* ជើងហោះហើរជាច្រើននៅអឺរ៉ុប បង្ខំចិត្តប្តូរទិសដៅចុះចតបន្ទាន់សាជាថ្មី ដោយសារការគំរាមបំផ្ទុះគ្រាប់បែកក្លែងក្លាយ
* វិភាគអន្តរជាតិ៖ ២ឆ្នាំចុងក្រោយនៃអាណត្តិរបស់លោក ត្រាំ តើពិភពលោកនឹងបានឃើញសង្រ្គាម ឬសន្តិភាព?
* តុលាការព្រហ្មទណ្ឌថៃ ចេញដីកាចាប់ខ្លួនអតីតបវរកញ្ញាថៃ Boom Panadda និងស្វាមី ពីបទឆបោកប្រាក់សប្បុរសធម៌ និងលាងលុយកខ្វក់
* ជួបសម្តេចនាយករដ្ឋមន្ត្រី, នាយកប្រតិបត្តិអង្គការ HFHI កោតសរសើរគោលនយោបាយអភិវឌ្ឍលំនៅដ្ឋានរបស់កម្ពុជា
* ឯកអគ្គរាជទូតជប៉ុនប្រចាំនៅកម្ពុជា ប្តេជ្ញាបន្តពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការទ្វេភាគីឱ្យកាន់តែរឹងមាំ និងស៊ីជម្រៅ
* សេតវិមានក្រើនរំលឹកថា លោក ដូណាល់ ត្រាំ «នៅតែជាប្រធានាធិបតីរបស់អ្នក» ក្រោយបក្សសាធារណរដ្ឋរងបរាជ័យយ៉ាងធ្ងន់ធ្ងរ ក្នុងការបោះឆ្នោតពាក់កណ្តាលអាណត្តិ
* ពីអតីតបវរកញ្ញាក្លាយទៅជាជនសង្ស័យក្នុងសំណុំរឿងឆបោក៖ រឿងអាស្រូវមូលនិធិសប្បុរសធម៌ ដែលកំពុងអង្រួនប្រទេសថៃ
* រាជរដ្ឋាភិបាលដាក់គោលដៅប្រមូលចំណូលឱ្យបានប្រមាណជិត ៨ពាន់លានដុល្លារ នៅឆ្នាំ២០២៧, គយ និងពន្ធដារ ត្រូវរកចំណូលឱ្យបានប្រមាណជិត ៧ ពាន់លានដុល្លារ
* រយៈពេល ៩ខែដើមឆ្នាំ២០២៦ ប្រជាពលរដ្ឋជាង ៥៦ម៉ឺននាក់ ទទួលបានអត្ថប្រយោជន៍នៃរបបសន្តិសុខសង្គមពីបេឡាជាតិសន្តិសុខសង្គម (ប.ស.ស.)
* រាជរដ្ឋាភិបាលដំឡើងប្រាក់បំណាច់ដល់ក្រុមប្រឹក្សារាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌ ឃុំ សង្កាត់ និងមន្ត្រីភូមិ សម្រាប់ឆ្នាំ២០២៧
* លោក ហ្សេលេនស្គី ផ្តល់គ្រឿងឥស្សរិយយសជូនស្ត្រីទីមួយអាមេរិក Melania Trump ជុំវិញការសម្រេចបានបទឈប់បាញ់ និងជម្លៀសប្រជាជនក្រុង Oleshky
* សម្ដេចធិបតី ហ៊ុន ម៉ាណែត៖ សម រង្ស៉ី ហ៊ានសរសេរសំបុត្រទៅ ប្រធានាធិបតីបារាំង ស្នើមិនឱ្យមកទស្សនកិច្ចកម្ពុជា តែមិនហ៊ានសរសេរសំបុត្រ ទៅកាសែតថៃ ដែលផ្សាយសម្តីខ្លួនខុស រឿងនិយាយថា «ខ្មែរបាញ់មុន»
* រដ្ឋមន្ត្រីការបរទេសចិន កម្ពុជា និងថៃ ជួបពិភាក្សាប្រកបដោយលក្ខណៈស្ថាបនា ស្តីពីការជំរុញកិច្ចសហប្រតិបត្តិការ និងការធ្វើឱ្យប្រសើរឡើងនូវទំនាក់ទំនងកម្ពុជា-ថៃ
* ថៃ៖ កំពូលចេតិយនៅវត្ត Mai Nong Hoi ក្នុងខេត្ត Chiang Mai ស្រាប់តែបាក់រលំភ្លាមៗ
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានលើកឡើងថា កម្ពុជាធ្វើជាម្ចាស់ផ្ទះ នៃកិច្ចប្រជុំហ្វ្រង់កូហ្វូនី លើកទី២០ ហើយមានប្រទេស៧០ហើយបានចុះឈ្មោះចូលរួម ហើយនឹងមានប្រធានាធិបតី ប្រមុខរដ្ឋ និងប្រមុខរដ្ឋាភិបាលជាង២០ប្រទេសមកចូលរួម
* CoolApp ដំណើរការមុខងារផ្ទេរទិន្នន័យគណនីពីទូរសព្ទចាស់ទៅទូរសព្ទថ្មី ដោយងាយស្រួល មិនបាច់បារម្ភពីរឿងបាត់ឯកសារ (Transfer Data)

