* ជើងហោះហើរជាច្រើននៅអឺរ៉ុប បង្ខំចិត្តប្តូរទិសដៅចុះចតបន្ទាន់សាជាថ្មី ដោយសារការគំរាមបំផ្ទុះគ្រាប់បែកក្លែងក្លាយ
* វិភាគអន្តរជាតិ៖ ២ឆ្នាំចុងក្រោយនៃអាណត្តិរបស់លោក ត្រាំ តើពិភពលោកនឹងបានឃើញសង្រ្គាម ឬសន្តិភាព?
* តុលាការព្រហ្មទណ្ឌថៃ ចេញដីកាចាប់ខ្លួនអតីតបវរកញ្ញាថៃ Boom Panadda និងស្វាមី ពីបទឆបោកប្រាក់សប្បុរសធម៌ និងលាងលុយកខ្វក់
* ជួបសម្តេចនាយករដ្ឋមន្ត្រី, នាយកប្រតិបត្តិអង្គការ HFHI កោតសរសើរគោលនយោបាយអភិវឌ្ឍលំនៅដ្ឋានរបស់កម្ពុជា
* ឯកអគ្គរាជទូតជប៉ុនប្រចាំនៅកម្ពុជា ប្តេជ្ញាបន្តពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការទ្វេភាគីឱ្យកាន់តែរឹងមាំ និងស៊ីជម្រៅ
* សេតវិមានក្រើនរំលឹកថា លោក ដូណាល់ ត្រាំ «នៅតែជាប្រធានាធិបតីរបស់អ្នក» ក្រោយបក្សសាធារណរដ្ឋរងបរាជ័យយ៉ាងធ្ងន់ធ្ងរ ក្នុងការបោះឆ្នោតពាក់កណ្តាលអាណត្តិ
* ពីអតីតបវរកញ្ញាក្លាយទៅជាជនសង្ស័យក្នុងសំណុំរឿងឆបោក៖ រឿងអាស្រូវមូលនិធិសប្បុរសធម៌ ដែលកំពុងអង្រួនប្រទេសថៃ
* រាជរដ្ឋាភិបាលដាក់គោលដៅប្រមូលចំណូលឱ្យបានប្រមាណជិត ៨ពាន់លានដុល្លារ នៅឆ្នាំ២០២៧, គយ និងពន្ធដារ ត្រូវរកចំណូលឱ្យបានប្រមាណជិត ៧ ពាន់លានដុល្លារ
* រយៈពេល ៩ខែដើមឆ្នាំ២០២៦ ប្រជាពលរដ្ឋជាង ៥៦ម៉ឺននាក់ ទទួលបានអត្ថប្រយោជន៍នៃរបបសន្តិសុខសង្គមពីបេឡាជាតិសន្តិសុខសង្គម (ប.ស.ស.)
* រាជរដ្ឋាភិបាលដំឡើងប្រាក់បំណាច់ដល់ក្រុមប្រឹក្សារាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌ ឃុំ សង្កាត់ និងមន្ត្រីភូមិ សម្រាប់ឆ្នាំ២០២៧
* លោក ហ្សេលេនស្គី ផ្តល់គ្រឿងឥស្សរិយយសជូនស្ត្រីទីមួយអាមេរិក Melania Trump ជុំវិញការសម្រេចបានបទឈប់បាញ់ និងជម្លៀសប្រជាជនក្រុង Oleshky
* សម្ដេចធិបតី ហ៊ុន ម៉ាណែត៖ សម រង្ស៉ី ហ៊ានសរសេរសំបុត្រទៅ ប្រធានាធិបតីបារាំង ស្នើមិនឱ្យមកទស្សនកិច្ចកម្ពុជា តែមិនហ៊ានសរសេរសំបុត្រ ទៅកាសែតថៃ ដែលផ្សាយសម្តីខ្លួនខុស រឿងនិយាយថា «ខ្មែរបាញ់មុន»
* រដ្ឋមន្ត្រីការបរទេសចិន កម្ពុជា និងថៃ ជួបពិភាក្សាប្រកបដោយលក្ខណៈស្ថាបនា ស្តីពីការជំរុញកិច្ចសហប្រតិបត្តិការ និងការធ្វើឱ្យប្រសើរឡើងនូវទំនាក់ទំនងកម្ពុជា-ថៃ
* ថៃ៖ កំពូលចេតិយនៅវត្ត Mai Nong Hoi ក្នុងខេត្ត Chiang Mai ស្រាប់តែបាក់រលំភ្លាមៗ
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានលើកឡើងថា កម្ពុជាធ្វើជាម្ចាស់ផ្ទះ នៃកិច្ចប្រជុំហ្វ្រង់កូហ្វូនី លើកទី២០ ហើយមានប្រទេស៧០ហើយបានចុះឈ្មោះចូលរួម ហើយនឹងមានប្រធានាធិបតី ប្រមុខរដ្ឋ និងប្រមុខរដ្ឋាភិបាលជាង២០ប្រទេសមកចូលរួម
* CoolApp ដំណើរការមុខងារផ្ទេរទិន្នន័យគណនីពីទូរសព្ទចាស់ទៅទូរសព្ទថ្មី ដោយងាយស្រួល មិនបាច់បារម្ភពីរឿងបាត់ឯកសារ (Transfer Data)

