* លោក ហ្សេលេនស្គី ផ្តល់គ្រឿងឥស្សរិយយសជូនស្ត្រីទីមួយអាមេរិក Melania Trump ជុំវិញការសម្រេចបានបទឈប់បាញ់ និងជម្លៀសប្រជាជនក្រុង Oleshky
* សម្ដេចធិបតី ហ៊ុន ម៉ាណែត៖ សម រង្ស៉ី ហ៊ានសរសេរសំបុត្រទៅ ប្រធានាធិបតីបារាំង ស្នើមិនឱ្យមកទស្សនកិច្ចកម្ពុជា តែមិនហ៊ានសរសេរសំបុត្រ ទៅកាសែតថៃ ដែលផ្សាយសម្តីខ្លួនខុស រឿងនិយាយថា «ខ្មែរបាញ់មុន»
* រដ្ឋមន្ត្រីការបរទេសចិន កម្ពុជា និងថៃ ជួបពិភាក្សាប្រកបដោយលក្ខណៈស្ថាបនា ស្តីពីការជំរុញកិច្ចសហប្រតិបត្តិការ និងការធ្វើឱ្យប្រសើរឡើងនូវទំនាក់ទំនងកម្ពុជា-ថៃ
* ថៃ៖ កំពូលចេតិយនៅវត្ត Mai Nong Hoi ក្នុងខេត្ត Chiang Mai ស្រាប់តែបាក់រលំភ្លាមៗ
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានលើកឡើងថា កម្ពុជាធ្វើជាម្ចាស់ផ្ទះ នៃកិច្ចប្រជុំហ្វ្រង់កូហ្វូនី លើកទី២០ ហើយមានប្រទេស៧០ហើយបានចុះឈ្មោះចូលរួម ហើយនឹងមានប្រធានាធិបតី ប្រមុខរដ្ឋ និងប្រមុខរដ្ឋាភិបាលជាង២០ប្រទេសមកចូលរួម
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានលើកឡើងថា សម រង្ស៉ី ហ៊ានសរសេរសំបុត្រទៅ ប្រធានាធិបតីបារាំង ម៉ាក្រុង ស្នើមិនឱ្យមកទស្សនកិច្ចកម្ពុជា តែមិនហ៊ានសរសេរសំបុត្រ ទៅកាសែតថៃ ដែលផ្សាយសម្តីខ្លួនខុស រឿងនិយាយថា «ខ្មែរបាញ់មុន»
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានលើកឡើងថា សមាសភាពគណៈរដ្ឋមន្រ្តី២៣តុលា របស់ លោក សម រង្ស៉ី គឺតែងតាំងតែអ្នកពូកែជេរ តាមបណ្តាញសង្គម ជាពិសេស សម្តេចចំអកឱ្យ លោក អ៊ុំ សំអាន ដែលមិនចេះមើលផែនទី តែចេះប្រើញាណពិសេស
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានលើកឡើងថា ដរាបណា CPP នៅតែមានឱកាសដឹកនាំ យើងនឹងដោះស្រាយបញ្ហារបស់ប្រជាជនបន្តរហូត
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានលើកឡើងថា ម្សិលមិញសម្តេចបានឯកភាពលើគម្រោងប្រមាណ២៧០លានដុល្លារ រយៈពេល១៨ខែ ដែលកម្ពុជាធ្វើការជាមួយធនាគារពិភពលោក ដើម្បីធ្វើផ្លូវ ហើយប្រជាពលរដ្ឋសហគមន៍ដែលចូលរួមធ្វើផ្លូវជាមួយគម្រោងនេះ នឹងទទួលបានចំណូល
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានលើកឡើងថា មកដល់ពេលនេះ រដ្ឋចំណាយប្រមាណ៦០០លានដុល្លារហើយ ដើម្បីទប់ទល់នឹងការកើនឡើងតម្លៃប្រេងឥន្ធនៈ
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត អញ្ជើញចែកពូជស្រូវ និងស្បៀង ជូនប្រជាពលរដ្ឋរងផលប៉ះពាល់ដោយសារជំនន់ទឹកភ្លៀងនៅខេត្តពោធិសាត់ នាព្រឹកថ្ងៃទី០៥ ខែវិច្ឆិកា ឆ្នាំ២០២៦
* វិភាគអន្តរជាតិ៖ សង្រ្គាម ពន្ធគយ និងចិន តើជ័យជម្នះរបស់គណបក្សប្រជាធិបតេយ្យមានន័យយ៉ាងណា?
* អ៊ីរ៉ង់ ព្រមានពង្រីកការវាយប្រហារហួសពីមូលដ្ឋានទ័ពអាមេរិក ប្រសិនបើប្រទេសឈូងសមុទ្រអនុញ្ញាតឱ្យអាមេរិកប្រើទឹកដីវាយប្រហារខ្លួន
* មេដឹកនាំកំពូលអ៊ីរ៉ង់៖ ភាពអរិភាពរបស់អាមេរិកនឹងនៅតែបន្ត មិនថាគណបក្សណាកាន់អំណាចឡើយ
* តំណាងពិសេសរបស់អគ្គលេខាធិការអង្គការសហប្រជាជាតិ កោតសរសើរកម្ពុជាលើការអនុវត្តផែនការសកម្មភាពជាតិស្តីពីការបង្ការ និងការឆ្លើយតបចំពោះអំពើហិង្សាលើកុមារ
* CoolApp ដំណើរការមុខងារផ្ទេរទិន្នន័យគណនីពីទូរសព្ទចាស់ទៅទូរសព្ទថ្មី ដោយងាយស្រួល មិនបាច់បារម្ភពីរឿងបាត់ឯកសារ (Transfer Data)

