បណ្ឌិត កៅ មុយថង៖ ភាពប្រែប្រួលឆាប់រហ័សនៃនយោបាយផ្ទៃក្នុងថៃ ជាមូលហេតុដែលកម្ពុជា ចាំបាច់ដោះស្រាយបញ្ហាតាមយន្តការច្បាប់អន្តរជាតិ (Video inside)
08-06-2026 15:47
(ភ្នំពេញ)៖ លោកបណ្ឌិត កៅ មុយថង អ្នកស្រាវជ្រាវទំនាក់ទំនងកម្ពុជា-ចិន បានលើកឡើងថា ការជ្រើសរើសយកយន្តការផ្សះផ្សាដោយបង្ខំ ក្រោមឆត្រ UNCLOS ព្រមជាមួយការដោះស្រាយបញ្ហាព្រំដែនជាមួយថៃ តាមរយៈច្បាប់អន្តរជាតិនោះគឺជារឿងចាំបាច់បំផុត។
ចាំបាច់ក៏ព្រោះតែរយៈពេល២៥ឆ្នាំចុងក្រោយនេះ ថៃតែងតែប្រើប្រាស់បញ្ហាព្រំដែនជាមួយកម្ពុជា ទៅបិទបាំងបញ្ហាផ្ទៃក្នុងរបស់ខ្លួន ហើយស្របពេលដែលថៃខ្លួនឯងផ្ទាល់ បានសម្រេចលុបចោលនូវ MoU 2001 ជាឯកតោភាគី ដែលទាំងអស់នេះទាមទាឲ្យកម្ពុជា ត្រូវយកបញ្ហាជាប់គាំងជាមួយថៃ ទៅដោះស្រាយជាលក្ខណៈអន្តរជាតិ។ នេះបើតាមការបន្ថែមរបស់លោកបណ្ឌិត នៅក្នុងកិច្ចពិភាក្សា Fresh Talk នាថ្ងៃសៅរ៍សប្ដាហ៍កន្លងទៅ។
ជាបន្តដើម្បីជ្រាបកាន់តែច្បាស់សូមទស្សនិកជនទស្សនាកិច្ចពិភាក្សាបន្តដូចតទៅ៖














