* រដ្ឋមន្ត្រីការបរទេសចិន កម្ពុជា និងថៃ ជួបពិភាក្សាប្រកបដោយលក្ខណៈស្ថាបនា ស្តីពីការជំរុញកិច្ចសហប្រតិបត្តិការ និងការធ្វើឱ្យប្រសើរឡើងនូវទំនាក់ទំនងកម្ពុជា-ថៃ
* ថៃ៖ កំពូលចេតិយនៅវត្ត Mai Nong Hoi ក្នុងខេត្ត Chiang Mai ស្រាប់តែបាក់រលំភ្លាមៗ
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានលើកឡើងថា កម្ពុជាធ្វើជាម្ចាស់ផ្ទះ នៃកិច្ចប្រជុំហ្វ្រង់កូហ្វូនី លើកទី២០ ហើយមានប្រទេស៧០ហើយបានចុះឈ្មោះចូលរួម ហើយនឹងមានប្រធានាធិបតី ប្រមុខរដ្ឋ និងប្រមុខរដ្ឋាភិបាលជាង២០ប្រទេសមកចូលរួម
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានលើកឡើងថា សម រង្ស៉ី ហ៊ានសរសេរសំបុត្រទៅ ប្រធានាធិបតីបារាំង ម៉ាក្រុង ស្នើមិនឱ្យមកទស្សនកិច្ចកម្ពុជា តែមិនហ៊ានសរសេរសំបុត្រ ទៅកាសែតថៃ ដែលផ្សាយសម្តីខ្លួនខុស រឿងនិយាយថា «ខ្មែរបាញ់មុន»
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានលើកឡើងថា សមាសភាពគណៈរដ្ឋមន្រ្តី២៣តុលា របស់ លោក សម រង្ស៉ី គឺតែងតាំងតែអ្នកពូកែជេរ តាមបណ្តាញសង្គម ជាពិសេស សម្តេចចំអកឱ្យ លោក អ៊ុំ សំអាន ដែលមិនចេះមើលផែនទី តែចេះប្រើញាណពិសេស
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានលើកឡើងថា ដរាបណា CPP នៅតែមានឱកាសដឹកនាំ យើងនឹងដោះស្រាយបញ្ហារបស់ប្រជាជនបន្តរហូត
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានលើកឡើងថា ម្សិលមិញសម្តេចបានឯកភាពលើគម្រោងប្រមាណ២៧០លានដុល្លារ រយៈពេល១៨ខែ ដែលកម្ពុជាធ្វើការជាមួយធនាគារពិភពលោក ដើម្បីធ្វើផ្លូវ ហើយប្រជាពលរដ្ឋសហគមន៍ដែលចូលរួមធ្វើផ្លូវជាមួយគម្រោងនេះ នឹងទទួលបានចំណូល
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានលើកឡើងថា មកដល់ពេលនេះ រដ្ឋចំណាយប្រមាណ៦០០លានដុល្លារហើយ ដើម្បីទប់ទល់នឹងការកើនឡើងតម្លៃប្រេងឥន្ធនៈ
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត អញ្ជើញចែកពូជស្រូវ និងស្បៀង ជូនប្រជាពលរដ្ឋរងផលប៉ះពាល់ដោយសារជំនន់ទឹកភ្លៀងនៅខេត្តពោធិសាត់ នាព្រឹកថ្ងៃទី០៥ ខែវិច្ឆិកា ឆ្នាំ២០២៦
* វិភាគអន្តរជាតិ៖ សង្រ្គាម ពន្ធគយ និងចិន តើជ័យជម្នះរបស់គណបក្សប្រជាធិបតេយ្យមានន័យយ៉ាងណា?
* អ៊ីរ៉ង់ ព្រមានពង្រីកការវាយប្រហារហួសពីមូលដ្ឋានទ័ពអាមេរិក ប្រសិនបើប្រទេសឈូងសមុទ្រអនុញ្ញាតឱ្យអាមេរិកប្រើទឹកដីវាយប្រហារខ្លួន
* មេដឹកនាំកំពូលអ៊ីរ៉ង់៖ ភាពអរិភាពរបស់អាមេរិកនឹងនៅតែបន្ត មិនថាគណបក្សណាកាន់អំណាចឡើយ
* តំណាងពិសេសរបស់អគ្គលេខាធិការអង្គការសហប្រជាជាតិ កោតសរសើរកម្ពុជាលើការអនុវត្តផែនការសកម្មភាពជាតិស្តីពីការបង្ការ និងការឆ្លើយតបចំពោះអំពើហិង្សាលើកុមារ
* នារីចិនម្នាក់បាត់ខ្លួន ក្រោយទៅដល់ប្រទេសថៃ ដើម្បីជួបបុរសស្គាល់គ្នាតាមអនឡាញដែលសន្យាឲ្យទូរស័ព្ទ iPhone 18
* អ៉ីរ៉ង់៖ ប្រជាជនអាមេរិក បានបោះឆ្នោតឆ្លើយថា «ទេចំពោះសង្គ្រាម»
* CoolApp ដំណើរការមុខងារផ្ទេរទិន្នន័យគណនីពីទូរសព្ទចាស់ទៅទូរសព្ទថ្មី ដោយងាយស្រួល មិនបាច់បារម្ភពីរឿងបាត់ឯកសារ (Transfer Data)

