បណ្ឌិត កៅ មុយថង៖ ទោះចង់ឬមិនចង់ ថៃក៏ត្រូវតែចូលមកដោះស្រាយតាមយន្តការផ្សះផ្សាដោយបង្ខំ (Video inside)
08-06-2026 16:03
(ភ្នំពេញ)៖ នៅក្រោយពេលដែលកម្ពុជា-ថៃ បានឯកភាពគ្នាដោះស្រាយបញ្ហាតំបន់សមុទ្រត្រួតស៊ីគ្នា តាមរយៈយន្តការផ្សះផ្សាដោយបង្ខំ បន្ទាប់ពីថៃ បានលុបចោល MoU 2001 ជាឯកតោភាគីនោះ លោកបណ្ឌិត កៅ មុយថង មើលឃើញថា បើទោះថៃចង់ ឬមិនចង់ មានជំនឿចិត្ត ឬអត់ ក៏ថៃគ្មានជម្រើសអ្វីក្រៅតែពីចូលរួមជាមួយយន្តការផ្សះផ្សាដោយបង្ខំ UNCLOS នោះឡើយ។ លោកបន្តថា ព្រោះវាជាផ្លូវទាល់ច្រកមួយរបស់ថៃ ដែលការលុបចោល MoU 2001 ស្មើនឹងការបើកផ្លូវឲ្យកម្ពុជា នាំថៃទៅប្រើប្រាស់ច្បាប់ និងយន្តការអន្តរជាតិដោយចំហរ។
យ៉ាងណាមិញលោកបណ្ឌិត មើលឃើញថា ថៃមិនមានឯកសារផ្លូវច្បាប់ណាមួយដែលអាចមានប្រៀបលើកម្ពុជានោះទេ ក្រៅតែពីជាប្រទេសធំជាង និងមានទំហំសេដ្ឋកិច្ចធំជាងកម្ពុជា។ នេះបើតាមការបញ្ជាក់របស់លោកបណ្ឌិត នៅក្នុងកិច្ចពិភាក្សា Fresh Talk នាថ្ងៃសៅរ៍សប្ដាហ៍កន្លងទៅ។
ជាបន្តដើម្បីជ្រាបកាន់តែច្បាស់សូមទស្សនិកជនទស្សនាកិច្ចពិភាក្សាបន្តដូចតទៅ៖














