* ជើងហោះហើរជាច្រើននៅអឺរ៉ុប បង្ខំចិត្តប្តូរទិសដៅចុះចតបន្ទាន់សាជាថ្មី ដោយសារការគំរាមបំផ្ទុះគ្រាប់បែកក្លែងក្លាយ
* វិភាគអន្តរជាតិ៖ ២ឆ្នាំចុងក្រោយនៃអាណត្តិរបស់លោក ត្រាំ តើពិភពលោកនឹងបានឃើញសង្រ្គាម ឬសន្តិភាព?
* តុលាការព្រហ្មទណ្ឌថៃ ចេញដីកាចាប់ខ្លួនអតីតបវរកញ្ញាថៃ Boom Panadda និងស្វាមី ពីបទឆបោកប្រាក់សប្បុរសធម៌ និងលាងលុយកខ្វក់
* ជួបសម្តេចនាយករដ្ឋមន្ត្រី, នាយកប្រតិបត្តិអង្គការ HFHI កោតសរសើរគោលនយោបាយអភិវឌ្ឍលំនៅដ្ឋានរបស់កម្ពុជា
* ឯកអគ្គរាជទូតជប៉ុនប្រចាំនៅកម្ពុជា ប្តេជ្ញាបន្តពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការទ្វេភាគីឱ្យកាន់តែរឹងមាំ និងស៊ីជម្រៅ
* សេតវិមានក្រើនរំលឹកថា លោក ដូណាល់ ត្រាំ «នៅតែជាប្រធានាធិបតីរបស់អ្នក» ក្រោយបក្សសាធារណរដ្ឋរងបរាជ័យយ៉ាងធ្ងន់ធ្ងរ ក្នុងការបោះឆ្នោតពាក់កណ្តាលអាណត្តិ
* ពីអតីតបវរកញ្ញាក្លាយទៅជាជនសង្ស័យក្នុងសំណុំរឿងឆបោក៖ រឿងអាស្រូវមូលនិធិសប្បុរសធម៌ ដែលកំពុងអង្រួនប្រទេសថៃ
* រាជរដ្ឋាភិបាលដាក់គោលដៅប្រមូលចំណូលឱ្យបានប្រមាណជិត ៨ពាន់លានដុល្លារ នៅឆ្នាំ២០២៧, គយ និងពន្ធដារ ត្រូវរកចំណូលឱ្យបានប្រមាណជិត ៧ ពាន់លានដុល្លារ
* CoolApp ដំណើរការមុខងារផ្ទេរទិន្នន័យគណនីពីទូរសព្ទចាស់ទៅទូរសព្ទថ្មី ដោយងាយស្រួល មិនបាច់បារម្ភពីរឿងបាត់ឯកសារ (Transfer Data)

អាជ្ញាធរផ្អាកដំណើរការក្រុមហ៊ុនផលិតជី «ជុង ហេង» នៅខណ្ឌកំបូល ក្រោយជះក្លិនស្អុយប៉ះពាល់ប្រជាពលរដ្ឋ និងបំពុលបរិស្ថាន

09-06-2026 14:10

(ភ្នំពេញ)៖ ក្រោយទទួលបានព័ត៌មានពាក់ព័ន្ធរោងចក្រផលិតជីមួយកន្លែង ដែលបង្ហូរទឹកកខ្វក់បណ្ដាលឲ្យមានក្លិនស្អុយ និងជះសាយភាយប៉ះពាល់ទៅដល់ប្រជាពលរដ្ឋ និងបរិស្ថាននោះ អាជ្ញាធរខណ្ឌកំបូល បានសម្រេចផ្អាកដំណើរការជាបណ្តោះអាសន្ន។

លោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ បានបញ្ជាឲ្យលោក ឃឹម ស៊ុនសូដា អភិបាលខណ្ឌកំបូល សហការរួមជាមួយលោក គាត រង្សី ប្រធានមន្ទីរបរិស្ថានរាជធានីភ្នំពេញ និងក្រុមការងារក្រសួងបរិស្ថាន ចុះពិនិត្យជាក់ស្តែង និងផ្អាកក្រុមហ៊ុន «ជុង ហេង ហ្វើថឹឡាយហ្សឺ ខូអិលធីឌី» ដែលប្រកបអាជីវកម្មផលិតជីកសិកម្ម ស្ថិតនៅភូមិត្រពាំងក្រសាំង សង្កាត់បឹងធំ ខណ្ឌកំបូល ជាបណ្តោះអាសន្ន។

