* រដ្ឋមន្ត្រីការបរទេសចិន កម្ពុជា និងថៃ ជួបពិភាក្សាប្រកបដោយលក្ខណៈស្ថាបនា ស្តីពីការជំរុញកិច្ចសហប្រតិបត្តិការ និងការធ្វើឱ្យប្រសើរឡើងនូវទំនាក់ទំនងកម្ពុជា-ថៃ
* ថៃ៖ កំពូលចេតិយនៅវត្ត Mai Nong Hoi ក្នុងខេត្ត Chiang Mai ស្រាប់តែបាក់រលំភ្លាមៗ
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានលើកឡើងថា កម្ពុជាធ្វើជាម្ចាស់ផ្ទះ នៃកិច្ចប្រជុំហ្វ្រង់កូហ្វូនី លើកទី២០ ហើយមានប្រទេស៧០ហើយបានចុះឈ្មោះចូលរួម ហើយនឹងមានប្រធានាធិបតី ប្រមុខរដ្ឋ និងប្រមុខរដ្ឋាភិបាលជាង២០ប្រទេសមកចូលរួម
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានលើកឡើងថា សម រង្ស៉ី ហ៊ានសរសេរសំបុត្រទៅ ប្រធានាធិបតីបារាំង ម៉ាក្រុង ស្នើមិនឱ្យមកទស្សនកិច្ចកម្ពុជា តែមិនហ៊ានសរសេរសំបុត្រ ទៅកាសែតថៃ ដែលផ្សាយសម្តីខ្លួនខុស រឿងនិយាយថា «ខ្មែរបាញ់មុន»
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានលើកឡើងថា សមាសភាពគណៈរដ្ឋមន្រ្តី២៣តុលា របស់ លោក សម រង្ស៉ី គឺតែងតាំងតែអ្នកពូកែជេរ តាមបណ្តាញសង្គម ជាពិសេស សម្តេចចំអកឱ្យ លោក អ៊ុំ សំអាន ដែលមិនចេះមើលផែនទី តែចេះប្រើញាណពិសេស
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានលើកឡើងថា ដរាបណា CPP នៅតែមានឱកាសដឹកនាំ យើងនឹងដោះស្រាយបញ្ហារបស់ប្រជាជនបន្តរហូត
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានលើកឡើងថា ម្សិលមិញសម្តេចបានឯកភាពលើគម្រោងប្រមាណ២៧០លានដុល្លារ រយៈពេល១៨ខែ ដែលកម្ពុជាធ្វើការជាមួយធនាគារពិភពលោក ដើម្បីធ្វើផ្លូវ ហើយប្រជាពលរដ្ឋសហគមន៍ដែលចូលរួមធ្វើផ្លូវជាមួយគម្រោងនេះ នឹងទទួលបានចំណូល
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានលើកឡើងថា មកដល់ពេលនេះ រដ្ឋចំណាយប្រមាណ៦០០លានដុល្លារហើយ ដើម្បីទប់ទល់នឹងការកើនឡើងតម្លៃប្រេងឥន្ធនៈ
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត អញ្ជើញចែកពូជស្រូវ និងស្បៀង ជូនប្រជាពលរដ្ឋរងផលប៉ះពាល់ដោយសារជំនន់ទឹកភ្លៀងនៅខេត្តពោធិសាត់ នាព្រឹកថ្ងៃទី០៥ ខែវិច្ឆិកា ឆ្នាំ២០២៦
* វិភាគអន្តរជាតិ៖ សង្រ្គាម ពន្ធគយ និងចិន តើជ័យជម្នះរបស់គណបក្សប្រជាធិបតេយ្យមានន័យយ៉ាងណា?
* អ៊ីរ៉ង់ ព្រមានពង្រីកការវាយប្រហារហួសពីមូលដ្ឋានទ័ពអាមេរិក ប្រសិនបើប្រទេសឈូងសមុទ្រអនុញ្ញាតឱ្យអាមេរិកប្រើទឹកដីវាយប្រហារខ្លួន
* មេដឹកនាំកំពូលអ៊ីរ៉ង់៖ ភាពអរិភាពរបស់អាមេរិកនឹងនៅតែបន្ត មិនថាគណបក្សណាកាន់អំណាចឡើយ
* តំណាងពិសេសរបស់អគ្គលេខាធិការអង្គការសហប្រជាជាតិ កោតសរសើរកម្ពុជាលើការអនុវត្តផែនការសកម្មភាពជាតិស្តីពីការបង្ការ និងការឆ្លើយតបចំពោះអំពើហិង្សាលើកុមារ
* នារីចិនម្នាក់បាត់ខ្លួន ក្រោយទៅដល់ប្រទេសថៃ ដើម្បីជួបបុរសស្គាល់គ្នាតាមអនឡាញដែលសន្យាឲ្យទូរស័ព្ទ iPhone 18
* អ៉ីរ៉ង់៖ ប្រជាជនអាមេរិក បានបោះឆ្នោតឆ្លើយថា «ទេចំពោះសង្គ្រាម»
* CoolApp ដំណើរការមុខងារផ្ទេរទិន្នន័យគណនីពីទូរសព្ទចាស់ទៅទូរសព្ទថ្មី ដោយងាយស្រួល មិនបាច់បារម្ភពីរឿងបាត់ឯកសារ (Transfer Data)