កម្ពុជាត្រៀមខ្លួនជាស្រេចធ្វើការជាមួយសមាជិកអាស៊ាន ចិន វិទ្យាស្ថានស្រាវជ្រាវ ស្ថាប័នប្រព័ន្ធផ្សព្វផ្សាយ និងដៃគូទំនាក់ទំនងឌីជីថល ដើម្បីផលប្រយោជន៍រួមសម្រាប់តំបន់ និងប្រជាជន

09-06-2026 09:56

(សិនយ៉ាង-ចិន)៖ លោក ប្រាក់ ថាវអមិដា អនុរដ្ឋលេខាធិការ ក្រសួងព័ត៌មាន នៃព្រះរាជាណាចក្រកម្ពុជា តំណាងរបស់លោក​ នេត្រ ភក្ត្រា រដ្ឋមន្ត្រីក្រសួងព័ត៌មាន នៅថ្ងៃទី៩ ខែមិថុនា ឆ្នាំ២០២៦ បានអញ្ជើញចូលរួម និងថ្លែងសុន្ទរកថាក្នុងពិធីបើក វេទិកាកិច្ចសហប្រតិបត្តិការប្រព័ន្ធផ្សព្វផ្សាយអាស៊ាន-ចិន ឆ្នាំ២០២៦ និងព្រឹត្តិការណ៍ពាក់ព័ន្ធ ក្រោមមូលបទ «ការរួមបញ្ចូលប្រព័ន្ធផ្សព្វផ្សាយសម្រាប់កំណើនរួម៖ បើកទំព័រថ្មីនៃភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយអាស៊ាន-ចិន»។

ក្នុងឱកាសនោះ​ ​លោក ប្រាក់ ថាវអមិដា បាននាំយកនូវការស្វាគមន៍យ៉ាងកក់ក្តៅ និងការកោតសរសើរដ៏ស្មោះស្ម័គ្ររបស់លោករដ្ឋមន្ត្រី នេត្រ ភក្ត្រា ជូនចំពោះមជ្ឈមណ្ឌលអាស៊ាន-ចិន អគ្គនាយកដ្ឋានទំនាក់ទំនងអន្តរជាតិចិន និងអាជ្ញាធរទីក្រុងសិនយ៉ាង ដែលបានរៀបចំវេទិកានេះប្រកបដោយការយកចិត្តទុកដាក់ និងផ្តល់បដិសណ្ឋារកិច្ចយ៉ាងកក់ក្តៅដល់គណៈប្រតិភូកម្ពុជា។

លោក ប្រាក់ ថាវអមិដា បានគូសបញ្ជាក់ថា វេទិកានេះធ្វើឡើងនៅក្នុងបរិបទដ៏មានសារៈសំខាន់ ខណៈអាស៊ាន និងចិន​ កំពុងប្រារព្ធខួបលើកទី៥ នៃភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយអាស៊ាន-ចិន និងខួបលើកទី៣៥ នៃទំនាក់ទំនងសន្ទនាអាស៊ាន-ចិន។ ទំនាក់ទំនងនេះបានរីកចម្រើនលើមូលដ្ឋាននៃការគោរពគ្នាទៅវិញទៅមក ភាពជាអ្នកជិតខាងល្អ កិច្ចសហប្រតិបត្តិការជាក់ស្តែង និងការប្តេជ្ញារួមក្នុងការថែរក្សាសន្តិភាព ស្ថិរភាព និងវិបុលភាព។

