បណ្ឌិត កៅ មុយថង និងបណ្ឌិត ស៊ឺន សំ៖ កម្ពុជា ត្រូវត្រៀមខ្លួនរួចជាស្រេច​បត់បែនឲ្យទាន់ ភាពក្រឡេចក្រឡុចរបស់ថៃ (Video inside)

08-06-2026 15:59

(ភ្នំពេញ)៖ លោកបណ្ឌិត កៅ មុយថង និងលោកបណ្ឌិត ស៊ឺន សំ អ្នកតាមដានបញ្ហាព្រំដែនកម្ពុជា-ថៃ បានលើកឡើងថា បើទោះជាថៃ យល់ព្រមចូលរួម​ក្នុងការដោះស្រាយតំបន់សមុទ្រត្រួតស៊ីគ្នាជាមួយកម្ពុជា តាមរយៈយន្តការផ្សះផ្សាដោយបង្ខំ ស្ថិតក្រោមឆត្រ UNCLOS ហើយក្ដី តែអ្វីដែលជាបញ្ហាប្រឈម នោះគឺភាពក្រឡេចក្រឡុច ប្រែប្រួលស្មានមិនដល់របស់ថៃ ដែលទាមទារឲ្យកម្ពុជា ត្រូវតែពង្រឹងសមត្ថភាពមន្រ្តីការទូត នៅក្នុងការនិយាយបកស្រាយឲ្យបានច្បាស់លាស់រាល់បញ្ហាផ្សេងៗ ដែលថៃ បានចោទប្រកាន់មកលើកម្ពុជា ដោយប្រការណាមួយ។

បន្ថែមពីនេះលោកបណ្ឌិត កៅ មុយថង ក៏បានបញ្ជាក់ដែរថា ដំណើរការនៃផ្សះផ្សាដោយបង្ខំនេះ នឹងត្រូវចំណាយពេលយ៉ាងហោចណាស់ក៏២ឆ្នាំដែរ ដូច្នេះកម្ពុជា ត្រូវតែមានការប្រុងប្រយ័ត្ន និងត្រៀមខ្លួនទាំងអ្នកជំនាញការទូត អ្នកជំនាញច្បាប់ និងសារព័ត៌មាន ដើម្បីឆ្លើយតបបញ្ហាផ្សេងៗដែលអាចកើតមានឡើងនាពេលខាងមុខ។

ជាបន្តដើម្បីជ្រាបកាន់តែច្បាស់សូមទស្សនិកជនទស្សនា កិច្ចពិភាក្សា Fresh Talk កាលពីថ្ងៃសៅរ៍សប្ដាហ៍កន្លងទៅ ដូចតទៅ៖