* ពីអតីតបវរកញ្ញាក្លាយទៅជាជនសង្ស័យក្នុងសំណុំរឿងឆបោក៖ រឿងអាស្រូវមូលនិធិសប្បុរសធម៌ ដែលកំពុងអង្រួនប្រទេសថៃ
* រាជរដ្ឋាភិបាលដាក់គោលដៅប្រមូលចំណូលឱ្យបានប្រមាណជិត ៨ពាន់លានដុល្លារ នៅឆ្នាំ២០២៧, គយ និងពន្ធដារ ត្រូវរកចំណូលឱ្យបានប្រមាណជិត ៧ ពាន់លានដុល្លារ
* រយៈពេល ៩ខែដើមឆ្នាំ២០២៦ ប្រជាពលរដ្ឋជាង ៥៦ម៉ឺននាក់ ទទួលបានអត្ថប្រយោជន៍នៃរបបសន្តិសុខសង្គមពីបេឡាជាតិសន្តិសុខសង្គម (ប.ស.ស.)
* រាជរដ្ឋាភិបាលដំឡើងប្រាក់បំណាច់ដល់ក្រុមប្រឹក្សារាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌ ឃុំ សង្កាត់ និងមន្ត្រីភូមិ សម្រាប់ឆ្នាំ២០២៧
* លោក ហ្សេលេនស្គី ផ្តល់គ្រឿងឥស្សរិយយសជូនស្ត្រីទីមួយអាមេរិក Melania Trump ជុំវិញការសម្រេចបានបទឈប់បាញ់ និងជម្លៀសប្រជាជនក្រុង Oleshky
* សម្ដេចធិបតី ហ៊ុន ម៉ាណែត៖ សម រង្ស៉ី ហ៊ានសរសេរសំបុត្រទៅ ប្រធានាធិបតីបារាំង ស្នើមិនឱ្យមកទស្សនកិច្ចកម្ពុជា តែមិនហ៊ានសរសេរសំបុត្រ ទៅកាសែតថៃ ដែលផ្សាយសម្តីខ្លួនខុស រឿងនិយាយថា «ខ្មែរបាញ់មុន»
* រដ្ឋមន្ត្រីការបរទេសចិន កម្ពុជា និងថៃ ជួបពិភាក្សាប្រកបដោយលក្ខណៈស្ថាបនា ស្តីពីការជំរុញកិច្ចសហប្រតិបត្តិការ និងការធ្វើឱ្យប្រសើរឡើងនូវទំនាក់ទំនងកម្ពុជា-ថៃ
* ថៃ៖ កំពូលចេតិយនៅវត្ត Mai Nong Hoi ក្នុងខេត្ត Chiang Mai ស្រាប់តែបាក់រលំភ្លាមៗ
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានលើកឡើងថា កម្ពុជាធ្វើជាម្ចាស់ផ្ទះ នៃកិច្ចប្រជុំហ្វ្រង់កូហ្វូនី លើកទី២០ ហើយមានប្រទេស៧០ហើយបានចុះឈ្មោះចូលរួម ហើយនឹងមានប្រធានាធិបតី ប្រមុខរដ្ឋ និងប្រមុខរដ្ឋាភិបាលជាង២០ប្រទេសមកចូលរួម
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានលើកឡើងថា សម រង្ស៉ី ហ៊ានសរសេរសំបុត្រទៅ ប្រធានាធិបតីបារាំង ម៉ាក្រុង ស្នើមិនឱ្យមកទស្សនកិច្ចកម្ពុជា តែមិនហ៊ានសរសេរសំបុត្រ ទៅកាសែតថៃ ដែលផ្សាយសម្តីខ្លួនខុស រឿងនិយាយថា «ខ្មែរបាញ់មុន»
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានលើកឡើងថា សមាសភាពគណៈរដ្ឋមន្រ្តី២៣តុលា របស់ លោក សម រង្ស៉ី គឺតែងតាំងតែអ្នកពូកែជេរ តាមបណ្តាញសង្គម ជាពិសេស សម្តេចចំអកឱ្យ លោក អ៊ុំ សំអាន ដែលមិនចេះមើលផែនទី តែចេះប្រើញាណពិសេស
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានលើកឡើងថា ដរាបណា CPP នៅតែមានឱកាសដឹកនាំ យើងនឹងដោះស្រាយបញ្ហារបស់ប្រជាជនបន្តរហូត
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានលើកឡើងថា ម្សិលមិញសម្តេចបានឯកភាពលើគម្រោងប្រមាណ២៧០លានដុល្លារ រយៈពេល១៨ខែ ដែលកម្ពុជាធ្វើការជាមួយធនាគារពិភពលោក ដើម្បីធ្វើផ្លូវ ហើយប្រជាពលរដ្ឋសហគមន៍ដែលចូលរួមធ្វើផ្លូវជាមួយគម្រោងនេះ នឹងទទួលបានចំណូល
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានលើកឡើងថា មកដល់ពេលនេះ រដ្ឋចំណាយប្រមាណ៦០០លានដុល្លារហើយ ដើម្បីទប់ទល់នឹងការកើនឡើងតម្លៃប្រេងឥន្ធនៈ
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត អញ្ជើញចែកពូជស្រូវ និងស្បៀង ជូនប្រជាពលរដ្ឋរងផលប៉ះពាល់ដោយសារជំនន់ទឹកភ្លៀងនៅខេត្តពោធិសាត់ នាព្រឹកថ្ងៃទី០៥ ខែវិច្ឆិកា ឆ្នាំ២០២៦
* CoolApp ដំណើរការមុខងារផ្ទេរទិន្នន័យគណនីពីទូរសព្ទចាស់ទៅទូរសព្ទថ្មី ដោយងាយស្រួល មិនបាច់បារម្ភពីរឿងបាត់ឯកសារ (Transfer Data)

