* វិភាគអន្តរជាតិ៖ សង្រ្គាម ពន្ធគយ និងចិន តើជ័យជម្នះរបស់គណបក្សប្រជាធិបតេយ្យមានន័យយ៉ាងណា?
* អ៊ីរ៉ង់ ព្រមានពង្រីកការវាយប្រហារហួសពីមូលដ្ឋានទ័ពអាមេរិក ប្រសិនបើប្រទេសឈូងសមុទ្រអនុញ្ញាតឱ្យអាមេរិកប្រើទឹកដីវាយប្រហារខ្លួន
* មេដឹកនាំកំពូលអ៊ីរ៉ង់៖ ភាពអរិភាពរបស់អាមេរិកនឹងនៅតែបន្ត មិនថាគណបក្សណាកាន់អំណាចឡើយ
* តំណាងពិសេសរបស់អគ្គលេខាធិការអង្គការសហប្រជាជាតិ កោតសរសើរកម្ពុជាលើការអនុវត្តផែនការសកម្មភាពជាតិស្តីពីការបង្ការ និងការឆ្លើយតបចំពោះអំពើហិង្សាលើកុមារ
* ប្រធានាធិបតី ដូណាល់ ត្រាំ ប្រកាសថានឹងទទួលស្គាល់លទ្ធផលបោះឆ្នោត ក្រោយបក្សសាធាណរដ្ឋបាត់បង់ការគ្រប់គ្រងនៅសភាទាំងពីរ
* នារីចិនម្នាក់បាត់ខ្លួន ក្រោយទៅដល់ប្រទេសថៃ ដើម្បីជួបបុរសស្គាល់គ្នាតាមអនឡាញដែលសន្យាឲ្យទូរស័ព្ទ iPhone 18
* អ្នកដំណើរកប៉ាល់ទេសចរណ៍ Villa Vie Odyssey ចេញមុខបដិសេធថា មិនបានហៅក្រុងព្រះសីហនុ ថាជាទីក្រុង Scam ដូចការចុះផ្សាយរបស់កាសែត Financial Times ឬ Khaosod ឡើយ
* អ៉ីរ៉ង់៖ ប្រជាជនអាមេរិក បានបោះឆ្នោតឆ្លើយថា «ទេចំពោះសង្គ្រាម»
* BREAKING: គណបក្សប្រជាធិបតេយ្យឈ្នះអាសនៈភាគច្រើនគ្រប់គ្រងព្រឹទ្ធសភា ខណៈជិតយកបានរដ្ឋសភា
* ថៃបញ្ជាឱ្យកងកម្លាំងតាមព្រំដែនត្រៀមជម្លៀសជនស៊ីវិល ចំពោះមុខការបន្តប្រយុទ្ធគ្នាក្នុងសង្រ្គាមស៉ីវិលនៅមីយ៉ាន់ម៉ា
* CoolApp ដំណើរការមុខងារផ្ទេរទិន្នន័យគណនីពីទូរសព្ទចាស់ទៅទូរសព្ទថ្មី ដោយងាយស្រួល មិនបាច់បារម្ភពីរឿងបាត់ឯកសារ (Transfer Data)

គ្រោះថ្នាក់ចរាចរណ៍ដ៏រន្ធត់លើផ្លូវជាតិលេខ៥! រថយន្តសាំយ៉ុងរអិលចង្កូតបុកទាំងកម្រោល បណ្តាលឱ្យរងរបួសធ្ងន់-ស្រាល ៧នាក់ នៅស្រុកក្រគរ

07-06-2026 20:17

(ពោធិ៍សាត់)៖ នារសៀលថ្ងៃទី០៧ ខែមិថុនា ឆ្នាំ២០២៦ វេលាម៉ោង ១៤:៤០នាទី មានករណីគ្រោះថ្នាក់ចរាចរណ៍ដ៏គួរឱ្យរន្ធត់មួយ បានកើតឡើងនៅលើកំណាត់ផ្លូវជាតិលេខ៥ ចន្លោះគីឡូម៉ែត្រលេខ១៤៩ ត្រង់ចំណុចផ្លូវកោង ស្ថិតក្នុងភូមិកណ្តាល ឃុំអន្លង់ត្នោត ស្រុកក្រគរ ខេត្តពោធិ៍សាត់ ដែលបង្កឡើងដោយការបើកបរក្នុងល្បឿនលឿន អំឡុងពេលមេឃកំពុងភ្លៀង។

ប្រភពពីសមត្ថកិច្ចនគរបាលស្រុកក្រគរ បានឱ្យដឹងថា គ្រោះថ្នាក់នេះ បានកើតឡើងរវាងរថយន្តពីរគ្រឿង និងម៉ូតូមួយគ្រឿង ដែលធ្វើដំណើរក្នុងទិសដៅបញ្ច្រាសទិសគ្នា។

តាមការសន្និដ្ឋានពីសមត្ថកិច្ច មូលហេតុនៃគ្រោះថ្នាក់ គឺបណ្តាលមកពីរថយន្តម៉ាកសាំយ៉ុង ដែលកំពុងបើកបរក្នុងទិសដៅពីលិចទៅកើត ដោយល្បឿនលឿន បានរអិលរេចង្កូតនៅពេលមេឃកំពុងភ្លៀងខ្លាំង រួចបុកនឹងខឿនកណ្តាលផ្លូវ មុននឹងជ្រុលទៅបុកចំរថយន្ត និងម៉ូតូ ដែលកំពុងធ្វើចរាចរណ៍ស្របគ្នា ក្នុងទិសដៅពីកើតទៅលិច។

ហេតុការណ៍នេះបានបង្កឱ្យមានការខូចខាតរថយន្ត ចំនួន០២គ្រឿង និងម៉ូតូ ចំនួន០១គ្រឿង បណ្តាលឱ្យមនុស្សសរុបចំនួន ០៧នាក់ បានរងរបួស ក្នុងនោះរបួសធ្ងន់ ចំនួន០៥នាក់ (ស្រី ០៣នាក់) និងរបួសស្រាល ចំនួន០២នាក់ (ស្រី០១នាក់)។

ក្រោយកើតហេតុ សមត្ថកិច្ចជំនាញបានចុះដល់ទីតាំងភ្លាមៗ ដើម្បីជួយសង្គ្រោះជនរងគ្រោះបញ្ជូនទៅកាន់មន្ទីរពេទ្យ និងធ្វើការវាស់វែងយកមធ្យោបាយទៅរក្សាទុក ដើម្បីបន្តនីតិវិធីតាមច្បាប់។

អាជ្ញាធរមានសមត្ថកិច្ច ក៏សូមអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋអ្នកប្រើប្រាស់ផ្លូវថ្នល់ទាំងអស់ សូមបង្កើនការប្រុងប្រយ័ត្នខ្ពស់នៅពេលបើកបរ ជាពិសេសក្នុងអំឡុងពេលអាកាសធាតុមិនអំណោយផល ឬពេលមេឃភ្លៀង ដែលធ្វើឱ្យផ្លូវរអិល និងពិបាកក្នុងការគ្រប់គ្រងចង្កូត ដើម្បីចៀសវាងនូវគ្រោះថ្នាក់ដែលមិនអាចស្មានដល់៕