* ឯកអគ្គរាជទូតជប៉ុនប្រចាំនៅកម្ពុជា ប្តេជ្ញាបន្តពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការទ្វេភាគីឱ្យកាន់តែរឹងមាំ និងស៊ីជម្រៅ
* សេតវិមានក្រើនរំលឹកថា លោក ដូណាល់ ត្រាំ «នៅតែជាប្រធានាធិបតីរបស់អ្នក» ក្រោយបក្សសាធារណរដ្ឋរងបរាជ័យយ៉ាងធ្ងន់ធ្ងរ ក្នុងការបោះឆ្នោតពាក់កណ្តាលអាណត្តិ
* ពីអតីតបវរកញ្ញាក្លាយទៅជាជនសង្ស័យក្នុងសំណុំរឿងឆបោក៖ រឿងអាស្រូវមូលនិធិសប្បុរសធម៌ ដែលកំពុងអង្រួនប្រទេសថៃ
* រាជរដ្ឋាភិបាលដាក់គោលដៅប្រមូលចំណូលឱ្យបានប្រមាណជិត ៨ពាន់លានដុល្លារ នៅឆ្នាំ២០២៧, គយ និងពន្ធដារ ត្រូវរកចំណូលឱ្យបានប្រមាណជិត ៧ ពាន់លានដុល្លារ
* រយៈពេល ៩ខែដើមឆ្នាំ២០២៦ ប្រជាពលរដ្ឋជាង ៥៦ម៉ឺននាក់ ទទួលបានអត្ថប្រយោជន៍នៃរបបសន្តិសុខសង្គមពីបេឡាជាតិសន្តិសុខសង្គម (ប.ស.ស.)
* រាជរដ្ឋាភិបាលដំឡើងប្រាក់បំណាច់ដល់ក្រុមប្រឹក្សារាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌ ឃុំ សង្កាត់ និងមន្ត្រីភូមិ សម្រាប់ឆ្នាំ២០២៧
* លោក ហ្សេលេនស្គី ផ្តល់គ្រឿងឥស្សរិយយសជូនស្ត្រីទីមួយអាមេរិក Melania Trump ជុំវិញការសម្រេចបានបទឈប់បាញ់ និងជម្លៀសប្រជាជនក្រុង Oleshky
* សម្ដេចធិបតី ហ៊ុន ម៉ាណែត៖ សម រង្ស៉ី ហ៊ានសរសេរសំបុត្រទៅ ប្រធានាធិបតីបារាំង ស្នើមិនឱ្យមកទស្សនកិច្ចកម្ពុជា តែមិនហ៊ានសរសេរសំបុត្រ ទៅកាសែតថៃ ដែលផ្សាយសម្តីខ្លួនខុស រឿងនិយាយថា «ខ្មែរបាញ់មុន»
* រដ្ឋមន្ត្រីការបរទេសចិន កម្ពុជា និងថៃ ជួបពិភាក្សាប្រកបដោយលក្ខណៈស្ថាបនា ស្តីពីការជំរុញកិច្ចសហប្រតិបត្តិការ និងការធ្វើឱ្យប្រសើរឡើងនូវទំនាក់ទំនងកម្ពុជា-ថៃ
* ថៃ៖ កំពូលចេតិយនៅវត្ត Mai Nong Hoi ក្នុងខេត្ត Chiang Mai ស្រាប់តែបាក់រលំភ្លាមៗ
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានលើកឡើងថា កម្ពុជាធ្វើជាម្ចាស់ផ្ទះ នៃកិច្ចប្រជុំហ្វ្រង់កូហ្វូនី លើកទី២០ ហើយមានប្រទេស៧០ហើយបានចុះឈ្មោះចូលរួម ហើយនឹងមានប្រធានាធិបតី ប្រមុខរដ្ឋ និងប្រមុខរដ្ឋាភិបាលជាង២០ប្រទេសមកចូលរួម
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានលើកឡើងថា សម រង្ស៉ី ហ៊ានសរសេរសំបុត្រទៅ ប្រធានាធិបតីបារាំង ម៉ាក្រុង ស្នើមិនឱ្យមកទស្សនកិច្ចកម្ពុជា តែមិនហ៊ានសរសេរសំបុត្រ ទៅកាសែតថៃ ដែលផ្សាយសម្តីខ្លួនខុស រឿងនិយាយថា «ខ្មែរបាញ់មុន»
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានលើកឡើងថា សមាសភាពគណៈរដ្ឋមន្រ្តី២៣តុលា របស់ លោក សម រង្ស៉ី គឺតែងតាំងតែអ្នកពូកែជេរ តាមបណ្តាញសង្គម ជាពិសេស សម្តេចចំអកឱ្យ លោក អ៊ុំ សំអាន ដែលមិនចេះមើលផែនទី តែចេះប្រើញាណពិសេស
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានលើកឡើងថា ដរាបណា CPP នៅតែមានឱកាសដឹកនាំ យើងនឹងដោះស្រាយបញ្ហារបស់ប្រជាជនបន្តរហូត
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានលើកឡើងថា ម្សិលមិញសម្តេចបានឯកភាពលើគម្រោងប្រមាណ២៧០លានដុល្លារ រយៈពេល១៨ខែ ដែលកម្ពុជាធ្វើការជាមួយធនាគារពិភពលោក ដើម្បីធ្វើផ្លូវ ហើយប្រជាពលរដ្ឋសហគមន៍ដែលចូលរួមធ្វើផ្លូវជាមួយគម្រោងនេះ នឹងទទួលបានចំណូល
* CoolApp ដំណើរការមុខងារផ្ទេរទិន្នន័យគណនីពីទូរសព្ទចាស់ទៅទូរសព្ទថ្មី ដោយងាយស្រួល មិនបាច់បារម្ភពីរឿងបាត់ឯកសារ (Transfer Data)

