* លោក ហ្សេលេនស្គី ផ្តល់គ្រឿងឥស្សរិយយសជូនស្ត្រីទីមួយអាមេរិក Melania Trump ជុំវិញការសម្រេចបានបទឈប់បាញ់ និងជម្លៀសប្រជាជនក្រុង Oleshky
* សម្ដេចធិបតី ហ៊ុន ម៉ាណែត៖ សម រង្ស៉ី ហ៊ានសរសេរសំបុត្រទៅ ប្រធានាធិបតីបារាំង ស្នើមិនឱ្យមកទស្សនកិច្ចកម្ពុជា តែមិនហ៊ានសរសេរសំបុត្រ ទៅកាសែតថៃ ដែលផ្សាយសម្តីខ្លួនខុស រឿងនិយាយថា «ខ្មែរបាញ់មុន»
* រដ្ឋមន្ត្រីការបរទេសចិន កម្ពុជា និងថៃ ជួបពិភាក្សាប្រកបដោយលក្ខណៈស្ថាបនា ស្តីពីការជំរុញកិច្ចសហប្រតិបត្តិការ និងការធ្វើឱ្យប្រសើរឡើងនូវទំនាក់ទំនងកម្ពុជា-ថៃ
* ថៃ៖ កំពូលចេតិយនៅវត្ត Mai Nong Hoi ក្នុងខេត្ត Chiang Mai ស្រាប់តែបាក់រលំភ្លាមៗ
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានលើកឡើងថា កម្ពុជាធ្វើជាម្ចាស់ផ្ទះ នៃកិច្ចប្រជុំហ្វ្រង់កូហ្វូនី លើកទី២០ ហើយមានប្រទេស៧០ហើយបានចុះឈ្មោះចូលរួម ហើយនឹងមានប្រធានាធិបតី ប្រមុខរដ្ឋ និងប្រមុខរដ្ឋាភិបាលជាង២០ប្រទេសមកចូលរួម
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានលើកឡើងថា សម រង្ស៉ី ហ៊ានសរសេរសំបុត្រទៅ ប្រធានាធិបតីបារាំង ម៉ាក្រុង ស្នើមិនឱ្យមកទស្សនកិច្ចកម្ពុជា តែមិនហ៊ានសរសេរសំបុត្រ ទៅកាសែតថៃ ដែលផ្សាយសម្តីខ្លួនខុស រឿងនិយាយថា «ខ្មែរបាញ់មុន»
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានលើកឡើងថា សមាសភាពគណៈរដ្ឋមន្រ្តី២៣តុលា របស់ លោក សម រង្ស៉ី គឺតែងតាំងតែអ្នកពូកែជេរ តាមបណ្តាញសង្គម ជាពិសេស សម្តេចចំអកឱ្យ លោក អ៊ុំ សំអាន ដែលមិនចេះមើលផែនទី តែចេះប្រើញាណពិសេស
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានលើកឡើងថា ដរាបណា CPP នៅតែមានឱកាសដឹកនាំ យើងនឹងដោះស្រាយបញ្ហារបស់ប្រជាជនបន្តរហូត
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានលើកឡើងថា ម្សិលមិញសម្តេចបានឯកភាពលើគម្រោងប្រមាណ២៧០លានដុល្លារ រយៈពេល១៨ខែ ដែលកម្ពុជាធ្វើការជាមួយធនាគារពិភពលោក ដើម្បីធ្វើផ្លូវ ហើយប្រជាពលរដ្ឋសហគមន៍ដែលចូលរួមធ្វើផ្លូវជាមួយគម្រោងនេះ នឹងទទួលបានចំណូល
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានលើកឡើងថា មកដល់ពេលនេះ រដ្ឋចំណាយប្រមាណ៦០០លានដុល្លារហើយ ដើម្បីទប់ទល់នឹងការកើនឡើងតម្លៃប្រេងឥន្ធនៈ
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត អញ្ជើញចែកពូជស្រូវ និងស្បៀង ជូនប្រជាពលរដ្ឋរងផលប៉ះពាល់ដោយសារជំនន់ទឹកភ្លៀងនៅខេត្តពោធិសាត់ នាព្រឹកថ្ងៃទី០៥ ខែវិច្ឆិកា ឆ្នាំ២០២៦
* វិភាគអន្តរជាតិ៖ សង្រ្គាម ពន្ធគយ និងចិន តើជ័យជម្នះរបស់គណបក្សប្រជាធិបតេយ្យមានន័យយ៉ាងណា?
* អ៊ីរ៉ង់ ព្រមានពង្រីកការវាយប្រហារហួសពីមូលដ្ឋានទ័ពអាមេរិក ប្រសិនបើប្រទេសឈូងសមុទ្រអនុញ្ញាតឱ្យអាមេរិកប្រើទឹកដីវាយប្រហារខ្លួន
* មេដឹកនាំកំពូលអ៊ីរ៉ង់៖ ភាពអរិភាពរបស់អាមេរិកនឹងនៅតែបន្ត មិនថាគណបក្សណាកាន់អំណាចឡើយ
* តំណាងពិសេសរបស់អគ្គលេខាធិការអង្គការសហប្រជាជាតិ កោតសរសើរកម្ពុជាលើការអនុវត្តផែនការសកម្មភាពជាតិស្តីពីការបង្ការ និងការឆ្លើយតបចំពោះអំពើហិង្សាលើកុមារ
* CoolApp ដំណើរការមុខងារផ្ទេរទិន្នន័យគណនីពីទូរសព្ទចាស់ទៅទូរសព្ទថ្មី ដោយងាយស្រួល មិនបាច់បារម្ភពីរឿងបាត់ឯកសារ (Transfer Data)