លាតត្រដាងប្រវត្តិព្រេងនិទាន និងមុខមាត់ថ្មីនៃ «បុរីវប្បធម៌កោះសំពៅមាស» និមិត្តរូបទេសចរណ៍បេះដូងខេត្តពោធិ៍សាត់

08-06-2026 21:03

(ពោធិ៍សាត់)៖ ទឹកដីខេត្តពោធិ៍សាត់ ដែលស្ថិតនៅភាគពាយព្យនៃប្រទេសកម្ពុជា (ចម្ងាយ ១៨៦គីឡូម៉ែត្រ ពីរាជធានីភ្នំពេញ) មិនត្រឹមតែល្បីល្បាញខាងធនធានធម្មជាតិដ៏ស្តុកស្តម្ភដូចជា៖ ព្រៃឈើ ភ្នំថ្មកែវ ទឹកធ្លាក់ និងជីវចម្រុះនៃបឹងទន្លេសាបប៉ុណ្ណោះទេ ប៉ុន្តែខេត្តដែលមានក្រុងចំនួន១ និងស្រុកចំនួន៦មួយនេះ ថែមទាំងមានតំបន់ប្រវត្តិសាស្ត្រ និងវប្បធម៌ដ៏ទាក់ទាញមួយ គឺ «បុរីវប្បធម៌កោះសំពៅមាស»។

បើតាមប្រភព ព័ត៌មានពីមន្ត្រីជើងចាស់ នៃមន្ទីរវប្បធម៌ និងវិចិត្រសិល្បៈខេត្តពោធិ៍សាត់ បានប្រាប់អង្គភាពព័ត៌មាន Fresh News ឱ្យដឹងថា ប្រវត្តិរឿងរ៉ាវ និងដំណើរវិវត្តន៍ នៃ«កោះសំពៅមាស» ពីមុនគឺជាកោះធម្មជាតិមួយដែលផុសអណ្តែតឡើងនៅចំកណ្តាលទឹកស្ទឹងពោធិ៍សាត់។ កោះនេះមានទីតាំងស្ថិតនៅចន្លោះមុខសាលាខេត្តពោធិ៍សាត់ និងមន្ទីរពេទ្យបង្អែកសំពៅមាស។ មានចម្ងាយប្រមាណ ១គីឡូម៉ែត្រ ពីគល់ស្ពានថ្ម តាមបណ្តោយផ្លូវលេខ១០១។

