ត្រូវនិយាយថាទេ ចំពោះគ្រឿងញៀន! បង្ក្រាបគ្រឿងញៀនទូទាំងប្រទេស នៅថ្ងៃទី៨ ខែមិថុនា​៖ បង្ក្រាប១៣ករណី ឃាត់ខ្លួន៤៧នាក់

08-06-2026 17:17

(ភ្នំពេញ)៖ ការបង្ក្រាបគ្រឿងញៀនទូទាំងប្រទេស នៅថ្ងៃទី០៨ ខែមិថុនា ឆ្នាំ២០២៦នេះ បានបង្ហាញថា កម្លាំងសមត្ថកិច្ចបានបង្ក្រាប១៣ក​រណី ឃាត់ខ្លួនជនសង្ស័យ៤៧នាក់។

* ករណីជួញដូរ១ករណី ឃាត់ខ្លួន១នាក់
* ⁠ករណីដឹកជញ្ជូនរក្សាទុក៦ករណី ឃាត់ខ្លួន៩នាក់
* ករណីប្រើប្រាស់៦ករណី ឃាត់ខ្លួន៣៧នាក់។

លទ្ធផលអនុវត្តច្បាប់ពីថ្ងៃទី១ ខែមករា ដល់ថ្ងៃទី០៨ ខែមិថុនា ឆ្នាំ២០២៦នេះ កម្លាំងសមត្ថកិច្ចបានបង្ក្រាបចំនួន២៩៥៨ករណី ឃាត់ខ្លួន៧៧០២នាក់ (ស្រី៥២៩នាក់)៕