* សម្ដេចធិបតី ហ៊ុន ម៉ាណែត៖ សម រង្ស៉ី ហ៊ានសរសេរសំបុត្រទៅ ប្រធានាធិបតីបារាំង ស្នើមិនឱ្យមកទស្សនកិច្ចកម្ពុជា តែមិនហ៊ានសរសេរសំបុត្រ ទៅកាសែតថៃ ដែលផ្សាយសម្តីខ្លួនខុស រឿងនិយាយថា «ខ្មែរបាញ់មុន»
* រដ្ឋមន្ត្រីការបរទេសចិន កម្ពុជា និងថៃ ជួបពិភាក្សាប្រកបដោយលក្ខណៈស្ថាបនា ស្តីពីការជំរុញកិច្ចសហប្រតិបត្តិការ និងការធ្វើឱ្យប្រសើរឡើងនូវទំនាក់ទំនងកម្ពុជា-ថៃ
* ថៃ៖ កំពូលចេតិយនៅវត្ត Mai Nong Hoi ក្នុងខេត្ត Chiang Mai ស្រាប់តែបាក់រលំភ្លាមៗ
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានលើកឡើងថា កម្ពុជាធ្វើជាម្ចាស់ផ្ទះ នៃកិច្ចប្រជុំហ្វ្រង់កូហ្វូនី លើកទី២០ ហើយមានប្រទេស៧០ហើយបានចុះឈ្មោះចូលរួម ហើយនឹងមានប្រធានាធិបតី ប្រមុខរដ្ឋ និងប្រមុខរដ្ឋាភិបាលជាង២០ប្រទេសមកចូលរួម
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានលើកឡើងថា សម រង្ស៉ី ហ៊ានសរសេរសំបុត្រទៅ ប្រធានាធិបតីបារាំង ម៉ាក្រុង ស្នើមិនឱ្យមកទស្សនកិច្ចកម្ពុជា តែមិនហ៊ានសរសេរសំបុត្រ ទៅកាសែតថៃ ដែលផ្សាយសម្តីខ្លួនខុស រឿងនិយាយថា «ខ្មែរបាញ់មុន»
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានលើកឡើងថា សមាសភាពគណៈរដ្ឋមន្រ្តី២៣តុលា របស់ លោក សម រង្ស៉ី គឺតែងតាំងតែអ្នកពូកែជេរ តាមបណ្តាញសង្គម ជាពិសេស សម្តេចចំអកឱ្យ លោក អ៊ុំ សំអាន ដែលមិនចេះមើលផែនទី តែចេះប្រើញាណពិសេស
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានលើកឡើងថា ដរាបណា CPP នៅតែមានឱកាសដឹកនាំ យើងនឹងដោះស្រាយបញ្ហារបស់ប្រជាជនបន្តរហូត
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានលើកឡើងថា ម្សិលមិញសម្តេចបានឯកភាពលើគម្រោងប្រមាណ២៧០លានដុល្លារ រយៈពេល១៨ខែ ដែលកម្ពុជាធ្វើការជាមួយធនាគារពិភពលោក ដើម្បីធ្វើផ្លូវ ហើយប្រជាពលរដ្ឋសហគមន៍ដែលចូលរួមធ្វើផ្លូវជាមួយគម្រោងនេះ នឹងទទួលបានចំណូល
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានលើកឡើងថា មកដល់ពេលនេះ រដ្ឋចំណាយប្រមាណ៦០០លានដុល្លារហើយ ដើម្បីទប់ទល់នឹងការកើនឡើងតម្លៃប្រេងឥន្ធនៈ
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត អញ្ជើញចែកពូជស្រូវ និងស្បៀង ជូនប្រជាពលរដ្ឋរងផលប៉ះពាល់ដោយសារជំនន់ទឹកភ្លៀងនៅខេត្តពោធិសាត់ នាព្រឹកថ្ងៃទី០៥ ខែវិច្ឆិកា ឆ្នាំ២០២៦
* វិភាគអន្តរជាតិ៖ សង្រ្គាម ពន្ធគយ និងចិន តើជ័យជម្នះរបស់គណបក្សប្រជាធិបតេយ្យមានន័យយ៉ាងណា?
* អ៊ីរ៉ង់ ព្រមានពង្រីកការវាយប្រហារហួសពីមូលដ្ឋានទ័ពអាមេរិក ប្រសិនបើប្រទេសឈូងសមុទ្រអនុញ្ញាតឱ្យអាមេរិកប្រើទឹកដីវាយប្រហារខ្លួន
* មេដឹកនាំកំពូលអ៊ីរ៉ង់៖ ភាពអរិភាពរបស់អាមេរិកនឹងនៅតែបន្ត មិនថាគណបក្សណាកាន់អំណាចឡើយ
* តំណាងពិសេសរបស់អគ្គលេខាធិការអង្គការសហប្រជាជាតិ កោតសរសើរកម្ពុជាលើការអនុវត្តផែនការសកម្មភាពជាតិស្តីពីការបង្ការ និងការឆ្លើយតបចំពោះអំពើហិង្សាលើកុមារ
* នារីចិនម្នាក់បាត់ខ្លួន ក្រោយទៅដល់ប្រទេសថៃ ដើម្បីជួបបុរសស្គាល់គ្នាតាមអនឡាញដែលសន្យាឲ្យទូរស័ព្ទ iPhone 18
* CoolApp ដំណើរការមុខងារផ្ទេរទិន្នន័យគណនីពីទូរសព្ទចាស់ទៅទូរសព្ទថ្មី ដោយងាយស្រួល មិនបាច់បារម្ភពីរឿងបាត់ឯកសារ (Transfer Data)