ការផ្អាកនេះធ្វើឡើងបន្ទាប់ពីមានការត្អូញត្អែរពីប្រជាពលរដ្ឋថា សកម្មភាពរបស់ក្រុមហ៊ុនបានបង្កក្លិនស្អុយ និងផលប៉ះពាល់ដល់បរិស្ថាន ព្រមទាំងការរស់នៅប្រចាំថ្ងៃរបស់ប្រជាពលរដ្ឋដែលរស់នៅជុំវិញទីតាំងអាជីវកម្ម។ នេះតាមការអោយដឹងពីលោក ឃឹម ស៊ុនសូដា អភិបាលខណ្ឌកំបូល នៅថ្ងៃទី៩ ខែមិថុនា ឆ្នាំ២០២៦។ លោកថា «ការអនុវត្តច្បាប់ខាងលើនេះ ធ្វើឡើងកាលពីសប្តាហ៍មុនពោលគឺនៅថ្ងៃទី៣ ខែមិថុនា ឆ្នាំ២០២៦»។

អភិបាលរូបនេះបានបន្តថា បន្ទាប់ពីការពិនិត្យ និងវាយតម្លៃជាក់ស្តែង ក្រុមការងារបានដាក់ចេញវិធានការមួយចំនួន ដោយតម្រូវឱ្យម្ចាស់សិប្បកម្មផ្លាស់ប្តូរទីតាំងអាជីវកម្មទៅកាន់កន្លែងសមស្រប ដែលមិនបង្កផលប៉ះពាល់ដល់ សហគមន៍ ព្រមទាំងទប់ស្កាត់ការហូរសំណល់រាវចូលដីស្រែរបស់ប្រជាពលរដ្ឋ។

ជាមួយគ្នានេះ ក្រុមហ៊ុនត្រូវបញ្ឈប់ការនាំចូលសំណល់សម្រាប់ធ្វើអាជីវកម្មជាបន្តទៀត ហើយត្រូវរៀបចំប្រមូល និងរក្សាទុកសំណល់ដែលមានស្រាប់ឱ្យបានត្រឹមត្រូវក្នុងរយៈពេលពីរសប្តាហ៍ ដើម្បីកាត់បន្ថយបញ្ហាក្លិនស្អុយ ដែលកំពុងប៉ះពាល់ដល់ប្រជាពលរដ្ឋ។

អាជ្ញាធរតម្រូវឱ្យម្ចាស់សិប្បកម្មទទួលខុសត្រូវផ្តល់សំណងជូនប្រជាពលរដ្ឋដែលរងផលប៉ះពាល់ ជាពិសេសអ្នកដែលមិនអាចប្រើប្រាស់ដីស្រែសម្រាប់ការបង្កបង្កើនផលបាន។ លើសពីនេះ ប្រសិនបើក្រុមហ៊ុនមានបំណងបើក ដំណើរការ អាជីវកម្មឡើងវិញ នោះត្រូវស្នើសុំការអនុញ្ញាតពីស្ថាប័នមានសមត្ថកិច្ច និងឆ្លងកាត់ការត្រួតពិនិត្យ វាយតម្លៃតាមនីតិវិធីជាមុនសិន។

បន្ទាប់ពីការពិនិត្យ និងវាយតម្លៃជាក់ស្តែង ក្រុមការងារបានដាក់ចេញវិធានការមួយចំនួន ដោយតម្រូវឱ្យម្ចាស់សិប្បកម្មផ្លាស់ប្តូរទីតាំងអាជីវកម្មទៅកាន់កន្លែងសមស្រប ដែលមិនបង្កផលប៉ះពាល់ដល់សហគមន៍ ព្រមទាំងទប់ស្កាត់ការហូរសំណល់រាវចូលដីស្រែរបស់ប្រជាពលរដ្ឋ។

វិធានការក្តៅនេះបង្ហាញពីការយកចិត្តទុកដាក់របស់អាជ្ញាធរ និងមន្ត្រីជំនាញក្នុងការការពារបរិស្ថាន សុខភាពសាធារណៈ និងសិទ្ធិរស់នៅរបស់ប្រជាពលរដ្ឋ ស្របតាមគោលការណ៍អភិវឌ្ឍប្រកបដោយចីរភាព និងទំនួលខុសត្រូវចំពោះសង្គម៕