លោក ប្រាក់ ថាវអមិដា បានបញ្ជាក់ថា សម្រាប់កម្ពុជា កិច្ចសហប្រតិបត្តិការប្រព័ន្ធផ្សព្វផ្សាយ គឺជាសសរស្តម្ភដ៏សំខាន់មួយក្នុងភាពជាដៃគូអាស៊ាន-ចិន ដោយដើរតួនាទីជាស្ពានសម្រាប់លើកកម្ពស់ការយល់ដឹងទៅវិញទៅមក ការផ្លាស់ប្តូរវប្បធម៌ និងការយល់ដឹងរបស់សាធារណជនអំពីផលប្រយោជន៍ជាក់ស្តែងនៃកិច្ចសហប្រតិបត្តិការអាស៊ាន-ចិន។

លោក ប្រាក់ ថាវអមិដា បានលើកឡើងថា ការរួមបញ្ចូលគ្នារវាងសារព័ត៌មានបែបប្រពៃណី វេទិកាឌីជីថល បញ្ញាសិប្បនិម្មិត និងការផលិតមាតិកាច្នៃប្រឌិត បានបង្កើតឱកាសថ្មីៗសម្រាប់ប្រព័ន្ធផ្សព្វផ្សាយក្នុងការផ្សព្វផ្សាយរឿងរ៉ាវរួមរបស់តំបន់ឱ្យមានជម្រៅ ទូលំទូលាយ និងជិតស្និទ្ធជាមួយប្រជាជនកាន់តែខ្លាំង។

ទន្ទឹមនឹងនេះ លោក ប្រាក់ ថាវអមិដា បានកត់សម្គាល់ថា ការរីកចម្រើនយ៉ាងឆាប់រហ័សនៃបច្ចេកវិទ្យាក៏នាំមកនូវបញ្ហាប្រឈមថ្មីៗ ដូចជា ព័ត៌មានមិនពិត (Deepfake) ការឆបោកតាមអនឡាញ និងការប្រើប្រាស់ឧបករណ៍ឌីជីថលខុសគោលដៅ ដែលអាចប៉ះពាល់ដល់ទំនុកចិត្តសាធារណៈ សុខដុមរមនាសង្គម និងសុចរិតភាពព័ត៌មាន។

លោក ប្រាក់ ថាវអមិដា ក៏បានស្វាគមន៍ចំពោះការចាប់ផ្តើមគំនិតផ្តួចផ្តើម «អ្នកបង្កើតមាតិកាបណ្តាញសង្គមអាស៊ាន-ចិន» ដោយចាត់ទុកថា ជាគំនិតផ្តួចផ្តើមទាន់ពេលវេលា និងមានសារៈសំខាន់ ស្របពេលអ្នកបង្កើតមាតិកាឌីជីថលកំពុងក្លាយជាដៃគូដ៏មានឥទ្ធិពលក្នុងការប្រាស្រ័យទាក់ទងសាធារណៈ ការផ្លាស់ប្តូរវប្បធម៌ និងការតភ្ជាប់រវាងប្រជាជន និងប្រជាជន។

លោកបានបញ្ជាក់ថា កម្ពុជាត្រៀមខ្លួនជាស្រេចក្នុងការធ្វើការយ៉ាងជិតស្និទ្ធជាមួយប្រទេសសមាជិកអាស៊ាន ចិន វិទ្យាស្ថានស្រាវជ្រាវ ស្ថាប័នប្រព័ន្ធផ្សព្វផ្សាយ និងដៃគូទំនាក់ទំនងឌីជីថល ដើម្បីឱ្យវេទិកានេះក្លាយជាវេទិកាសម្រាប់សន្ទនា និងជាកាតាលីករជំរុញកិច្ចសហប្រតិបត្តិការជាក់ស្តែង ភាពជាដៃគូរឹងមាំ និងផលប្រយោជន៍រួមសម្រាប់តំបន់ និងប្រជាជនទាំងអស់។