នាយកមន្ទីរពេទ្យព្រះអង្គឌួង បន្តដឹកនាំក្រុមគ្រូពេទ្យ ចុះពិនិត្យសុខភាពភ្នែក ផ្តល់វ៉ែនតា និងវះកាត់ ដោយឥតគិតថ្លៃ ជូនប្រជាជនក្នុងខេត្តតាកែវ

08-06-2026 14:41

(តាកែវ)៖ លោកសាស្ត្រាចារ្យ រង លូ លីឃាង ទីប្រឹក្សាក្រសួងសុខាភិបាល និងជានាយកមន្ទីរពេទ្យព្រះអង្គឌួង បានបន្តដឹកនាំក្រុមការងារគ្រូពេទ្យផ្នែកចក្ខុរោគ របស់មនី្ទរពេទ្យព្រះអង្គឌួង នៃក្រសួងសុខាភិបាល ចុះពិនិត្យសុខភាពភ្នែក ផ្តល់វ៉ែនតា និងវះកាត់ ដោយឥតគិតថ្លៃ ជូនប្រជាពលរដ្ឋរស់នៅក្នុងស្រុកត្រាំកក់ ខេត្តតាកែវ ស្ថិតក្នុងមន្ទីរពេទ្យបង្អែកអង្គរកា នាដើមសប្តាហ៍នៃខែមិថុនា ឆ្នាំ២០២៦។

លោកសាស្ត្រាចារ្យ រង លូ លីឃាង ទីប្រឹក្សាក្រសួងសុខាភិបាល និងជានាយកមន្ទីរពេទ្យព្រះអង្គឌួង បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះមន្ទីរសុខាភិបាលនៃរដ្ឋបាលខេត្តតាកែវ ដែលបានសហការយ៉ាងជិតស្និទ្ធក្នុងការរៀបចំកម្មវិធីដ៏មានអត្ថន័យនេះ ក៏សូមថ្លែងអំណរគុណយ៉ាងស្មោះស្ម័គ្រចំពោះអង្គការ One Sight Essilor Luxottica Foundation, Bloomberg (ប៊្លូមប៊ឺក) និងមូលនិធិ Fred Hollows Foundation Cambodia ដែលបានផ្តល់ការគាំទ្រផ្នែកបច្ចេកទេស និងថវិកា ដើម្បីធ្វើឱ្យកម្មវិធីនេះអាចប្រព្រឹត្តទៅបានដោយជោគជ័យ។

លោកបន្តថា សម្រាប់មូលនិធិ Fred Hollows Foundation Cambodia នឹងបំពាក់សម្ភារៈបរិក្ខារពេទ្យមួយចំនួន សម្រាប់ព្យាបាលភ្នែកបឋមនៅមនី្ទរពេទ្យបង្អែកអង្គរកា។ ដូច្នេះប្រជាពលរដ្ឋ ដែលមានបញ្ហាភ្នែកល្មមៗ អាចមកទទួលការពិនិត្យ ព្យាបាលភ្នែក នៅមន្ទីរពេទ្យបង្អែកអង្គរកានេះបាន ព្រោះថាគ្រូពេទ្យបានទៅធ្វើកម្មសិក្សានៅក្នុងមនី្ទរពេទ្យព្រះអង្គឌួងរួចរាល់ហើយ។ ចំណែកការថែទាំសុខភាពភ្នែក គឺជាផ្នែកសំខាន់មួយនៃសុខភាពសាធារណៈ ព្រោះការមានភ្នែក ដែលមានសុខភាពល្អ អាចជួយឱ្យប្រជាពលរដ្ឋរស់នៅបានប្រកបដោយគុណភាព បង្កើនផលិតភាពក្នុងជីវភាពរស់នៅ និងការងារប្រចាំថ្ងៃ។