សង្គមស៊ីវិលកម្ពុជា-ចិន បន្តពង្រឹងស្ពានមិត្តភាពប្រជាជននិងប្រជាជន តាមរយៈដំណើរទស្សនកិច្ចសិក្សា នៅប្រទេសចិន

08-06-2026 17:53

(ភ្នំពេញ)៖ វេទិកាសម្ព័ន្ធសង្គមស៊ីវិល (វ.ស.ស.) បានសហការជាមួយមូលនិធិចិនដើម្បីសន្តិភាព និងការអភិវឌ្ឍ រៀបចំដំណើរទស្សនកិច្ចសិក្សារបស់ដៃគូសង្គមស៊ីវិលកម្ពុជាចំនួន ២៥រូប ទៅកាន់ភូមិភាគស្វយ័តក្វាងស៊ី និងខេត្តស៊ីឈួន ប្រទេសចិន រយៈពេល ២០ថ្ងៃ ចាប់ពីថ្ងៃទី៩ ដល់ថ្ងៃទី២៨ ខែមិថុនា ឆ្នាំ២០២៦ ដើម្បីបន្តពង្រឹងចំណងមិត្តភាពប្រជាជននិងប្រជាជន និងស្វែងយល់ពីបទពិសោធន៍កាត់បន្ថយភាពក្រីក្រ។

កិច្ចពិភាក្សាត្រៀមលក្ខណៈចុងក្រោយនៃដំណើរទស្សនកិច្ចនេះ ត្រូវបានធ្វើឡើងកាលពីរសៀលថ្ងៃទី៨ ខែមិថុនា ឆ្នាំ២០២៦ នៅទីស្តីការគណៈរដ្ឋមន្ត្រី ក្រោមវត្តមាន ឯកឧត្តម ដួង វិរ័ត្ន អនុប្រធានប្រចាំការ វ.ស.ស. និងជាតំណាង ឯកឧត្តម កឹមរ័ត្ន វិសិដ្ឋ ប្រធានក្រុមប្រឹក្សាភិបាល វ.ស.ស. ជាមួយ លោកស្រី Wang Yahui ប្រធានការិយាល័យមូលនិធិចិនដើម្បីសន្តិភាព និងការអភិវឌ្ឍប្រចាំកម្ពុជា។ ក្នុងជំនួបនោះ ភាគីទាំងពីរបានពិភាក្សាយ៉ាងលម្អិតលើកម្មវិធីទស្សនកិច្ច ដែលផ្តោតសំខាន់លើ ការស្វែងយល់ពីបទពិសោធន៍ជាក់ស្តែងរបស់ប្រទេសចិន ក្នុងការអភិវឌ្ឍជនបទ ការកាត់បន្ថយភាពក្រីក្រ ការលើកកម្ពស់ជីវភាពរស់នៅរបស់ប្រជាជន និងការអភិវឌ្ឍសហគមន៍ប្រកបដោយចីរភាព។

ឯកឧត្តម ដួង វិរ័ត្ន បានមានប្រសាសន៍ថា ដំណើរទស្សនកិច្ចនេះ មិនត្រឹមតែជាឱកាសសម្រាប់ដៃគូសង្គមស៊ីវិលកម្ពុជា ក្នុងការសិក្សាឈ្វេងយល់ពីសមិទ្ធផលដ៏អស្ចារ្យនៃការអភិវឌ្ឍជនបទរបស់ចិនប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងជា វេទិកាដ៏មានសារៈសំខាន់សម្រាប់ការផ្លាស់ប្តូរបទពិសោធន៍ ពង្រឹងការយល់ដឹងគ្នាទៅវិញទៅមក និងកសាងទំនាក់ទំនងកាន់តែជិតស្និទ្ធ រវាងសង្គមស៊ីវិលនៃប្រទេសទាំងពីរ។

ឯកឧត្តមបានបន្ថែមថា បទពិសោធន៍ដ៏សម្បូរបែបរបស់ចិនលើការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធ ការអប់រំ សុខាភិបាល និងការបង្កើតឱកាសសេដ្ឋកិច្ចនៅមូលដ្ឋាន នឹងក្លាយជាចំណេះដឹងដ៏មានតម្លៃសម្រាប់អង្គការសង្គមស៊ីវិលកម្ពុជា យកមកអនុវត្តក្នុងបរិបទអភិវឌ្ឍន៍របស់ខ្លួន។

ជាការឆ្លើយតប លោកស្រី Wang Yahui បានវាយតម្លៃខ្ពស់ចំពោះកិច្ចសហការយ៉ាងជិតស្និទ្ធជាមួយ វ.ស.ស. នាពេលកន្លងមក ដែលបានរួមចំណែកយ៉ាងសកម្មក្នុងបេសកកម្មលើកកម្ពស់ជីវភាពរស់នៅរបស់ប្រជាជនកម្ពុជា។ លោកស្រីបានបញ្ជាក់ពី ការប្តេជ្ញាចិត្តយ៉ាងមុតមាំរបស់មូលនិធិចិន ក្នុងការបន្តគាំទ្រសកម្មភាពផ្លាស់ប្តូរ និងកសាងសមត្ថភាពរវាងអង្គការសង្គមស៊ីវិល នៃប្រទេសទាំងពីរ ដើម្បីចូលរួមចំណែកដល់ការពង្រឹងចំណងមិត្តភាព និងការអភិវឌ្ឍប្រកបដោយចីរភាព ក្រោមក្របខ័ណ្ឌ «សហគមន៍ជោគវាសនារួមកម្ពុជា-ចិន»៕

វិទ្យុមិត្តភាពកម្ពុជាចិន