* លោក ហ្សេលេនស្គី ផ្តល់គ្រឿងឥស្សរិយយសជូនស្ត្រីទីមួយអាមេរិក Melania Trump ជុំវិញការសម្រេចបានបទឈប់បាញ់ និងជម្លៀសប្រជាជនក្រុង Oleshky
* សម្ដេចធិបតី ហ៊ុន ម៉ាណែត៖ សម រង្ស៉ី ហ៊ានសរសេរសំបុត្រទៅ ប្រធានាធិបតីបារាំង ស្នើមិនឱ្យមកទស្សនកិច្ចកម្ពុជា តែមិនហ៊ានសរសេរសំបុត្រ ទៅកាសែតថៃ ដែលផ្សាយសម្តីខ្លួនខុស រឿងនិយាយថា «ខ្មែរបាញ់មុន»
* រដ្ឋមន្ត្រីការបរទេសចិន កម្ពុជា និងថៃ ជួបពិភាក្សាប្រកបដោយលក្ខណៈស្ថាបនា ស្តីពីការជំរុញកិច្ចសហប្រតិបត្តិការ និងការធ្វើឱ្យប្រសើរឡើងនូវទំនាក់ទំនងកម្ពុជា-ថៃ
* ថៃ៖ កំពូលចេតិយនៅវត្ត Mai Nong Hoi ក្នុងខេត្ត Chiang Mai ស្រាប់តែបាក់រលំភ្លាមៗ
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានលើកឡើងថា កម្ពុជាធ្វើជាម្ចាស់ផ្ទះ នៃកិច្ចប្រជុំហ្វ្រង់កូហ្វូនី លើកទី២០ ហើយមានប្រទេស៧០ហើយបានចុះឈ្មោះចូលរួម ហើយនឹងមានប្រធានាធិបតី ប្រមុខរដ្ឋ និងប្រមុខរដ្ឋាភិបាលជាង២០ប្រទេសមកចូលរួម
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានលើកឡើងថា សម រង្ស៉ី ហ៊ានសរសេរសំបុត្រទៅ ប្រធានាធិបតីបារាំង ម៉ាក្រុង ស្នើមិនឱ្យមកទស្សនកិច្ចកម្ពុជា តែមិនហ៊ានសរសេរសំបុត្រ ទៅកាសែតថៃ ដែលផ្សាយសម្តីខ្លួនខុស រឿងនិយាយថា «ខ្មែរបាញ់មុន»
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានលើកឡើងថា សមាសភាពគណៈរដ្ឋមន្រ្តី២៣តុលា របស់ លោក សម រង្ស៉ី គឺតែងតាំងតែអ្នកពូកែជេរ តាមបណ្តាញសង្គម ជាពិសេស សម្តេចចំអកឱ្យ លោក អ៊ុំ សំអាន ដែលមិនចេះមើលផែនទី តែចេះប្រើញាណពិសេស
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានលើកឡើងថា ដរាបណា CPP នៅតែមានឱកាសដឹកនាំ យើងនឹងដោះស្រាយបញ្ហារបស់ប្រជាជនបន្តរហូត
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានលើកឡើងថា ម្សិលមិញសម្តេចបានឯកភាពលើគម្រោងប្រមាណ២៧០លានដុល្លារ រយៈពេល១៨ខែ ដែលកម្ពុជាធ្វើការជាមួយធនាគារពិភពលោក ដើម្បីធ្វើផ្លូវ ហើយប្រជាពលរដ្ឋសហគមន៍ដែលចូលរួមធ្វើផ្លូវជាមួយគម្រោងនេះ នឹងទទួលបានចំណូល
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានលើកឡើងថា មកដល់ពេលនេះ រដ្ឋចំណាយប្រមាណ៦០០លានដុល្លារហើយ ដើម្បីទប់ទល់នឹងការកើនឡើងតម្លៃប្រេងឥន្ធនៈ
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត អញ្ជើញចែកពូជស្រូវ និងស្បៀង ជូនប្រជាពលរដ្ឋរងផលប៉ះពាល់ដោយសារជំនន់ទឹកភ្លៀងនៅខេត្តពោធិសាត់ នាព្រឹកថ្ងៃទី០៥ ខែវិច្ឆិកា ឆ្នាំ២០២៦
* វិភាគអន្តរជាតិ៖ សង្រ្គាម ពន្ធគយ និងចិន តើជ័យជម្នះរបស់គណបក្សប្រជាធិបតេយ្យមានន័យយ៉ាងណា?
* អ៊ីរ៉ង់ ព្រមានពង្រីកការវាយប្រហារហួសពីមូលដ្ឋានទ័ពអាមេរិក ប្រសិនបើប្រទេសឈូងសមុទ្រអនុញ្ញាតឱ្យអាមេរិកប្រើទឹកដីវាយប្រហារខ្លួន
* មេដឹកនាំកំពូលអ៊ីរ៉ង់៖ ភាពអរិភាពរបស់អាមេរិកនឹងនៅតែបន្ត មិនថាគណបក្សណាកាន់អំណាចឡើយ
* តំណាងពិសេសរបស់អគ្គលេខាធិការអង្គការសហប្រជាជាតិ កោតសរសើរកម្ពុជាលើការអនុវត្តផែនការសកម្មភាពជាតិស្តីពីការបង្ការ និងការឆ្លើយតបចំពោះអំពើហិង្សាលើកុមារ
* CoolApp ដំណើរការមុខងារផ្ទេរទិន្នន័យគណនីពីទូរសព្ទចាស់ទៅទូរសព្ទថ្មី ដោយងាយស្រួល មិនបាច់បារម្ភពីរឿងបាត់ឯកសារ (Transfer Data)