ការិយាល័យពលរដ្ឋខេត្តសៀមរាប បន្តផ្សព្វផ្សាយពីតួនាទី ភារកិច្ចរបស់ការិយាល័យពលរដ្ឋ និងកម្មវិធីទូរស័ព្ទដៃ «មតិយើង» ដល់សាកលវិទ្យាល័យចំនួន៦ ក្នុងក្រុងសៀមរាប

08-06-2026 15:36

(សៀមរាប)៖ ការិយាល័យប្រជាពលរដ្ឋខេត្តសៀមរាប នៅថ្ងៃទី០៨ ខែមិថុនា ឆ្នាំ២០២៦នេះ បានបន្តផ្សព្វផ្សាយស្តីពីអនុក្រឹត្យលេខ ១៩ អនក្រ និងតួនាទី ភារកិច្ច និងសមត្ថកិច្ចរបស់ការិយាល័យប្រជាពលរដ្ឋរាជធានី-ខេត្ត ព្រមទាំងរបៀបប្រើប្រាស់កម្មវិធីទូរស័ព្ទដៃ «មតិយើង» ជូនដល់សាស្ត្រាចារ្យ និសិ្សត សាកលវិទ្យាល័យចំនួន៦ នៅក្នុងក្រុងសៀមរាប។

ការផ្សព្វផ្សាយនេះ ធ្វើឡើងក្នុងគោលដៅកំណត់អំពីយន្តការ គោលការណ៍ បែបបទនីតិវិធីនៃការទទួល និងសម្រុះសម្រួល ដោះស្រាយបណ្តឹងនៅថ្នាក់ក្រោមជាតិ និងសម្រុះសម្រួលដោះស្រាយបណ្តឹង ដែលពាក់ពន្ធ័ និងការផ្តល់សេវា ការគ្រប់គ្រងរដ្ឋបាលថ្នាក់ក្រោមជាតិ។

លោក តោ គឹមស៊ាន សមាជិកក្រុមប្រឹក្សាខេត្តសៀមរាប បានលើកឡើងថា ការផ្សព្វផ្សាយនេះ ក៏មានគោលដៅកំណត់អំពីយន្តការ គោលការណ៍ បែបបទនីតិវិធីនៃការទទួល និងសម្រុះសម្រួល ដោះស្រាយបណ្ដឹងនៅថ្នាក់ក្រោមជាតិ និងសម្រុះសម្រួលដោះស្រាយបណ្ដឹង ដែលពាក់ព័ន្ធនឹងការផ្ដល់សេវា និងការគ្រប់គ្រងរដ្ឋបាលថ្នាក់ក្រោមជាតិ។

