* ជើងហោះហើរជាច្រើននៅអឺរ៉ុប បង្ខំចិត្តប្តូរទិសដៅចុះចតបន្ទាន់សាជាថ្មី ដោយសារការគំរាមបំផ្ទុះគ្រាប់បែកក្លែងក្លាយ
* វិភាគអន្តរជាតិ៖ ២ឆ្នាំចុងក្រោយនៃអាណត្តិរបស់លោក ត្រាំ តើពិភពលោកនឹងបានឃើញសង្រ្គាម ឬសន្តិភាព?
* តុលាការព្រហ្មទណ្ឌថៃ ចេញដីកាចាប់ខ្លួនអតីតបវរកញ្ញាថៃ Boom Panadda និងស្វាមី ពីបទឆបោកប្រាក់សប្បុរសធម៌ និងលាងលុយកខ្វក់
* ជួបសម្តេចនាយករដ្ឋមន្ត្រី, នាយកប្រតិបត្តិអង្គការ HFHI កោតសរសើរគោលនយោបាយអភិវឌ្ឍលំនៅដ្ឋានរបស់កម្ពុជា
* ឯកអគ្គរាជទូតជប៉ុនប្រចាំនៅកម្ពុជា ប្តេជ្ញាបន្តពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការទ្វេភាគីឱ្យកាន់តែរឹងមាំ និងស៊ីជម្រៅ
* សេតវិមានក្រើនរំលឹកថា លោក ដូណាល់ ត្រាំ «នៅតែជាប្រធានាធិបតីរបស់អ្នក» ក្រោយបក្សសាធារណរដ្ឋរងបរាជ័យយ៉ាងធ្ងន់ធ្ងរ ក្នុងការបោះឆ្នោតពាក់កណ្តាលអាណត្តិ
* ពីអតីតបវរកញ្ញាក្លាយទៅជាជនសង្ស័យក្នុងសំណុំរឿងឆបោក៖ រឿងអាស្រូវមូលនិធិសប្បុរសធម៌ ដែលកំពុងអង្រួនប្រទេសថៃ
* រាជរដ្ឋាភិបាលដាក់គោលដៅប្រមូលចំណូលឱ្យបានប្រមាណជិត ៨ពាន់លានដុល្លារ នៅឆ្នាំ២០២៧, គយ និងពន្ធដារ ត្រូវរកចំណូលឱ្យបានប្រមាណជិត ៧ ពាន់លានដុល្លារ
* រយៈពេល ៩ខែដើមឆ្នាំ២០២៦ ប្រជាពលរដ្ឋជាង ៥៦ម៉ឺននាក់ ទទួលបានអត្ថប្រយោជន៍នៃរបបសន្តិសុខសង្គមពីបេឡាជាតិសន្តិសុខសង្គម (ប.ស.ស.)
* រាជរដ្ឋាភិបាលដំឡើងប្រាក់បំណាច់ដល់ក្រុមប្រឹក្សារាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌ ឃុំ សង្កាត់ និងមន្ត្រីភូមិ សម្រាប់ឆ្នាំ២០២៧
* លោក ហ្សេលេនស្គី ផ្តល់គ្រឿងឥស្សរិយយសជូនស្ត្រីទីមួយអាមេរិក Melania Trump ជុំវិញការសម្រេចបានបទឈប់បាញ់ និងជម្លៀសប្រជាជនក្រុង Oleshky
* សម្ដេចធិបតី ហ៊ុន ម៉ាណែត៖ សម រង្ស៉ី ហ៊ានសរសេរសំបុត្រទៅ ប្រធានាធិបតីបារាំង ស្នើមិនឱ្យមកទស្សនកិច្ចកម្ពុជា តែមិនហ៊ានសរសេរសំបុត្រ ទៅកាសែតថៃ ដែលផ្សាយសម្តីខ្លួនខុស រឿងនិយាយថា «ខ្មែរបាញ់មុន»
* រដ្ឋមន្ត្រីការបរទេសចិន កម្ពុជា និងថៃ ជួបពិភាក្សាប្រកបដោយលក្ខណៈស្ថាបនា ស្តីពីការជំរុញកិច្ចសហប្រតិបត្តិការ និងការធ្វើឱ្យប្រសើរឡើងនូវទំនាក់ទំនងកម្ពុជា-ថៃ
* ថៃ៖ កំពូលចេតិយនៅវត្ត Mai Nong Hoi ក្នុងខេត្ត Chiang Mai ស្រាប់តែបាក់រលំភ្លាមៗ
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានលើកឡើងថា កម្ពុជាធ្វើជាម្ចាស់ផ្ទះ នៃកិច្ចប្រជុំហ្វ្រង់កូហ្វូនី លើកទី២០ ហើយមានប្រទេស៧០ហើយបានចុះឈ្មោះចូលរួម ហើយនឹងមានប្រធានាធិបតី ប្រមុខរដ្ឋ និងប្រមុខរដ្ឋាភិបាលជាង២០ប្រទេសមកចូលរួម
* CoolApp ដំណើរការមុខងារផ្ទេរទិន្នន័យគណនីពីទូរសព្ទចាស់ទៅទូរសព្ទថ្មី ដោយងាយស្រួល មិនបាច់បារម្ភពីរឿងបាត់ឯកសារ (Transfer Data)