អ្នកនាំពាក្យក្រសួងព័ត៌មាន អំពាវនាវដល់យុវសិស្សប្រើឧបករណ៍វៃឆ្លាតក្នុងដៃ​​ ប្រកបដោយការទទួលខុសត្រូវ និងប្រែក្លាយខ្លួនជាភ្នាក់ងារសុវត្ថិភាពព័ត៌មាន របស់សង្គមកម្ពុជា

08-06-2026 15:43

(ភ្នំពេញ)៖ លោក ទេព អស្នារិទ្ធ អនុរដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងព័ត៌មាន បានលើកឡើងថា យុវវ័យជំនាន់ថ្មីដែលមានទូរស័ព្ទដៃ និងឧបករណ៍វៃឆ្លាតនៅក្នុងដៃ មិនត្រឹមតែជាអ្នកប្រើប្រាស់បច្ចេកវិទ្យាប៉ុណ្ណោះទេ ប៉ុន្តែពួកគេគឺជាភ្នាក់ងារសុវត្ថិភាពព័ត៌មានដ៏សំខាន់ ក្នុងការការពារគ្រួសារ និងសហគមន៍កម្ពុជាពីគ្រោះថ្នាក់នៃព័ត៌មានក្លែងក្លាយ តាមរយៈការបង្កើនការទទួលខុសត្រូវ និងការផ្ទៀងផ្ទាត់រាល់ព័ត៌មានមុននឹងចុចចែករំលែក (Share) លើបណ្តាញសង្គម។

នេះជាការលើកឡើងរបស់លោក ទេព អស្នារិទ្ធ បានធ្វើឡើងក្នុងឱកាសលោកបានអញ្ជើញជាអធិបតីក្នុងពិធីផ្សព្វផ្សាយយុទ្ធនាការ «និយាយថាទេចំពោះព័ត៌មានក្លែងក្លាយ» ជំហានទី២ នាព្រឹកថ្ងៃទី៨ ខែមិថុនា ឆ្នាំ២០២៦នេះ នៅវិទ្យាល័យទួលអំពិល។

