ស្វែងយល់ពីភាពឆ្លាតវៃនៃមុខងារបំលែងឯកសារ PDF ទៅជាអត្ថបទអក្សរ លើកម្មវិធី Fresh AI

08-06-2026 17:04

(ភ្នំពេញ)៖ នៅក្នុងយុគសម័យដែលព័ត៌មាន និងឯកសាររដ្ឋបាលត្រូវបានចរាចរក្នុងទម្រង់ឌីជីថល បញ្ហាប្រឈមធំបំផុតមួយរបស់បុគ្គលិកការិយាល័យ ថ្នាក់ដឹកនាំ មន្ត្រីរាជការ និងសិស្សនិស្សិត គឺការចំណាយពេលរាប់ម៉ោងដើម្បីអានឯកសារវែងៗ ឬវាយអត្ថបទឡើងវិញពីឯកសារ PDF ដែលមិនអាចចម្លង (Copy) បាន។ ដើម្បីឆ្លើយតបនឹងការលំបាកនេះ Fresh AI បានដាក់ដំណើរការនូវដំណោះស្រាយដ៏មានប្រសិទ្ធភាពខ្ពស់ គឺមុខងារ PDF to Text ដែលមកដោះស្រាយបញ្ហានេះបានយ៉ាងចំគោលដៅ។

អ្វីដែលធ្វើឱ្យមុខងារនេះកាន់តែមានភាពលេចធ្លោ និងឆ្លាតវៃជាងឧបករណ៍បំលែងឯកសារទូទៅ គឺការផ្សារភ្ជាប់បច្ចេកវិទ្យាចាប់យកតួអក្សរ (OCR) ជាមួយសមត្ថភាពវិភាគកម្រិតខ្ពស់របស់ AI ក្នុងការ «សង្ខេបខ្លឹមសារស្វ័យប្រវត្ត»

១. បច្ចេកវិទ្យាចាប់យកអក្សរខ្មែរប្រកបដោយភាពសុក្រឹត
ជាទូទៅ កម្មវិធីបំលែងឯកសារ PDF ទៅជាអក្សរ (PDF to Text) ភាគច្រើននៅលើពិភពលោក ពុំសូវគាំទ្រ ឬចាប់យកតួអក្សរភាសាខ្មែរបានត្រឹមត្រូវឡើយ ដោយសារទម្រង់ព្យញ្ជនៈ ស្រៈ និងជើងអក្សរមានភាពស្មុគស្មាញ។ ប៉ុន្តែសម្រាប់ Fresh AI វាត្រូវបានបង្កើត និងបង្វឹក (Trained) ឡើងដោយផ្ដោតលើភាសាជាតិជាចម្បង។ ហេតុនេះធ្វើឱ្យប្រព័ន្ធអាចស្កេន និងទាញយកអត្ថបទចេញពីឯកសារ PDF ឬរូបថតឯកសារ បានយ៉ាងរហ័ស និងមានកម្រិតខុសឆ្គងតិចតួចបំផុត ដែលជួយសន្សំពេលវេលាអ្នកប្រើប្រាស់ក្នុងការអង្គុយវាយអត្ថបទឡើងវិញទាំងស្រុង។

២. បំប្លែងការងារស្មុគស្មាញ មកជាភាពសាមញ្ញ
តាមរយៈការរួមបញ្ចូលគ្នារវាងការបំលែងឯកសារ និងការសង្ខេបបែបឆ្លាតវៃ Fresh AI បានកែប្រែទម្លាប់ធ្វើការងារបែបប្រពៃណីមកជាឌីជីថលទាំងស្រុង។ អ្នកប្រើប្រាស់គ្រាន់តែបញ្ចូលឯកសារ PDF ទៅក្នុងប្រព័ន្ធ នោះពួកគេនឹងទទួលបានទាំងអត្ថបទពេញលេញសម្រាប់យកទៅប្រើប្រាស់បន្ត និងខ្លឹមសារសង្ខេបខ្លីខ្លឹមសម្រាប់ទាញយកជាចំណេះដឹងភ្លាមៗ។

សូមលោក Login Account ជាមួយ Gmail ឬ Facebook ឬ App Store ដើម្បីទទួលបានអត្ថប្រយោជន៍ដោយសំណួរដែលលោកអ្នកស្រាវជ្រាវទាំងអស់ ត្រូវបានរក្សាទុកក្នុង Account ផ្ទាល់ខ្លួនរបស់អ្នកប្រើប្រាស់ និងដើម្បីផ្ដល់ភាពងាយស្រួលក្នុងការស្វែងរកទិន្នន័យទាំងអស់ឡើងវិញនៅពេលលោកអ្នកត្រូវការ ជាពិសេសដំណើរការជាមួយមុខងារ AI Agent ដែលមានសមត្ថភាពខ្ពស់ និងវៃឆ្លាតយល់ចិត្តរបស់យើង៕