អូស្ត្រាលី ផ្តល់វិភាគទាន ១.៥លានដុល្លារអូស្រ្តាលី គាំទ្រការ​ស្តារឡើងវិញ​ និងសម្អាតមីន តាមព្រំដែនកម្ពុជា (Video inside)

09-06-2026 11:06

(ភ្នំពេញ)៖ តាងនាមឱ្យសម្តេចមហា​បវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី និង​ជា​ប្រធានអាជ្ញាធរមីន លោកបណ្ឌិត​ លី ធុជ ទេសរដ្ឋមន្រ្តី និង​ជា​អនុប្រធានទី១ អាជ្ញាធរមីន នៅថ្ងៃទី០៨ ខែ​មិថុនា ឆ្នាំ២០២៦ បាន​អញ្ជើញ​ជា​អធិបតី​ក្នុ​ងពិធីចុះហត្ថលេខាលើកិច្ចព្រមព្រៀងវិភាគទានរវាង​ប្រទេស​អូស្ត្រាលី និងកម្មវិធី​អភិវឌ្ឍន៍​​សហប្រជាជាតិ​ (UNDP) ដើម្បីគាំទ្រកិច្ចខិតខំប្រឹងប្រែងស្តារឡើងវិញ​ និងសកម្មភាពមីននៅតាមសហគមន៍ដែលរងផលប៉ះពាល់តាមព្រំដែនរបស់កម្ពុជា។

ពិធីចុះហត្ថលេខា​នេះ ​បាន​ប្រព្រឹត្តិឡើង​នៅ​ទីស្នាក់ការ​អាជ្ញាធរមីន​ ក្រោម​ការ​ចូលរួម​​ចុះ​ហត្ថលេខា​​រវាង​ លោក Derek Yip ឯកអគ្គរដ្ឋទូតអូស្ត្រាលីប្រចាំកម្ពុជា និង ​លោក Enrico Gaveglia អ្នក​តំណាង​អង្គការ​ UNDP ប្រចាំ​កម្ពុជា​។

តាមកិច្ចព្រមព្រៀងនេះ ប្រទេស​អូស្រ្តាលី​ បាន​ផ្តល់​វិភាគទាន​ចំនួន ១.៥ លានដុល្លារ​អូស្រ្តាលី​ តាមរយៈ ​«គម្រោងបោសសម្អាតដើម្បីលទ្ធផលដំណាក់កាលទី V (CfR-V)» ដែល​ជាគម្រោង​មាន​ម្ចាស់ជំនួយ​ជាច្រើន​ រួម​មាន​ រដ្ឋាភិបាលកម្ពុជា អ៉ីតាលី លុចសំបួ និងនូវែលសេឡង់ ហើយអនុវត្តរួម​គ្នា​ដោយអាជ្ញាធរមីន​ និង​អង្គការ​ UNDP។

