ឧត្តមសេនីយ៍ឯក ហែម សុវត្ថិ និងលោកស្រី នេត ធីតាវិឈុណា រួមជាមួយសប្បុរសជន ឧបត្ថម្ភអំណោយជាម៉ូតូចំនួន ២០គ្រឿងដល់វរនគរបាលការពារព្រំដែន ៨២៥ តាមរយៈ ឧត្តមសេនីយ៍ឯក លៀង ភារម្យ ប្រធាននាយកដ្ឋានកណ្តាលនគរបាលព្រំដែន

08-06-2026 20:44

(ពោធិ៍សាត់)៖ នាថ្ងៃទី៨ ខែមិថុនា ឆ្នាំ២០២៦ ឧត្តមសេនីយ៍ឯក លៀង ភារម្យ ប្រធាននាយកដ្ឋានកណ្តាលនគរបាលព្រំដែន ដែលកំពុងឈរជើងបំពេញបេសកកម្មនៅព្រំដែនកម្ពុជា-ថៃ (ពោធិ៍សាត់) បានប្រគល់ម៉ូតូចំនួន ២០គ្រឿង ជាអំណោយរបស់ ឧត្តមសេនីយ៍ឯក ហែម សុវត្ថិ អគ្គស្នងការរង នៃអគ្គស្នងការដ្ឋាននគរបាលជាតិ និងលោកស្រី នេត ធីតាវិឈុណា ព្រមទាំងសប្បុរសជន ជូនដល់កងកម្លាំងនគរបាលការពារព្រំដែន (វរ825) សម្រាប់បែងចែកជាមធ្យោបាយប្រើប្រាស់នៅសមរភូមិជួរមុខ៕