ខេត្តសៀមរាប ប្ដេជ្ញាជំរុញការអភិវឌ្ឍទីក្រុងឆ្លាតវៃ តាមរយៈការកិច្ចសហប្រតិបត្តិការ និងការទទួលបានបទពិសោធន៍ពីប្រទេសជប៉ុន

09-06-2026 09:48

(សៀមរាប)៖ នាព្រឹកថ្ងៃទី៨ ខែមិថុនា ឆ្នាំ២០២៦​ រដ្ឋបាលខេត្តសៀមរាប បានរៀបចំសិក្ខាសាលាស្ដីពីការសិក្សាស្វែងយល់ និង ចែករំលែកបទពិសោធន៍អំពីគំរូទីក្រុងឆ្លាតវៃ នៃប្រទេសជប៉ុន​ ដឹកនាំដោុលោក លី វណ្ណៈ នាយករដ្ឋបាលសាលាខេត្តតំណាងលោក ប្រាក់​ សោភ័ណ​ អភិបាល​ នៃគណៈអភិបាលខេត្ត​ លោក យ៉ូណេហ្សាវ៉ា អាត់ស៊ូស៊ី ប្រធានការិយាល័យកុងស៊ុលជប៉ុនប្រចាំខេត្តសៀមរាប​ និងលោក មីយ៉ាកេ ស្ហ៊ីគេកិ ប្រធានទីប្រឹក្សានៃក្រុមអ្នកជំនាញ JICA​ ដោយ​មានការចូលរួមពីលោក កាន់ណាម៉ិក យ៉ាស៊ូ អនុប្រធានក្រុមហ៊ុនសកល/អ្នកគ្រប់គ្រងគម្រោងសម្រាប់គម្រោងទីក្រុងឆ្លាតវៃសកល នៃក្រុមហ៊ុន PACIFIC CONSULTANTS CO., LTD.​ព្រមទាំងអ្នកពាក់ព័ន្ធផងដែរ។