ប្រភពបន្តថា ឈ្មោះ«កោះសំពៅមាស» មានប្រវត្តិរឿងរ៉ាវតំណាលតៗគ្នាមកថា៖ កាលពីបរមបុរាណ អស់កាលដ៏យូរលង់ណាស់មកហើយ មានសំពៅមួយគ្រឿងបានបើកមកគឿងជាប់គាំងនៅចំកណ្តាលស្ទឹងនោះ ដោយមិនអាចបើកបរទៅមុខ ឬថយក្រោយរួចឡើយ។ ពេលវេលាកន្លងទៅជាច្រើនឆ្នាំ សំពៅដែលជាប់គាំងនោះ ក៏បានកកកុញ ដីខ្សាច់ពូនឡើង រហូតបង្កើតបានជាកោះមួយចំកណ្តាលស្ទឹង។ ដោយសារហេតុនេះ ទើបអ្នកស្រុកតំបន់នោះនាំគ្នាហៅទីនោះចំណាំថា «កោះសំពៅមាស» ជាប់រហូតមក។

ប្រភពបន្ថែមថា ដើម្បីលើកកម្ពស់តម្លៃសិល្បៈវប្បធម៌ខ្មែរ កោះធម្មជាតិមួយនេះ ត្រូវបានកែប្រែសោភណ្ឌភាពជាបន្តបន្ទាប់ ដោយបានដំណើរការសាងសង់ស្ពានឆ្លងកាត់ ចាក់គ្រឹះបេតុងការពារជុំវិញកោះ សាងសង់ស្តូប និងវេទិកា ចាប់តាំងពីឆ្នាំ២០០៧មក។ កោះនេះត្រូវបានសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការ នៅថ្ងៃទី១០ ខែមករា ឆ្នាំ ២០០៩ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់ សម្តេចតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន។ គម្រោងកែប្រែមុខមាត់ថ្មី នៃកោះសំពៅមាសនេះ ទទួលបានការយកចិត្តទុកដាក់ និងឧបត្ថម្ភគាំទ្រ ដ៏ខ្ពង់ខ្ពស់ពីសំណាក់ លោកព្រឹទ្ធាចារ្យ ស៊ុយ សែម (អតីតរដ្ឋមន្ត្រីក្រសួងរ៉ែ និងថាមពល និងជាតំណាងរាស្ត្រមណ្ឌលពោធិ៍សាត់) និងលោកស្រី ជា ខេង ស៊ុយសែម រួមជាមួយអាជ្ញាធរខេត្តគ្រប់ជំនាន់។

ក្រោមម្លប់នៃសន្តិភាព បច្ចុប្បន្ន«កោះសំពៅមាស» ត្រូវបានប្រសិទ្ធនាមថា «បុរីវប្បធម៌កោះសំពៅមាស» និងមានការផ្លាស់ប្តូរមុខមាត់យ៉ាងខ្លាំង៖ ដោយមានទីធ្លាធំទូលាយ ស្រោបដោយការ៉ូម៉ាមក្រានីត និងតុបតែងដោយសួនច្បារស្រស់ស្អាត។ បំពាក់ដោយភ្លើងពណ៌ចម្រុះស្រស់បំព្រងនៅពេលរាត្រី និងហ៊ុំព័ទ្ធទៅដោយផ្ទៃទឹកស្ទឹងដ៏ថ្លាយង់។ ទីតាំងនេះ បានក្លាយជាទីតាំងលំហែកាយ ហាត់ប្រាណ និងជាកន្លែងសម្រាប់ប្រារព្ធពិធីបុណ្យជាតិធំៗរបស់ខេត្ត។ ភ្ញៀវទេសចរដែលបានមកដល់ទីរួមខេត្តពោធិ៍សាត់ តែងតែចូលមកអុជធូបបន់ស្រន់សុំសេចក្តីសុខពី «បារមីព្រះអង្គចៅសែន ចុងកោះ និងអ្នកតាក្បាលកោះសំពៅមាស» ទៅតាមជំនឿរៀងៗខ្លួនមិនដែលខានឡើយ។

បច្ចុប្បន្ន«បុរីវប្បធម៌កោះសំពៅមាស» បានក្លាយជាដួងព្រលឹង និងជាចំណុចទាញចិត្តភ្ញៀវទេសចរជាតិ និងអន្តរជាតិដ៏សំខាន់ ដែលមិនអាចរំលងបាន នៅក្នុងទឹកដីខេត្តពោធិ៍សាត់៕