* ពីអតីតបវរកញ្ញាក្លាយទៅជាជនសង្ស័យក្នុងសំណុំរឿងឆបោក៖ រឿងអាស្រូវមូលនិធិសប្បុរសធម៌ ដែលកំពុងអង្រួនប្រទេសថៃ
* រាជរដ្ឋាភិបាលដាក់គោលដៅប្រមូលចំណូលឱ្យបានប្រមាណជិត ៨ពាន់លានដុល្លារ នៅឆ្នាំ២០២៧, គយ និងពន្ធដារ ត្រូវរកចំណូលឱ្យបានប្រមាណជិត ៧ ពាន់លានដុល្លារ
* រយៈពេល ៩ខែដើមឆ្នាំ២០២៦ ប្រជាពលរដ្ឋជាង ៥៦ម៉ឺននាក់ ទទួលបានអត្ថប្រយោជន៍នៃរបបសន្តិសុខសង្គមពីបេឡាជាតិសន្តិសុខសង្គម (ប.ស.ស.)
* រាជរដ្ឋាភិបាលដំឡើងប្រាក់បំណាច់ដល់ក្រុមប្រឹក្សារាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌ ឃុំ សង្កាត់ និងមន្ត្រីភូមិ សម្រាប់ឆ្នាំ២០២៧
* លោក ហ្សេលេនស្គី ផ្តល់គ្រឿងឥស្សរិយយសជូនស្ត្រីទីមួយអាមេរិក Melania Trump ជុំវិញការសម្រេចបានបទឈប់បាញ់ និងជម្លៀសប្រជាជនក្រុង Oleshky
* សម្ដេចធិបតី ហ៊ុន ម៉ាណែត៖ សម រង្ស៉ី ហ៊ានសរសេរសំបុត្រទៅ ប្រធានាធិបតីបារាំង ស្នើមិនឱ្យមកទស្សនកិច្ចកម្ពុជា តែមិនហ៊ានសរសេរសំបុត្រ ទៅកាសែតថៃ ដែលផ្សាយសម្តីខ្លួនខុស រឿងនិយាយថា «ខ្មែរបាញ់មុន»
* រដ្ឋមន្ត្រីការបរទេសចិន កម្ពុជា និងថៃ ជួបពិភាក្សាប្រកបដោយលក្ខណៈស្ថាបនា ស្តីពីការជំរុញកិច្ចសហប្រតិបត្តិការ និងការធ្វើឱ្យប្រសើរឡើងនូវទំនាក់ទំនងកម្ពុជា-ថៃ
* ថៃ៖ កំពូលចេតិយនៅវត្ត Mai Nong Hoi ក្នុងខេត្ត Chiang Mai ស្រាប់តែបាក់រលំភ្លាមៗ
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានលើកឡើងថា កម្ពុជាធ្វើជាម្ចាស់ផ្ទះ នៃកិច្ចប្រជុំហ្វ្រង់កូហ្វូនី លើកទី២០ ហើយមានប្រទេស៧០ហើយបានចុះឈ្មោះចូលរួម ហើយនឹងមានប្រធានាធិបតី ប្រមុខរដ្ឋ និងប្រមុខរដ្ឋាភិបាលជាង២០ប្រទេសមកចូលរួម
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានលើកឡើងថា សម រង្ស៉ី ហ៊ានសរសេរសំបុត្រទៅ ប្រធានាធិបតីបារាំង ម៉ាក្រុង ស្នើមិនឱ្យមកទស្សនកិច្ចកម្ពុជា តែមិនហ៊ានសរសេរសំបុត្រ ទៅកាសែតថៃ ដែលផ្សាយសម្តីខ្លួនខុស រឿងនិយាយថា «ខ្មែរបាញ់មុន»
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានលើកឡើងថា សមាសភាពគណៈរដ្ឋមន្រ្តី២៣តុលា របស់ លោក សម រង្ស៉ី គឺតែងតាំងតែអ្នកពូកែជេរ តាមបណ្តាញសង្គម ជាពិសេស សម្តេចចំអកឱ្យ លោក អ៊ុំ សំអាន ដែលមិនចេះមើលផែនទី តែចេះប្រើញាណពិសេស
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានលើកឡើងថា ដរាបណា CPP នៅតែមានឱកាសដឹកនាំ យើងនឹងដោះស្រាយបញ្ហារបស់ប្រជាជនបន្តរហូត
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានលើកឡើងថា ម្សិលមិញសម្តេចបានឯកភាពលើគម្រោងប្រមាណ២៧០លានដុល្លារ រយៈពេល១៨ខែ ដែលកម្ពុជាធ្វើការជាមួយធនាគារពិភពលោក ដើម្បីធ្វើផ្លូវ ហើយប្រជាពលរដ្ឋសហគមន៍ដែលចូលរួមធ្វើផ្លូវជាមួយគម្រោងនេះ នឹងទទួលបានចំណូល
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានលើកឡើងថា មកដល់ពេលនេះ រដ្ឋចំណាយប្រមាណ៦០០លានដុល្លារហើយ ដើម្បីទប់ទល់នឹងការកើនឡើងតម្លៃប្រេងឥន្ធនៈ
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត អញ្ជើញចែកពូជស្រូវ និងស្បៀង ជូនប្រជាពលរដ្ឋរងផលប៉ះពាល់ដោយសារជំនន់ទឹកភ្លៀងនៅខេត្តពោធិសាត់ នាព្រឹកថ្ងៃទី០៥ ខែវិច្ឆិកា ឆ្នាំ២០២៦
* CoolApp ដំណើរការមុខងារផ្ទេរទិន្នន័យគណនីពីទូរសព្ទចាស់ទៅទូរសព្ទថ្មី ដោយងាយស្រួល មិនបាច់បារម្ភពីរឿងបាត់ឯកសារ (Transfer Data)

