ជួយអ្នកញៀនគ្រឿងញៀន ត្រូវការការចូលរួមពីគ្រួសារ និងសហគមន៍! បង្ក្រាបគ្រឿងញៀនទូទាំងប្រទេស នៅថ្ងៃទី៧ ខែមិថុនា​៖ បង្ក្រាប១៨ករណី ឃាត់ខ្លួន៤៥នាក់

07-06-2026 22:17

(ភ្នំពេញ)៖ ការបង្ក្រាបគ្រឿងញៀនទូទាំងប្រទេស នៅថ្ងៃទី០៧ ខែមិថុនា ឆ្នាំ២០២៦នេះ បានបង្ហាញថា កម្លាំងសមត្ថកិច្ចបានបង្ក្រាប១៨ក​រណី ឃាត់ខ្លួនជនសង្ស័យ៤៥នាក់។

* ករណីជួញដូរ៣ករណី ឃាត់ខ្លួន៧នាក់
* ⁠ករណីដឹកជញ្ជូនរក្សាទុក១១ករណី ឃាត់ខ្លួន៣០នាក់
* ករណីប្រេីប្រាស់៤ករណី ឃាត់ខ្លួន៨នាក់។

លទ្ធផលអនុវត្តច្បាប់ពីថ្ងៃទី១ ខែមករា ដល់ថ្ងៃទី០៧ ខែមិថុនា ឆ្នាំ២០២៦នេះ កម្លាំងសមត្ថកិច្ចបានបង្ក្រាបចំនួន២៩៤៥ករណី ឃាត់ខ្លួន៧៦៥៥នាក់ (ស្រី៥២៩នាក់)៕