មន្ត្រីជាន់ខ្ពស់ក្រសួងព័ត៌មានកម្ពុជា ចែករំលែកយុទ្ធសាស្ត្រ៣ ដើម្បីពង្រឹងកិច្ចសហប្រតិបត្តិការប្រព័ន្ធផ្សព្វផ្សាយអាស៊ាន-ចិន

09-06-2026 13:00

(សិនយ៉ាង-ចិន)៖ លោក ប្រាក់ ថាវអមិដា អនុរដ្ឋលេខាធិការ ក្រសួងព័ត៌មាន នៃព្រះរាជាណាចក្រកម្ពុជា បានចែករំលែកអាទិភាពយុទ្ធសាស្ត្រ៣ សម្រាប់ពង្រឹងកិច្ចសហប្រតិបត្តិការប្រព័ន្ធផ្សព្វផ្សាយអាស៊ាន-ចិន ក្នុងបរិបទនៃការផ្លាស់ប្តូរយ៉ាងឆាប់រហ័សនៃបរិយាកាសព័ត៌មាន និងបច្ចេកវិទ្យាឌីជីថល។

ការចែករំលែកយុទ្ធសាស្ត្ររបស់លោក ប្រាក់ ថាវអមិដា ក្នុងលោកឱកាសលោកបានអញ្ជើញជាតំណាងលោក នេត្រ ភក្ត្រា រដ្ឋមន្ត្រីក្រសួងព័ត៌មាន ចូលរួមវេទិកាកិច្ចសហប្រតិបត្តិការប្រព័ន្ធផ្សព្វផ្សាយអាស៊ាន-ចិន ឆ្នាំ២០២៦ និងព្រឹត្តិការណ៍ពាក់ព័ន្ធ ក្រោមមូលបទ «ការរួមបញ្ចូលប្រព័ន្ធផ្សព្វផ្សាយសម្រាប់កំណើនរួម៖ បើកទំព័រថ្មីនៃភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយអាស៊ាន-ចិន»។

*អាទិភាពទី១ គឺការពង្រឹងសុចរិតភាពព័ត៌មាន និងកិច្ចសហប្រតិបត្តិការជាក់ស្តែងក្នុងការផ្ទៀងផ្ទាត់ព័ត៌មាន។ លោកបានលើកឡើងថា ទំនុកចិត្តសាធារណៈគឺជាមូលដ្ឋានដ៏សំខាន់បំផុតមួយនៃប្រព័ន្ធព័ត៌មានដែលមានសុខភាពល្អ។ កម្ពុជាបានជំរុញយុទ្ធនាការយល់ដឹងសាធារណៈ ដើម្បីលើកទឹកចិត្តប្រជាពលរដ្ឋឱ្យផ្ទៀងផ្ទាត់ព័ត៌មានមុននឹងចែករំលែក។

នៅកម្រិតតំបន់លោក ប្រាក់ ថាវអមិដា បានស្នើឱ្យពង្រឹងបន្ថែមនូវយន្តការជាក់ស្តែងសម្រាប់អង្គភាពប្រព័ន្ធផ្សព្វផ្សាយ និងវេទិកាឌីជីថលពាក់ព័ន្ធ ក្នុងការផ្លាស់ប្តូរបទពិសោធន៍ ចែករំលែកការជូនដំណឹងមុនអំពីព័ត៌មានមិនពិតដែលបង្កគ្រោះថ្នាក់ និងសម្របសម្រួលការបំភ្លឺឱ្យបានទាន់ពេលវេលាចំពោះព័ត៌មានក្លែងក្លាយឆ្លងដែន។