ពិធីដែលបានរៀបចំឡើងដោយមន្ទីរព័ត៌មានរាជធានីភ្នំពេញ ដោយមានគាំទ្រពីក្រសួង និងមន្ទីរអប់រំ យុវជន និងកីឡារាជធានីភ្នំពេញ មានវត្តមានសិស្សានុសិស្សប្រមាណ ២ ២០០នាក់ និងមានការចូលពីតំណាងមន្ទីរអប់រំ យុវវជន និងកីឡា រាជធានីភ្នំពេញ អាជ្ញាធរខណ្ឌដង្កោរ លោកនាយក ព្រមទាំងអ្នកគ្រូលោកគ្រូនៃវិទ្យាល័យនេះផងដែរ។

អនុរដ្ឋលេខាធិការបានទាញចំណាប់អារម្មណ៍របស់សិស្សានុសិស្ស ដោយសង្កត់ធ្ងន់ថា៖ «ការចុច Share មួយឃ្លីកដោយការទទួលខុសត្រូវ និងមានការផ្ទៀងផ្ទាត់ច្បាស់លាស់ គឺជាគន្លឹះដ៏មានប្រសិទ្ធភាពបំផុតក្នុងការរួមចំណែកកម្ចាត់ការផ្សាយបែបបំពុល និងទប់ស្កាត់ការរីករាលដាលនៃព័ត៌មានក្លែងក្លាយនៅក្នុងសង្គមជាតិ»។

ក្នុងឱកាសនោះ លោកបានផ្តល់ជាអនុសាសន៍ និងយន្តការសំខាន់ៗដល់សិស្សានុសិស្ស និងអ្នកប្រើប្រាស់បណ្តាញសង្គម និងសាធារណជនទាំងអស់ មុននឹងជឿ ឬចែករំលែក ត្រូវប្រាកដថាព័ត៌មាននោះមានប្រភពមកពីស្ថាប័នសារព័ត៌មានផ្លូវការ ឬគណនីផ្លូវការរបស់សមត្ថកិច្ច និងស្ថាប័នរដ្ឋ។

អ្នកនាំពាក្យបានបញ្ជាក់ថា ព័ត៌មានក្លែងក្លាយភាគច្រើនច្រើនតែប្រើចំណងជើងទាក់ទាញបំផ្លើស ឬបង្កការភ័យខ្លាច ឬបង្ហាញរូបភាពប្លែកដើម្បីទាក់ទាញ។ ដូច្នេះ ប្រសិនបើជួបប្រទះព័ត៌មានមិនពិត ត្រូវរួមគ្នាធ្វើការរាយការណ៍ (report post) នៅលើបណ្តាញសង្គមនោះ ដើម្បីឱ្យក្រុមហ៊ុនបណ្តាញសង្គមនោះពិនិត្យ និងលុបចោលមាតិកាក្លែងក្លាយនោះចោល។

«យើងត្រូវប្រកាន់ខ្ជាប់នូវទម្លាប់ក្នុងការផ្ទៀងផ្ទាត់ព័ត៌មានមុននឹងចែករំលែក និងត្រូវជ្រើសរើសយកប្រភពផ្លូវការ ដូចជាទំព័រហ្វេសប៊ុកផ្លូវការរបស់សម្តេចតេជោ សម្តេចធិបតី ក្រសួង-ស្ថាប័ន ប្រព័ន្ធផ្សាយព័ត៌មានរដ្ឋ (TVK, វិទ្យុជាតិ, AKP, គេហទំព័រ និងAppក្រសួងព័ត៌មាន) និងសារព័ត៌មានឯកជនដែលមានវិជ្ជាជីវៈត្រឹមត្រូវ»។ នេះជាការលើកឡើងបន្ថែមរបស់អ្នកនាំពាក្យក្រសួងព័ត៌មាន។