លោក​ លី​ វណ្ណៈ​ បានគូសបញ្ជាក់ថា ប្រទេសជប៉ុន ជាដៃគូអភិវឌ្ឍន៍យូរអង្វែងរបស់កម្ពុជា ជាពិសេសខេត្តសៀមរាប។ ប្រទេសជប៉ុន គឺជាដៃគូអភិវឌ្ឍន៍ដ៏សំខាន់ ដែលបានចូលរួមយ៉ាងសកម្មក្នុងវិស័យហេដ្ឋារចនាសម្ព័ន្ធ ការអភិវឌ្ឍធនធានមនុស្ស កិច្ចសហប្រតិបត្តិការបច្ចេកទេស ក៏ដូចជាការផ្គត់ផ្គង់ទឹកស្អាត សេវាសុខាភិបាល និងវិស័យអប់រំនៅខេត្តសៀមរាប​ ព្រមទាំងប្ដេជ្ញាចិត្តខ្ពស់ក្នុងការប្រើប្រាស់នវានុវត្តន៍បច្ចេកវិទ្យាឌីជីថល ដើម្បីអភិវឌ្ឍន៍ខេត្តឆ្ពោះទៅរកទីក្រុងឆ្លាតវៃ (Smart City) ដោយផ្តោតលើការលើកកម្ពស់គុណភាពជីវិតប្រជាពលរដ្ឋ និងនិរន្តរភាពបរិស្ថាន តាមរយៈកិច្ចសហប្រតិបត្តិការយ៉ាងជិតស្និទ្ធជាមួយប្រទេសជប៉ុន។

លោក លី វណ្ណៈ បានបង្ហាញថា ទាក់ទងនឹងគម្រោងទីក្រុងឆ្លាតវៃ ខេត្តសៀមរាបកំពុងមានការរីកចម្រើនយ៉ាងឆាប់រហ័ស ដែលតម្រូវឱ្យមានដំណោះស្រាយថ្មីៗលើបញ្ហាការកកស្ទះចរាចរណ៍ ការបង្កើនសុវត្ថិភាពសម្រាប់ប្រជាជននិងភ្ញៀវទេសចរ ការកែលម្អការគ្រប់គ្រងទេសចរណ៍ និងការប្រើប្រាស់វិធីសាស្ត្រដែលជំរុញដោយទិន្នន័យ (Data-driven approach) ប្រកបដោយប្រសិទ្ធភាព។ ដូច្នេះគោលគំនិតទីក្រុងឆ្លាតវៃ មិនមែនគ្រាន់តែជាការប្រើប្រាស់បច្ចេកវិទ្យាទំនើបប៉ុណ្ណោះទេ ប៉ុន្តែគឺជាការផ្តោតសំខាន់លើការបង្កើនគុណភាពនៃការរស់នៅរបស់ប្រជាពលរដ្ឋ ការដោះស្រាយបញ្ហាក្នុងទីក្រុង និងការធានាភាពធន់រយៈពេលវែងសម្រាប់មនុស្សជំនាន់ក្រោយ។

លោកនាយករដ្ឋបាល បានសង្កត់ធ្ងន់ថា ដើម្បីទទួលបានជោគជ័យនៃគំនិតផ្ដួចផ្ដើមនេះ គឺអាស្រ័យទៅលើកិច្ចសហប្រតិបត្តិការយ៉ាងជិតស្និទ្ធរវាងវិស័យសាធារណៈ វិស័យឯកជន សាកលវិទ្យាល័យ វិទ្យាស្ថានស្រាវជ្រាវ និងការចូលរួមផ្តល់មតិយោបល់ពីសំណាក់ប្រជាពលរដ្ឋ។ យ៉ាងណាតាមរយៈសិក្ខាសាលានេះ នឹងក្លាយជាវេទិកាដ៏មានតម្លៃសម្រាប់សមាជិកបណ្តាញទីក្រុងឆ្លាតវៃអាស៊ាននៅកម្ពុជា សិស្ស និស្សិត និងមន្ត្រីជំនាញ ដើម្បីសិក្សាស្វែងយល់ពីបទពិសោធន៍ឧត្តមានុវត្តរបស់ជប៉ុន ដែលនឹងឈានទៅរកការកសាងទំនាក់ទំនងកិច្ចសហប្រតិបត្តិការរយៈពេលវែង រវាងខេត្តសៀមរាប និងប្រទេសជប៉ុន កាន់តែរឹងមាំថែមទៀត៕