលរដ្ឋដែលធ្វើដំណើរតាមដងផ្លូវ និងការរៀបចំកន្លែងបើកបរម៉ូតូសាកល្បងដូចពេលប្រឡងមែនទែន ដើម្បីឱ្យបងប្អូនប្រជាព លរដ្ឋយល់កាន់តែច្បាស់អំពីការធ្វើដំ ណើរនៅតាមដងផ្លូវឱ្យមានសុវត្ថិភាព។

បើតាមនាយឧត្ដមសេនីយ៍ ហ៊ឹម យ៉ាន អគ្គស្នងការរងនគរបាលជាតិ បានឱ្យដឹងថា ក្នុងរយៈពេល៥ខែ ឆ្នាំ២០២៦នេះ គ្រោះថ្នាក់ចរាចរណ៍មានកំណើនតិចតួច បើប្រៀបឆ្នាំកន្លងទៅ ខណៈអាត្រាស្លាប់មានកំណើនប្រមាណ ១០ភាគរយ របួសមានកំណើនជាង១០០នាក់។

នាយឧត្ដមសេនីយ៍បានអះអាងថា កំណើននេះ ដោយសារថ្មីៗនេះ មានគ្រោះថ្នាក់រថយន្តដឹកកម្មករ បើករណីនៅក្នុងឧសភា មានរបួសរហូតដល់ជាង១០០នាក់ នៅខេត្តកំពង់ឆ្នាំង និងខេត្តស្វាយរៀង ដែលមានអ្នកស្លាប់រហូតដល់១៤នាក់៕