លោកបានបន្តថា ការផ្សព្វផ្សាយនេះ ធ្វើឡើងក្នុងគោលបំណង ដើម្បីលើកកម្ពស់អភិបាលកិច្ចក្នុងការផ្តល់សេវាសាធារណៈ និងការអភិវឌ្ឍសេដ្ឋកិច្ចនៅរដ្ឋបាលថ្នាក់ក្រោមជាតិ តាមរយៈការពង្រឹងតួនាទីយន្តការអព្យាក្រឹត ក្នុងការទទួល និងសម្រុះសម្រួលដោះស្រាយបណ្តឹងក្រៅប្រព័ន្ធតុលាការ។

លោក តោ គឹមស៊ាន បានថ្លែងថា កម្មវិធីនេះក៏បានកំណត់ច្បាស់លាស់អំពីគោលការណ៍ បែបបទ និងនីតិវិធីនៃការទទួលបណ្តឹង, ការវាយតម្លៃ និងបញ្ជូនពាក្យបណ្តឹងទៅស្ថាប័នមានសមត្ថកិច្ច និងការតាមដានចំណាត់ការដោះស្រាយ ព្រមទាំងការផ្តល់ព័ត៌មានត្រឡប់ទៅម្ចាស់បណ្តឹងវិញ។

លោក តោ គឹមស៊ាន ក៏បានវាយតម្លៃខ្ពស់ពីការយល់ដឹងរបស់សាស្ត្រាចារ្យ និស្សិត ពីខ្លឹមសារសំខាន់ៗនៃអនុក្រឹត្យលេខ១៩ អនក្រ និងរបៀបការប្រើប្រាស់កម្មវិធីទូរស័ព្ទដៃ «មតិយើង» បានបង្កើនការយល់ដឹងបន្ថែមទៀតចូលទៅសហគមន៍។

នាឱកាសនោះដែរ លោក តោ គឹមស៊ាន ក៏បានផ្ដាំផ្ញើដល់សាស្ត្រាចារ្យ និស្សិតទាំងអស់ ក្រោយពេលទទួលបានចំណេះដឹងពីការផ្សព្វផ្សាយនេះ ត្រូវបន្តធ្វើការផ្សព្វផ្សាយដល់មិត្តភក្ដ័ក្នុងសាកលវិទ្យាល័យ ក៏ដូចជានៅតាមមូលដ្ឋានរបស់ខ្លួន សំខាន់សមាជិកក្នុងក្រុមគ្រួសារ និងអ្នកជិតខាងខ្លួនផងដែរ។

ក្នុងឱកាសនោះដែរ មន្ត្រីជំនាញក៏បានធ្វើបទបង្ហាញពីខ្លឹមសារសំខាន់ៗ នៃអនុក្រឹត្យលេខ១៩ អនក្រ, តួនាទី ភារកិច្ច និងសមត្ថកិច្ចរបស់ការិយាល័យប្រជាពលរដ្ឋ និងការបង្ហាត់បង្ហាញលម្អិតអំពីរបៀបប្រើប្រាស់កម្មវិធីទូរស័ព្ទដៃ «មតិយើង»ដល់សិក្ខាកាម។ ព្រោះកម្មវិធីនេះ មានគោលបំណងផ្ដល់ភាពងាយស្រួលដល់ប្រជាពលរដ្ឋ ដែលមានបញ្ហាក្នុងមូលដ្ឋាន ឬភាពមិនពេញចិត្តលើការងារបម្រើសេវាសាធារណៈ និងការគ្រប់គ្រងដោយមានលក្ខខណ្ឌរក្សាការសម្ងាត់ជូនផងដែរ៕