ជាមួយគ្នានោះឱសថការី ផាន់ វ៉ាន់ ប្រធានមនី្ទរសុខាភិបាល នៃរដ្ឋបាលខេត្តតាកែវ បានថ្លែងអំណរគុណដល់លោកសាស្រ្តាចារ្យ រង លូ លីឃាង នាយកមនី្ទរពេទ្យព្រះអង្គឌួង ដែលបានបណ្តុះបណ្តាលដល់មន្រី្តសុខាភិបាល ក្នុងខេត្តតាកែវ ឲ្យចេះព្យាបាលជំងឺភ្នែកបឋមនៅតាមមូលដ្ឋាន ជាពិសេសផ្នែកចក្ខុរោគ នៃមនី្ទរពេទ្យព្រះអង្គឌួង ក៏បានដាក់កម្មវិធីជាហូរហែរក្នុងការចុះពិនិត្យភ្នែក ផ្តល់វ៉ែនតា និងវះកាត់ ដោយឥតគិតថ្លៃ ជាប្រចាំ ដើម្បីថែទាំភ្នែកជូនបងប្អូនប្រជាពលរដ្ឋខេត្តតាកែវ ក៏ដូចជានៅទូទាំងប្រទេស។

ចំណែកបងប្អូនប្រជាពលរដ្ឋ លោកគ្រូ អ្នកគ្រូ ក្មេង ចាស់ ប្រុស ស្រី រស់នៅក្នុងស្រុកត្រាំកក់ ដែលបានអញ្ជើញមកទទួលសេវាថែទាំសុខភាពភ្នែក បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅបំផុត និងមានជំនឿទុកចិត្តលើក្រុមគ្រូពេទ្យឯកទេសផ្នែកចក្ខុរោគ ព្រោះគុណភាពសេវាកម្រិតខ្ពស់ពីមន្ទីរពេទ្យព្រះអង្គឌួង បាននាំមកនូវពន្លឺសារជាថ្មី និងស្នាមញញឹមជូនដល់សហគមន៍ទាំងមូល។

ជាចុងក្រោយលោក គង់ នាត ប្រធានកម្មវិធី តំណាងលោក បាក់ តូក្យូ នាយកអង្គការ Fred Hollows Foundation Cambodia ពិតជាមានកី្តរំភើបរីករាយដែលបានឃើញបងប្អូនប្រជាពលរដ្ឋ មកទទួលសេវាថែទាំសុខភាពច្រើនសន្ធឹកសន្ធាប់នាព្រឹកនេះ។ ដែលលើកទី១ បានឃើញប្រជាពលរដ្ឋមកទទួលសេវាថែទាំសុខភាពភ្នែក គឺនៅខេត្តកំពង់ចាម។ ហើយនេះគឺជាលើកទី២ ដែលមានប្រជាពលរដ្ឋមកយ៉ាងច្រើនរហូតដល់រាប់ពាន់នាក់។

នេះបានធ្វើឲ្យលោកបានយល់ថា នេះជាហេតុផលចម្បងមួយ ដែលធ្វើឲ្យប្រជាពលរដ្ឋចាប់ផ្តើមយល់ដឹងថា បញ្ហាសុខភាពភ្នែក គឺជារឿងសំខាន់ដែលត្រូវបានដោះស្រាយដោយគ្រូពេទ្យជំនាញឯកទេស មិនមែនត្រូវបានដោះស្រាយដោយការផ្សព្វផ្សាយតាមបណ្តាញសង្គមនោះទេ ប្រហែលជាការយល់ដឹងនេះ មានការកើនឡើងល្អ ធ្វើឲ្យប្រជាពលរដ្ឋចាប់ផ្តើមមកទទួលការព្យាបាលដោយគ្រូពេទ្យជំនាញឯកទេសត្រឹមត្រូវ។ ដូច្នេះលោកបានអំពាវនាវដល់ប្រជាពលរដ្ឋ ដែលមានបញ្ហាភ្នែក (ឈឺភ្នែក) សូមបងប្អូនប្រជាពលរដ្ឋ កុំជឿការផ្សព្វផ្សាយតាមបណ្តាញសង្គម Facebook ឬក៏TikTok ដែលមិនមានប្រភពច្បាស់លាស់។ ដូចនេះសូមបងប្អូនទៅជួបជាមួយក្រុមគ្រូពេទ្យដែលមានជំនាញឯកទេស៕