*អាទិភាពទី២ គឺការលើកកម្ពស់ការកសាងសមត្ថភាពប្រកបដោយបរិយាបន្នសម្រាប់យុគសម័យឌីជីថល។ លោកបានបញ្ជាក់ថា អ្នកប្រកបវិជ្ជាជីវៈប្រព័ន្ធផ្សព្វផ្សាយនាពេលបច្ចុប្បន្នត្រូវការមិនត្រឹមតែជំនាញសារព័ត៌មានបែបប្រពៃណីប៉ុណ្ណោះទេ ប៉ុន្តែត្រូវការជំនាញឌីជីថលថ្មីៗផងដែរ។

កម្មវិធីបណ្តុះបណ្តាល និងផ្លាស់ប្តូរបទពិសោធន៍គួរត្រូវបានពង្រីកទៅលើវិស័យដូចជា សារព័ត៌មានទិន្នន័យ ការប្រើប្រាស់បញ្ញាសិប្បនិម្មិតប្រកបដោយក្រមសីលធម៌ ការវិភាគទស្សនិកជន សុវត្ថិភាពឌីជីថល និងការយល់ដឹងអំពីសន្តិសុខសាយប័រ។

*អាទិភាពទី៣ គឺការលើកកម្ពស់និទានរឿងប្រកបដោយលក្ខណៈមនុស្សធម៌ និងស្ថាបនា។

លោក ប្រាក់ ថាវអមិដា បានលើកឡើងថា ប្រព័ន្ធផ្សព្វផ្សាយគួរបន្តបង្ហាញអំពីផលប្រយោជន៍ជាក់ស្តែងនៃកិច្ចសហប្រតិបត្តិការអាស៊ាន-ចិន តាមរយៈរឿងរ៉ាវដែលជិតស្និទ្ធនឹងជីវភាពប្រចាំថ្ងៃរបស់ប្រជាជន ដូចជា វប្បធម៌ អប់រំ ទេសចរណ៍ នវានុវត្តន៍បៃតង ពាណិជ្ជកម្ម និងការផ្លាស់ប្តូររវាងប្រជាជននិងប្រជាជន។ កិច្ចសហការផលិតឯកសារភាពយន្ត ការផ្លាស់ប្តូរប្រព័ន្ធផ្សព្វផ្សាយ និងគំនិតផ្តួចផ្តើមនិទានរឿងតាមឌីជីថល អាចជួយធ្វើឱ្យមិត្តភាពអាស៊ាន-ចិនកាន់តែមើលឃើញបាន និងងាយយល់សម្រាប់សាធារណជន ជាពិសេសយុវជន។

លោក ប្រាក់ ថាវអមិដា ក៏បានបញ្ជាក់ថា ក្រោមការដឹកនាំរបស់រាជរដ្ឋាភិបាលកម្ពុជា ក្រសួងព័ត៌មានកំពុងជំរុញយ៉ាងសកម្មលើការធ្វើបរិវត្តកម្មឌីជីថល ការអប់រំប្រព័ន្ធផ្សព្វផ្សាយ ក្រមសីលធម៌វិជ្ជាជីវៈ និងការធ្វើទំនើបកម្មការប្រាស្រ័យទាក់ទងសាធារណៈ។ កម្ពុជាវាយតម្លៃខ្ពស់ចំពោះកិច្ចសហប្រតិបត្តិការជាមួយមជ្ឈមណ្ឌលអាស៊ាន-ចិន ដែលបានចូលរួមគាំទ្រដល់ការអនុវត្តយុទ្ធសាស្ត្របញ្ចកោណ ដំណាក់កាលទី១ ជាពិសេសក្នុងការពង្រឹងសមត្ថភាពស្ថាប័ន ការជំរុញបរិវត្តកម្មឌីជីថល និងការលើកកម្ពស់កិច្ចសហប្រតិបត្តិការប្រព័ន្ធផ្សព្វផ្សាយក្នុងតំបន់។

លោកបានបញ្ជាក់ថា ការពង្រឹងកិច្ចសហប្រតិបត្តិការប្រព័ន្ធផ្សព្វផ្សាយអាស៊ាន-ចិន មិនត្រឹមតែជាការផ្លាស់ប្តូរព័ត៌មានប៉ុណ្ណោះទេ ប៉ុន្តែជាការកសាងទំនុកចិត្ត ការពង្រឹងសុចរិតភាពព័ត៌មាន និងការបង្កើតបរិយាកាសព័ត៌មានដែលមានភាពទទួលខុសត្រូវ ស្ថាបនា និងផ្តល់ផលប្រយោជន៍រួមដល់ប្រជាជនទាំងអស់ក្នុងតំបន់៕