មន្រ្តីជាន់ខ្ពស់ក្រសួងការងារ អំពាវនាវឱ្យប្រជាពលរដ្ឋ សិស្សនិស្សិត ចូលរួម ទិវា TVET ដើម្បីឈ្វេងយល់ពីជំនាញវិជ្ជាជីវៈ ស្របតាមការរីកចម្រើននៃបច្ចេកវិទ្យា និង ស្វែងរកឱកាសការងារ (Video inside)

08-06-2026 18:13

(ភ្នំពេញ)៖ មន្រ្តីជាន់ខ្ពស់នៃក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានអំពាវនាវឱ្យប្រជាពលរដ្ឋ សិស្សានុសិស្ស យុវជន ចូលរួម ទិវាជាតិអប់រំបណ្តុះបណ្តាលបច្ចេកទេស និងវិជ្ជាជីវៈ លើកទី៩ ឆ្នាំ២០២៦ ដែលគ្រោងរៀបចំឡើងរយៈពេល២ថ្ងៃ ក្រោមប្រធានបទ «TVET ផ្តល់ជំនាញ ការងារ និងប្រាក់ចំណូល» ដើម្បីឈ្វេងយល់ពីការបណ្តោះបណ្តាលជំនាញវិជ្ជាជីវៈ ស្របតាមការរីកចម្រើននៃបច្ចេកវិទ្យា សិក្សាពីស្នាដៃរបស់សិស្សដែលបានបញ្ចប់ការសិក្សា និងស្វែងរកឱកាសការងារធ្វើនៅក្នុងព្រឹត្តិការណ៍នេះ

មន្រ្តីជាន់ខ្ពស់នៃក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានធ្វើឡើងនៅថ្ងៃទី០៨ ខែមិថុនា ឆ្នាំ២០២៦ ក្នុងសន្និសិទស្ដីពី ការត្រៀមរៀបចំកម្មវិធី «TVET-Day» លើកទី៩ ឆ្នាំ២០២៦ នៅទីស្ដីការក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ។

លោក ស៊ុន មេសា អ្នកនាំពាក្យក្រសួងការងារ បានបញ្ជាក់យ៉ាងដូច្នេះថា៖ «ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ក៏សូមអំពាវនាវទៅដល់បងប្អូនទាំងអស់ ប្រជាពលរដ្ឋ សិស្សនិស្សិត ចាប់ពីថ្នាក់ទី៩ ឡើងទៅ សូមបងប្អូនទៅចូលរួមថ្ងៃទិវា TVET ដើម្បីបងប្អូនមានឱកាសនៅក្នុងការស្វែងយល់ពីបច្ចេកវិទ្យា ហើយបងប្អូនអាចមើលឃើញពីជម្រើសមួយបន្ថែមទៀត នៅក្នុងការបណ្ដុះបណ្ដាលបច្ចេកទេស ក្នុងការសិក្សារបស់បងប្អូនទាំងអស់គ្នាផងដែរ»។

អ្នកនាំពាក្យរូបនេះ បានបន្ដថា សម្រាប់ក្រុមហ៊ុនឯកជន អាចមើលឃើញពីសមត្ថភាពដ៏ល្អ របស់សិស្សនិស្សិត ដែលបានត្រៀមខ្លួនរួចជាស្រេច ក្នុងការចូលរួមក្នុងវិស័យឧស្សាហកម្ម ក៏ដូចជានូវក្នុងទីផ្សារនៅប្រទេសកម្ពុជាផងដែរ។

ជាមួយគ្នានេះ លោក ហ៊ីង ស៊ីដេត អគ្គនាយក នៃអគ្គនាយកដ្ឋានអប់រំបណ្តុះបណ្តាលបច្ចេកទេស និងវិជ្ជាជីវៈ TVETបានបន្ថែមថា កម្មវិធី «TVET-Day» មិនមែនធ្វើតែនៅក្នុងភ្នំពេញនោះទេ គឺធ្វើឡើងនៅទូទាំងប្រទេស ដើម្បីឱ្យបងប្អូនបានចូលរួមគាំទ្រជូនកូនចៅ ក៏ដូចជាជំរុញយុវជននូវក្នុងសហគមន៍ នៅតាមលំនៅឋានរបស់បងប្អូន ធ្វើយ៉ាងឱ្យបានចូលរៀន។ លោកបានបន្ដថា រៀន TVET យុវជនម្នាក់ត្រូវតែមានជំនាញមួយយ៉ាងតិចប្រចាំជីវិត ឬក៏រាជរដ្ឋាភិបាល មិនទុកឱ្យយុវជន ប្រជាពលរដ្ឋ បុគ្គលក្រៅប្រព័ន្ធណាម្នាក់ ដែលគ្មានជំនាញនោះទេ។

សូមជម្រាបដែរថា ទិវាជាតិអប់រំបណ្តុះបណ្តាលបច្ចេកទេស និងវិជ្ជាជីវៈ លើកទី៩ ឆ្នាំ២០២៦ នឹងធ្វើឡើងក្រោមប្រធានបទ៖ «TVET ផ្តល់ជំនាញ ការងារ និងប្រាក់ចំណូល» ដែលនឹងប្រព្រឹត្តទៅនៅថ្ងៃទី១៥-១៦ ខែមិថុនា ឆ្នាំ២០២៦ ចាប់ពីម៉ោង ៨៖០០នាទីព្រឹក ដល់ម៉ោង ៨៖០០នាទីយប់ នៅមជ្ឈមណ្ឌលសន្និបាត និងពិព័រណ៍កោះពេជ្រ អគារ (G,H,I,J,K,L) រាជធានីភ្នំពេញ ៕