នាយឧត្តមសេនីយ៍ សៅ សុខា អញ្ជើញប្រកាសមុខតំណែងនាយកវិទ្យាស្ថានកងរាជអាវុធហត្ថកំបូល ជូនលោកវរសេនីយ៍ឯក ក្លូត សុវណ្ណ

08-06-2026 18:05

(ភ្នំពេញ)៖ នាយឧត្តមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការរង នៃកងយោធពលខេមរភូមិន្ទ និងជាមេបញ្ជាការកងរាជអាវុធហត្ថលើផ្ទៃប្រទេស នាព្រឹកថ្ងៃចន្ទ ទី៨ ខែមិថុនា ឆ្នាំ២០២៦ បានអញ្ជើញជាអធិបតីប្រកាសមុខតំណែងតំណែងនាយក វិទ្យាស្ថានកងរាជអាវុធហត្ថកំបូល ដោយលោកវរសេនីយ៍ឯក ក្លូត សុវណ្ណ ត្រូវបានតែងតាំងជានាយក វិទ្យាស្ថានកងរាជអាវុធហត្ថកំបូល ជំនួសលោកឧត្តមសេនីយ៍ត្រី ញឹម សីលា ដែលនឹងត្រូវទទួលភារកិច្ចថ្មី។

សូមជម្រាប សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃកម្ពុជា បានចេញអនុក្រឹត្យតែងតាំងមុខតំណែងជូនលោកវរសេនីយ៍ឯក ក្លូត សុវណ្ណ ជានាយកវិទ្យាស្ថានកងរាជអាវុធហត្ថ (កំបូល) ជំនួសលោកឧត្តមសេនីយ៍ត្រី ញឹម សីលា ដែលទទួលភារកិច្ចថ្មី។

មុនទទួលការតែងតាំងមុខតំណែងថ្មីនេះ លោកវរសេនីយ៍ឯក ក្លូត សុវណ្ណ ជាមេបញ្ជាការរង និងនាយសេនាធិការកងរាជអាវុធហត្ថខេត្តកំពង់ឆ្នាំង។

ការផ្លាស់ប្តូរតួនាទីនាយអាវុធហត្ថ គឺជាការទំនើបកម្មវិស័យហ្វឹកហ្វឺន និងបណ្ដុះបណ្ដាលសម្រាប់កងរាជអាវុធហត្ថថែមទៀត សម្រាប់ចូលរួមការពារសន្តិសុខ សណ្តាប់ធ្នាប់ក្នុងសង្គមកាន់តែប្រសើរឡើង ក្រោមការដឹកនាំបញ្ជាផ្ទាល់ពី នាយឧត្តមសេនីយ៍ សៅ សុខា៕