លោក ទេព អស្នារិទ្ធ ក៏បានសង្កត់ធ្ងន់ថា ក្រសួងព័ត៌មានបានដើរតួនាទីយ៉ាងសកម្មក្នុងការតាមដាននិងកំណត់អត្តសញ្ញាណព័ត៌មានក្លែងក្លាយ ផ្សព្វផ្សាយមាតិកាផ្តល់ចំណេះដឹង និងព័ត៌មានពិតជូនប្រជាពលរដ្ឋ។ តាមរយៈការផ្សាយព័ត៌មាន និងសកម្មផ្ទាល់តាមសហគមន៍ទូទាំងប្រទេស ក្រសួង និងមន្ទីរព័ត៌មានក៏បាន និងកំពុងបន្តពង្រឹងអក្ខរកម្មព័ត៌មាននិងប្រព័ន្ធផ្សព្វផ្សាយ ដើម្បីអប់រំជូនដល់ប្រជាពលរដ្ឋឱ្យមានសមត្ថភាពទប់ស្កាត់ប្រឆាំងព័ត៌មានក្លែងក្លាយ សំដៅចូលរួមចំណែកការពារសន្តិសុខព័ត៌មាននៅក្នុងប្រទេសកម្ពុជា។

ក្នុងឱកាសនោះ តំណាងមន្ទីរអប់រំ យុវជន និងកីឡារាជធានីភ្នំពេញ លោកនាយក លោកគ្រូ-អ្នកគ្រូ និងសិស្សានុសិស្ស នៃវិទ្យាល័យទូលអំពិលបានគាំទ្រយ៉ាងពេញទំហឹងចំពោះ «យុទ្ធនាការប្រឆាំងព័ត៌មានក្លែងក្លាយ ជំហានទី២» របស់ក្រសួងព័ត៌មាន ដោយសហការយ៉ាងសកម្មនិងប្តេជ្ញាលុបបំបាត់ព័ត៌មានក្លែងក្លាយតាមរយៈការពង្រឹងស្មារតីត្រិះរិះពិចារណា និងផ្ទៀងផ្ទាត់ឱ្យបានច្បាស់លាស់មុននឹងជឿ ឬចែករំលែក ដើម្បីជៀសវាងហានិភ័យ និងផលវិបាកនានា ដែលបង្កឡើងដោយការផ្សព្វផ្សាយបំពុល ឬការចែករំលែកព័ត៌មានក្លែងបន្លំ ប្រឌិតខុសការពិតនៅលើបណ្តាញសង្គម។

យុទ្ធនាការ «និយាយថាទេចំពោះព័ត៌មានក្លែងក្លាយ» ជំហានទី២ ក្រោមប្រធានបទ «ពង្រឹងអក្ខរកម្មព័ត៌មាន និងប្រព័ន្ធផ្សព្វផ្សាយដើម្បីសុវត្ថិភាពព័ត៌មាន» ត្រូវបានប្រកាសដាក់ឱ្យដំណើរការជាផ្លូវការ កាលពីថ្ងៃទី១៨ ខែឧសភា ឆ្នាំ២០២៦ នៅវិទ្យាល័យសម្តេច ហ៊ុន សែន ប៊ុន រ៉ានី វត្តភ្នំ​ ក្រោមអធិបតីភាពលោក នេត្រ ភក្ត្រា រដ្ឋមន្ត្រីក្រសួងព័ត៌មាន។ យុទ្ធនាការជំហានទី២នេះ បាននឹងកំពុងធ្វើដំណើរទៅតាមបណ្តាវិទ្យាល័យ អនុវិទ្យាល័យក្នុងរាជធានីភ្នំពេញ ខេត្តព្រះវិហារ និងបន្តទៅខេត្តផ្សេងៗទៀតជាបន្តបន្ទាប់ នៅទូទាំងប្រទេសក្នុងឆ្នាំ២០២៦នេះ៕