ចាក់ដីរំលោភដីចំណីស្ទឹងរបស់រដ្ឋនៅស្រុកសំរោងទង ខេត្តកំពង់ស្ពឺ សូមអាជ្ញាធរទប់ស្កាត់ផង

08-06-2026 16:18

(កំពង់ស្ពឺ)៖ ខាងមុខទ្វារទឹករលាំងជ្រៃ ភូមិអន្លង់ធម្ម ឃុំតាំងក្រូច ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ ត្រូវបានគេចាក់រំលោភបន្ថែមលើសប្លង់កម្មសិទ្ធិ ដោយមិនគោរពច្បាប់ និងមិនស្តាប់តាមអាជ្ញាធរណែនាំ ខណៈពលរដ្ឋរស់ក្បែរៗនោះ បានបញ្ចេញប្រតិកម្មយ៉ាងខ្លាំង។ ម្ចាស់ទីតាំងដីមួយកន្លែងនេះ ត្រូវបានគេរាយការណ៍ថា គឺរបស់លោកស្រី សុខ វណ្ណា ដែលដីរបស់មានទំហំសរុប ៣៧ ២៧៥ ម៉ែត្រការ៉េ។

ពលរដ្ឋបានលើកឡើងថា មិនដឹងម្ចាស់ទីតាំងអាងអ្វីឡើយ ដែលហ៊ានចាក់រំលោភដោយមិនលាក់លាមលើសម្បត្តិសាធារណៈរបស់រដ្ឋបែបនេះ។ ពលរដ្ឋបាននិយាយតាមត្រង់ថា បើពលរដ្ឋធម្មតាឲ្យតែហ៊ានចាក់ដីបំពានច្បាប់ និងមិនញញើតបែបនេះ ច្បាស់ជាត្រូវបានកោះហៅ ឬចាប់គ្រឿងចាក់យកទៅបាត់ជាមិនខាន។ តែយ៉ាងណាកន្លងទៅ គេឃើញមន្រ្តីជំនាញ និងអាជ្ញាធរបានចុះហាមឃាត់ដែរ តែបុគ្គលខាងលើនៅតែហ៊ានប្រព្រឹត្តមិនខ្លាចច្បាប់ទៀត។

មន្រ្តីធនធានទឹកខេត្តកំពង់ស្ពឺ បានឲ្យដឹងថា ជំនាញគ្រប់ជាន់ថ្នាក់បានចុះទៅពិនិត្យដល់ទីតាំងនោះរួចរាល់ហើយ ថែមទាំងបានជូនដំណឹងដល់សាម៉ីខ្លួនផងដែរ និងបានឲ្យឈប់ការចាក់ដីរំលោភយកដីចំណីស្ទឹងបែបទៀត ដែលអាចនាំកើតមានគ្រោះមហន្តរាយ ទឹកជំនន់ ដោយសារចំណីច្រាំងស្ទឹង ព្រោះធ្វើឲ្យបិទផ្លូវទឹក។

មន្ទីរជំនាញបានធ្វើលិខិតផ្លូវការគោរពអភិបាលខេត្តកំពង់ស្ពឺ រង់ចាំតែមានវិធានការលើករណីខាងលើ។ សកម្មភាព នៃការចាក់ដីរំលោភចូលក្នុងស្ទឹង កាលពីថ្ងៃទី៦ ខែឧសភា ឆ្នាំ២០២៦ មន្ត្រីបច្ចេកទេស នៃមន្ទីរ សហការជាមួយរដ្ឋបាលស្រុកសំរោងទង អាជ្ញាធរភូមិ ឃុំ បានចុះពិនិត្យដល់ទីតាំងចាក់បំពេញអាចម៍ដី ជាក់ស្តែងរបស់លោកស្រី សុខ វណ្ណា និងបានរកឃើញថា លោកស្រីពិតជាបានចាក់ដីរំលោភចូលក្នុងស្ទឹងព្រែកត្នោត មានទំហំចំនួន ៤៧៤៦ ម៉ែត្រការ៉េ ដោយពុំមានលិខិតអនុញ្ញាតពីអាជ្ញាធរដែនដី និងស្ថាប័នជំនាញពាក់ព័ន្ធនោះទេ ។

បើយោងតាមច្បាប់ស្តីពីការគ្រប់គ្រង ការប្រើប្រាស់ និងការចាត់ចែងលើទ្រព្យសម្បត្តិរដ្ឋ មាត្រា៨១ ដែលប្រកាសឱ្យប្រើដោយព្រះរាជក្រមលេខ នស/រកម/១១២០/០៣០ ចុះថ្ងៃទី១៤ ខែវិច្ឆិកា ឆ្នាំ២០២០ ចែងថា៖ «រាល់អំពើរំលោភកាន់កាប់ទ្រព្យសម្បត្តិរដ្ឋ ជាអចលនទ្រព្យដោយខុសច្បាប់ដូចមានចែងក្នុង មាត្រា៧១ ត្រូវផ្តន្ទាទោសដាក់ពន្ធនាគារពី ២ (ពីរ)ឆ្នាំ ដល់ ៥(ប្រាំ)ឆ្នាំ និងពិន័យជាប្រាក់ពី ៤.០០០.០០០ (បួនលាន) រៀល ដល់ ១០.០០០.០០០ (ដប់លាន) រៀល»៕