ជំនួយ​នេះ​នឹង​​​គាំទ្រ​លើ​​​​​កិច្ច​ការ​បោស​សម្អាត​មីន​ ការអប់រំអំពីហានិភ័យយុទ្ធភណ្ឌគ្រឿង​ផ្ទុះ និង​ការ​គាំទ្រ​ជីវភាព​​រស់នៅ​របស់​​ប្រជាជន​ផ្លាស់​ទីលំនៅ ព្រមទាំង​រួ​ម​ចំណែក​ដល់​ការ​ស្តារ​សេដ្ឋកិច្ចសង្គម ក្នុ​ង​​ខេត្ត​ចំនួនបួន​ រួម​មាន ​ខេត្ត​បន្ទាយមានជ័យ បាត់ដំបង ឧត្តរមានជ័យ និងព្រះវិហារ​ ដែល​ជា​ខេត្ត​រង​ផល​ប៉ះពាល់ខ្លាំង​ដោយ​សារ​ជម្លោះតាម​ព្រំដែន​កម្ពុជា​-ថៃ​។

ក្នុង​ឱកាស​នោះ លោកទេសរដ្ឋមន្រ្តី​ លី ធុជ បាន​លើកឡើងថា​ សកម្មភាព​មីន​នៅកម្ពុជា​ គឺជា​ដៃគូ​អភិវឌ្ឍន៍ និង​កិច្ច​ការ​មនុស្សធម៌​យូវ​អង្វែងមួយ​ដ៏​សំខាន់​​បំផុត​របស់ប្រទេសកម្ពុជា​។ ចាប់តាំ​ង​ពី​ឆ្នាំ​១៩៩២មក​ ថវិកា​ប្រមាណ​ជាង​ ១ពាន់លាន​ដុល្លារ​ ត្រូវ​បាន​វិនិយោគ​លើ​ការ​បោសសម្អាតមីន​និង​សំណល់​ជាតិផ្ទុះពីសង្រ្គាម​ ការ​ជួយ​​ជន​រងគ្រោះ និង​​ការ​ពារ​សហគមន៍​ ដែល​ក្នុង​នោះប្រមាណ​​ ៧០ភាគរយ ជា​ជំនួយ​​ពី​សហគមន៍អន្តរជាតិ ខណៈដែលរាជរដ្ឋាភិបាលកម្ពុជាក៏​បានបន្ត​ការប្តេជ្ញាចិត្តយ៉ាងមុតមាំការវិនិយោគជាតិប្រកបដោយនិរន្តរភាពក្នុងសកម្មភាពមីន។

លោកទេសរដ្ឋមន្រ្តីបន្ថែម​ថា​ អូស្ត្រាលីជាដៃគូសកម្មភាពមីនដែលគួរឱ្យទុកចិត្តមួយរបស់កម្ពុជាតាំងពី​ដើម​ទសវត្សរ៍ឆ្នាំ១៩៩០ និង​បាន​គាំទ្រ​​គម្រោង​ CfR តាំង​ពី​ដំណាក់កាលទី១ ឆ្នាំ២០០៦ ដោយ​មាន​វិភាគទាន​​សរុប​​​ ៤៥.៣១លាន​ដុល្លារ​អូស្រ្តាលី​។ ការ​ចូល​រួម​ចំណែកក្នុង​ដំណាក់កាល​​ CfR-V បង្ហាញ​ពី​ការ​​ប្តេជ្ញា​ចិត្ត​រួម​គ្នា ក្នុង​ការ​គាំទ្រ​​សហគមន៍ដែលរងផលប៉ះពាល់ ដើម្បី​ឆ្ពោះទៅ​រក​​កម្ពុជា​គ្មាន​ផល​ប៉ះពាល់​ដោយ​សារ​មីននិង​សំណល់ជាតិផ្ទុះពីសង្រ្គោះ ក្រោម​ការ​ដឹកនាំ​ប្រកប​ដោយ​ចក្ខុវិស័យ​​របស់ សម្តេច​មហា​បវរធិបតី​ ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី​។

ជាមួយគ្នានេះ លោកក៏បានថ្លែងអំណរគុណចំពោះ UNDP ដែលបានឈរជាមួយអាជ្ញាធរមីនជិត ២០ ឆ្នាំកន្លងមក តាមរយៈគម្រោង CfR ដែលបានរួមចំណែករំដោះផ្ទៃដីប្រមាណ ៤២៧គីឡូម៉ែត្រការ៉េ​​ ជូនប្រជាពលរដ្ឋកម្ពុជា ស្មើនឹង ១៣.៥ ភាគរយនៃលទ្ធផលសរុបនៃការបោសសម្អាតទូទាំងប្រទេស៕