ខ្យល់បក់ខ្លាំងបណ្តាលឲ្យទង់ជាតិកម្ពុជានៅច្រកទ្វារអន្តរជាតិចាំយាម ខេត្តកោះកុង រហែក តែទង់ជាតិថៃ បានប៉ើងទាំងទង់ជាតិ និងដាច់ខ្សែ, ទង់ជាតិកម្ពុជាត្រូវបានបង្ហូតដាក់ថ្មីរួចរាល់ហើយ សូមបងប្អូនកុំមានការភ័ន្តច្រឡំ និងចែកចាយរូបភាពចាស់ (Video inside)

08-06-2026 15:00

(កោះកុង)៖ ករណីទង់ជាតិកម្ពុជា ស្ថិតនៅបង្គោលព្រំដែនលេខ៧៣ នៃច្រកទ្វារអន្តរជាតិចាំយាម ស្ថិតក្នុងស្រុកមណ្ឌលសីម៉ា ខេត្តកោះកុង ដែលត្រូវខ្យល់បក់បោកខ្លាំងប៉ើងរហែកនោះ ត្រូវបានមន្ដ្រីបង្ហូតផ្លាស់ប្ដូរថ្មីរួចរាល់ហើយ នៅព្រឹកថ្ងៃទី៨ ខែមិថុនា ឆ្នាំ២០២៦។

មន្ដ្រីច្រកទ្វារអន្តរជាតិចាំយាម និងអាជ្ញាធរខេត្តកោះកុង បានប្រាប់បណ្តាញព័ត៌មាន Fresh News នៅរសៀលថ្ងៃទី៨ ខែមិថុនា ឆ្នាំ២០២៦ថា នៅចំណុចបង្គោលព្រំដែនលេខ៧៣ ទាំងទង់ជាតិកម្ពុជា និងទង់ជាតិថៃ ត្រូវរងដោយសារខ្យល់កន្ដ្រាក់ខ្លាំងកាលពីម្សិលមិញ បណ្ដាលឲ្យទង់ជាតិថៃដាច់ខ្សែ និងប៉ើងទង់ជាតិទៀតផង ប៉ុន្ដែសម្រាប់ទង់ជាតិកម្ពុជា មិនបានដាច់ខ្សែបំពាក់នោះទេ តែទង់ជាតិបានដាច់រហែក។

គ្រាន់តែរហែកទង់ជាតិ និងមិនដាច់ខ្សែដូចទង់ជាតិថៃនោះ ដោយសារកាលពីប្រមាណ ១០ថ្ងៃមុន មន្រ្តីច្រកទ្វារអន្តរជាតិចាំយាម ទើបតែបានផ្លាស់ប្តូរទាំងខ្សែ និងទង់ជាតិ។

ក្រោយជួបហេតុការណ៍បែបនេះ ដោយសារស្ថានភាពព្រំដែនផុយស្រួយ នៅពេលទង់ជាតិប្រទេសទាំង ២រហែក និងប៉ើងដាច់បែបនេះ ភាគីថៃមកប្ដូរមុននៅល្ងាចម្សិលមិញ ខណៈមន្រ្តីកម្ពុជា បានរង់ចាំដល់ម៉ោងប្រមាណ ៧ព្រឹកថ្ងៃទី៨ ខែមិថុនា ឆ្នាំ២០២៦ បានទៅបង្ហូតផ្លាស់ប្ដូរថ្មីទាំងខ្សែ និងទង់ជាតិតែម្ដង (ដូចរូបភាពបង្ហាញស្រាប់)។

នៅចន្លោះពេលដែលទង់ជាតិថៃ ត្រូវបានបំពាក់ថ្មី ហើយទង់ជាតិកម្ពុជា មិនទាន់បានបំពាក់ ស្រាប់តែមានអ្នកថតរូប និងវីដេអូ យកទៅចែកចាយតាមបណ្តាញសង្គម នាំឲ្យបងប្អូនប្រជាពលរដ្ឋ និងមជ្ឈដ្ឋានមួយចំនួន មានការយល់ខុសដោយមិនបានដឹងដំណើររឿងពិតបែបនេះ។

ជាមួយនឹងការបង្ហោះ និងចែកចាយរូបភាពទង់ជាតិកម្ពុជា មានការដាច់រហែកបែបនេះ ទាំងមន្រ្តីច្រកទ្វារ និងអាជ្ញាធរ សូមអំពាវនាវឲ្យសាធារណជន កុំមានការយល់ច្រឡំ និងកុំចែកចាយរូបភាពចាស់ឡើងវិញ៕

រូបភាពដែលទង់ជាតិកម្ពជាដាច់រហែក តែមិនដាច់ខ្សែ តែទង់ជាតិថៃប៉ើង និងដាច់ខ្សែ នៅសល់តែបង្គោលទង់ជាតិ ដោយសារខ្យល់បក់ខ្លាំង